ព័ត៌មានជាតិ
NEA និង ស ស យ ក សហការជាមួយសាលា RULE រៀបចំវេទិកាការងារនាំយកក្រុមហ៊ុនធំៗ១៧ ទៅរើសបុគ្គលិកភ្លាមៗ ១៤៥០នាក់
វេទិកាការងារ និងឱកាសកម្មសិក្សាការងារ ដែលសហការរៀបចំឡើងដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ស.ស.យ.ក វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE) បានចាប់ផ្តើមនាព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ នេះ ដោយនាំយកក្រុមហ៊ុន/សហគ្រាសធំៗចំនួន១៧ ផ្តល់ឱកាសការងារចំនួន ១៤៥០ កន្លែងសម្រាប់និស្សិត និងអ្នកស្វែងរកការងារធ្វើ នៅក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ចាប់ពីម៉ោង ៨ព្រឹក ដល់ ៥ល្ងាច។

ថ្លែងក្នុងពិធីបើកវេទិកាការងារ និងឱកាសកម្មសិក្សាការងារ លោក ទុយ ស៊ីផាន់ រដ្ឋលេខាងធិការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា វេទិកាការងារនេះ គឺជាផ្នែកមួយនៃយន្តការផ្ដល់សេវាការងារសាធារណៈរបស់រាជរដ្ឋាភិបាលដែលមាន NEA នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈជាសេនាធិការក្នុងការផ្តល់ព័ត៌មានអំពីទីផ្សារការងារ ក៏ដូចជាការនាំយកឱកាសការងារឲ្យកាន់តែខិតជិតដល់យុវជន និងអ្នកស្វែងរកការងារ ដើម្បីបង្កើនលទ្ធភាពនៃការទទួលបានការងារកាន់តែឆាប់រហ័ស។
លោកបន្ថែមថា គោលបំណងសំខាន់បំផុតនៃវេទិកាការងារ និងឱកាសកម្មសិក្សាការងារនេះ គឺការបង្កើតជាវេទិកាប្រាស្រ័យទាក់ទងគ្នាដោយផ្ទាល់នៅមួយកន្លែងងាយស្រួល ដើម្បីស្វែងយល់ពីតម្រូវការងារ ការជ្រើសរើសកម្លាំងពលកម្ម និងការដាក់ពាក្យស្នើសុំការងារ ថែមទាំងជូនដល់សាធារណជនដើម្បីកាន់តែងាយស្វែងរក, ងាយចូលរួម, ឆ្លើយតបឆាប់រហ័ស និងចំគោលដៅ។ លោកក៏បានថ្លែងអំណរគុណដល់សាកលវិទ្យាល័យ RULE ក៏ដូចជាក្រុមហ៊ុន សហគ្រាសដែលតែងតែសហការយ៉ាងស្អិតរមួតជាមួយ NEA ក្នុងការនាំយកឱកាសការងារដ៏ច្រើនសម្បូរបែបជូនដល់និស្សិត និងយុវជន។

ក្នុងឱកាសនេះដែរ លោកបណ្ឌិត នៀ សុផន សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច បានលើកឡើងនៅក្នុងពិធីបើកវេទិកាការងារ និងឱកាសកម្មសិក្សាការងារ ព្រឹកមិញនេះថា ការទទួលបានព័ត៌មានអំពីឱកាសការងារ កម្មសិក្សាការងារ និងតម្រូវការជំនាញពីខាងនិយោជកផ្ទាល់ គឺជាមានសារសំខាន់ណាស់សម្រាប់និស្សិតដែលកំពុងសិក្សា ឬត្រៀមបញ្ចប់ការសិក្សា ក្នុងការត្រៀមខ្លួនចូលក្នុងទីផ្សារការងារប្រកបដោយប្រសិទ្ធភាពខ្ពស់។ លោកបណ្ឌិត បានផ្តាំផ្ញើដល់និស្សិតទាំងអស់ សូមចូលរួមឲ្យបានច្រើនកុះករ ដើម្បីស្វែងយល់ពីទីផ្សារការងារនៅតាមស្តង់ក្រុមហ៊ុនទាំង១៧ នៅថ្ងៃនេះ និងត្រូវរៀបចំ CV ឲ្យបានត្រឹមត្រូវដើម្បីអាចដាក់ពាក្យស្វែងរកការងារ និងឱកាសកម្មសិក្សាការងារបានភ្លាមៗតែម្តង។

សម្រាប់ យុវជន សិស្ស-និស្សិត និងសាធារណៈជនទូទៅដែលមានបំណងចង់ស្វែងរកការងារ ឬផ្លាស់ប្តូរការងារកុំភ្លេចចូលរួមដាក់ពាក្យសម្ភាសជាមួយតំណាងក្រុមហ៊ុនដោយផ្ទាល់នៅក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE) ចាប់ពីពេលឥឡូវនេះ រហូតដល់ម៉ោង ៥ ល្ងាច។ ព័ត៌មានបន្ថែម សូមទាក់ទងមកកាន់ NEA តាមរយៈលេខ ០១៦ ៧៨៦ ៦៥៥/ ០៧៧ ២៣ ២៣ ៧៨ និងតេលេក្រាម ឬ Coolapp ០៧៧ ២៣ ២៣ ៧៨ ឬ គេហទំព័រ www.nea.gov.kh និងទំព័រ Facebook (neakhmer)៕





-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


