Connect with us

ព័ត៌មានជាតិ

NEA នាំយកការងារជិត៦០០កន្លែងផ្ដល់ជូនអ្នកស្វែងរក ឬចង់ផ្លាស់ប្ដូរការងារ ក្នុងឱកាសវេទិកាការងារ នាចុងខែឧសភានេះ

បានផុស

នៅ

ឱកាសការងារថ្មីៗយ៉ាងតិច៥៧៤កន្លែង នឹងផ្តល់ជូនយុវជន សិស្ស និស្សិត និងអ្នក​កំពុងស្វែរការងារ ក្នុងវេទិកាការងាររបស់​ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ព្រមទាំងឱកាសកម្មសិក្សាការងារនៅមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ។ វេទិកាការងារនេះនឹងរៀបចំឡើងនាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ ឆាប់ៗខាងមុខ ចាប់ពីម៉ោង៨ព្រឹកដល់ម៉ោង៥ល្ងាច នៅអគារទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមហ៊ុនធំៗចំនួន១០ ដែលចូលរួមក្នុងវេទិកាការងារនេះ រួមមាន៖ ក្រុមហ៊ុនមីក្រូហិរញ្ញវត្ថុ JACCS, ក្រុមហ៊ុន ខូហ្វី (Kofi), ក្រុមហ៊ុន មហានគរ, ភោជនីយដ្ឋាន HAILA, ក្រុមហ៊ុន ដាយអ៊ិឈិ ឡាយ, ក្រុមហ៊ុនស៊ីប៊ីស៊ី, ធនាគារ អេ អឹម ខេ, ភោជនីយដ្ឋាន Elevent One Kitchen, ក្រុមហ៊ុន PH Restaurant, ក្រុមហ៊ុន SNKH Cambodia ដែលនឹងជ្រើសរើសបុគ្គលិកភ្លាមៗនៅទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ផ្ទាល់តែម្ដង។

ដូច្នេះយុវជន សិស្ស និស្សិត និងអ្នកកំពុង​ស្វែងរកការងារធ្វើ ឬចង់ផ្លាស់ប្តូរការងារ​អាចយកប្រវត្តិរូបសង្ខេប (CV) ដើម្បីចូល​រួមដាក់ពាក្យ និងសម្ភាសផ្ទាល់ជាមួយ អ្នកតំណាងក្រុមហ៊ុនទាំងនោះ ពោលគឺដាក់​ភ្លាមសម្ភាសភ្លាមតែម្ដង។

សម្រាប់ព័ត៌មានបន្ថែម សូមយុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារ​ទាក់ទង​មជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ នៃទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) តាមរយៈលេខទូរស័ព្ទ៖ ០៧៧ ២៣២ ៣៧៨ / ០១៦ ៧៨៦ ៦៥៥ ឬគេហទំព័រ www.nea.gov.kh ឬទំព័រហ្វេសប៊ុក neakhmer (អិនអ៊ីអេ ខ្មែរ) ឬតិកតុក ការងារខ្ញុំ-My Job (NEA)៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម៤ នាទីutes មុន

លោក គួច ចំរើន ជំរុញក្រុមបច្ចេកទេសសាងសង់ផ្លូវលេខ ១២១៨ ត្រូវសាងសងឲ្យត្រូវស្តង់ដារប្រកបដោយការទទួលខុសត្រូវ

ព័ត៌មានជាតិ៩ នាទីutes មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ចាប់ពីថ្ងៃទី ២២ កក្កដា តទៅ

ព័ត៌មានជាតិ៥៤ នាទីutes មុន

យុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយកំពុងដើរតួនាទីយ៉ាងសំខាន់ស្របពេលរីកចម្រើនបច្ចេកវិទ្យា

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

អ៊ុយក្រែន បញ្ជូនដ្រូនវាយប្រហារមូស្គូជាទ្រង់ទ្រាយធំ បង្ខំឲ្យបិទអាកាសយានដ្ឋាន ៤កន្លែង

សន្តិសុខសង្គម១ ម៉ោង មុន

Update៖ ករណីឆេះក្នុងអគារខុនដូនៅផ្លូវ២១៧​សង្កាត់ស្ទឹងមានជ័យទី១ កើតឡើងដោយសារឆ្លងចរន្ដពីម៉ាស៊ីនបោកខោអាវ

Sokha Hotels

ព័ត៌មានពេញនិយម