ព័ត៌មានជាតិ
ជនរងគ្រោះចាញ់បោកមេខ្យល់ ៦១ នាក់ ទទួលបានឱកាសការងារស្របច្បាប់វិញហើយ ក្រោមកិច្ចអន្តរាគមន៍ពីក្រសួងការងារ
បន្ទាប់ពីទទួលព័ត៌មានថាមានពលរដ្ឋមួយចំនួនបានចាញ់បោកមេខ្យល់ក្នុងពេលដែលពួកគេស្វែងរកការងារធ្វើនោះ ទីភ្នាក់ងារជាតិមុខរបរ និង ការងារ (NEA) នៃក្រសួងការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវ:សហការជាមួយរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ និង ស្ថាប័នពាក់ព័ន្ធ បានចុះទៅចុះឈ្មោះស្វែងរកការងារ និង រៀបចំកិច្ចសម្ភាសការងារដោយផ្ទាល់ ជូនដល់ប្រជាពលរដ្ឋ យុវជន និង អ្នកស្វែងរកការងារធ្វើ នៅក្នុងភូមិសាស្ត្រខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០២៦។



ក្នុងឱកាសនេះ មានតំណាងក្រុមហ៊ុន និង សហគ្រាសធំៗ ចំនួន ២ បានចុះទៅសម្ភាសផ្ទាល់ និង ផ្តល់ឱកាសការងារ រួមមាន តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ រ៉ូយ៉ាល់គ្រុប និង រោងចក្រ ប៊ូឃ័រ ដែលកំពុងត្រូវការបុគ្គលិកជាច្រើននាក់។



យោងតាមរបាយការណ៍លទ្ធផល នៃកិច្ចសម្ភាសនេះ មានប្រជាពលរដ្ឋ និង យុវជនចូលរួមសរុបចំនួន ៦១ នាក់ (ស្រី ២៤ នាក់)។ ជាលទ្ធផល ក្នុងនោះ មានបេក្ខជនទទួលបានជោគជ័យជាប់ជាស្ថាពរភ្លាមៗ ចំនួន ២០ នាក់ (ស្រី ៨ នាក់) និង បេក្ខជនដែលជាប់ជាបឋម មានចំនួន ៤១ នាក់។ ចំពោះបេក្ខជនដែលជាប់ជាបឋមនេះ ភាគីក្រុមហ៊ុនពាក់ព័ន្ធនឹងបន្តសម្របសម្រួល ពិនិត្យឯកសារ ក៏ដូចជាការធ្វើតេស្តបន្ថែមផ្ទាល់នៅទីតាំងរោងចក្រ នាថ្ងៃទី ២៣ ខែឧសភា ឆ្នាំ ២០២៦។




សូមបញ្ជាក់ថា ប្រជាពលរដ្ឋ និង យុវជនទាំង ៦១ នាក់ខាងលើ គឺជាជនរងគ្រោះដោយសារការចាញ់បោកមេខ្យល់ ដែលបានលួងលោមជួយរកការងារឲ្យធ្វើ និង សន្យាថា នឹងទទួលបានប្រាក់ខែខ្ពស់។
សម្រាប់ប្រជាពលរដ្ឋដែលមានបំណងសាកសួរព័ត៌មានបន្ថែមអំពីឱកាសការងារ និង អត្ថប្រយោជន៍ផ្សេងៗ សូមទំនាក់ទំនងមកកាន់លេខទូរស័ព្ទជំនួយរហ័ស Hotline ១២៩៧ សម្រាប់ផ្នែកការងារ និង ១២៨៦ សម្រាប់យន្តការដោះស្រាយបញ្ហាវិវាទការងារផ្សេងៗ៕
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


