ព័ត៌មានជាតិ
លោក ស សុខា ណែនាំនគរបាលពង្រឹងសមត្ថភាពបច្ចេកវិទ្យាឌីជីថល ដើម្បីធានាសន្តិសុខ និងការផ្តល់សេវាពលរដ្ឋ
ស្របតាមគោលការណ៍អាទិភាពគន្លឹះទាំង៥ ក្នុងយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាល អាណត្តិទី៧ លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំឱ្យមន្ត្រីនគរបាលត្រូពង្រឹងសមត្ថភាពបច្ចេកវិទ្យាឌីជីថល ដើម្បីធានាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការផ្តល់សេវាសាធារណៈប្រកបដោយដោយទំនុកចិត្ត តម្លាភាព គុណភាព ប្រសិទ្ធភាព និងឆាប់រហ័សទាន់ពេលវេលាជូនប្រជាពលរដ្ឋ។

លើកឡើងក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលនៃស្នងការដ្ឋាននគបាលខេត្តស្វាយរៀង កាល ពីរសៀលថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៤ លោក ស សុខា បានចាត់ទុកការបណ្តុះបណ្តាលសមត្ថភាពបច្ចេកវិទ្យាឌីជីថល ដល់ថ្នាក់ដឹកនាំ និងមន្ត្រី គឺជាកត្តានវានុវត្តន៍ចម្បង ដើម្បីធានាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការផ្តល់សេវាជូនប្រជាពលរដ្ឋ ស្របតាមការវិវត្តជាសកល នាពេលបច្ចុប្បន្ន។
លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា អាណត្តិទី៧នេះ ក្រសួងមហាផ្ទៃ បាននឹងកំពុងអភិវឌ្ឍន៍បច្ចេកវិទ្យាឌីជីថល និងទិន្នន័យគ្រប់គ្រងមន្ត្រីទាំងរាជការស៊ីវិល កងកម្លាំងនគរបាលជាតិ និងនគរបាលពន្ធនាគារ ចាប់ពីពេលចូលក្របខណ្ឌរហូតដល់ចូលនិវត្តន៍ ដើម្បីធានាឱ្យប្រាកដថា ថ្នាក់ដឹកនាំ និងមន្ត្រី មានធនធានសមត្ថភាព ឥរិយាបថ និងក្រមសីលធម៌វិជ្ជាជីវៈត្រឹមត្រូវច្បាស់លាស់ ប្រកបដោយសេចក្តីថ្លៃថ្នូរ និងកិត្តិយស ក្នុងនាមជាអ្នកផ្តល់ភាពកក់ក្តៅជូនប្រជាពលរដ្ឋ។

លោកប្រមុខក្រសួងមហាផ្ទៃ ក៏បានណែនាំដល់អាជ្ញាធរ កម្លាំងមានសមត្ថកិច្ចទាំងអស់ ត្រូវតែបន្តយកចិត្តទុកដាក់តាម ដានរាល់សកម្មភាពផ្សព្វផ្សាយ ដែលមានលក្ខណៈញុះញង់ បំភ្លៃការពិតតាមបណ្តាញសង្គមនានា ហើយត្រូវត្រៀមលក្ខណៈបំភ្លឺបានទាន់ពេលវេលា និងឈានទៅមានវិធានការតាមផ្លូវច្បាប់ចំពោះជនបង្កភ្លាមៗដែរ ដោយមិនត្រូវទុកឱ្យបញ្ហានោះ បង្កឱ្យកើតមានអស្ថិរភាព ឬអសន្តិសុខសង្គម រំខានដល់ភាពសុខសាន្តរបស់ប្រជាជននោះឡើយ។
លោក ស សុខា ក៏បានណែនាំផងដែរឱ្យថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់យកចិត្តទុកដាក់ការផ្តល់សេវាធ្វើអត្តសញ្ញាណប័ណ្ណចល័ត ការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ការបង្ក្រាបបទល្មើសគ្រឿងញៀន អំពើជួញដូរមនុស្សឆ្លងដែន ការជួញដូរអាវុធខុសច្បាប់ គ្រោះថ្នាក់ចរាចរណ៍ និងបញ្ហាក្មេងទំនើងឱ្យបានជាប់ជាប្រចាំ ដូចជាភ្លៀងរលឹម ទាំងតាមរយៈ វិធានការអប់រំណែនាំ និងតាមរយៈវិធានការច្បាប់៕

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា២ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម១ សប្តាហ៍ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៤ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


