ព័ត៌មានជាតិ
រដ្ឋបាលខេត្តកំពង់ចាម បិទផ្លូវលែងឱ្យក្រុមហ៊ុនមួយ ចូលដេញថ្លៃគម្រោងមូលនិធិឃុំ-សង្កាត់ក្នុងខេត្តរៀងរហូត
តាមសេចក្តីសម្រេចរបស់ចុះថ្ងៃទី២ខែសីហាឆ្នាំ២០២៤កន្លងទៅនេះ រដ្ឋបាលខេត្តកំពង់ចាម សម្រេច បិទផ្លូវមិនអនុញ្ញាត្តិឲ្យក្រុមហ៊ុន យីមសុកខេន ដែលមានប្រធានក្រុមហ៊ុន ឈ្មោះ យីម សុកខេន ចូលរួមដេញថ្លៃគម្រោងមូលនិធិឃុំ-សង្កាត់ក្នុងភូមិសាស្ត្រខេត្តកំពង់ចាមជារៀងរហូត។

តាមរដ្ឋបាលខេត្ត ការបិទផ្លូវលែងឱ្យក្រុមហ៊ុនមួយនេះចូលរួមដេញថ្លៃគម្រោងមូលនិធិឃុំ-សង្កាត់ក្នុងភូមិសាស្ត្រ ខេត្តកំពង់ចាម ក៏ព្រោះក្រុមហ៊ុន យីមសុកខេន ធ្លាប់បានបញ្ចេញឥរិយាបថមិនថ្លៃថ្នូរហាក់ដូចជាមិនពេញចិត្តនឹងចំណាត់ការក្នុងការពង្រឹងការដេញថ្លៃមូលនិធិឃុំ-សង្កាត់ របស់រដ្ឋបាលខេត្តកំពង់ចាម និងមិនគោរពគណៈកម្មការលទ្ធកម្មឃុំ ហើយក្រុមហ៊ុនមួយនេះ ធ្លាប់បង្កភាពអុកឡុកក្នុងកិច្ចប្រជុំបេីកសំណេីរដេញថ្លៃគម្រោងមូលនិធិឃុំនៅស្រុកកោះសូទិន។
គួរឱ្យដឹងថា កន្លងមក តែងតែមានសកម្មភាពអុកឡុកបង្កភាពអនាធិបតេយ្យច្រេីនដងហេីយ គឺកេីតចេញពីក្រុមហ៊ុន ពេលមុននិងពេលដាក់សំណេីរ តែងតែដេីរចចារគ្នាជាថ្នូរមិនឲ្យដាក់សំណេីរប្រកួតប្រជែងជាមួយគេ។ ទេីបរដ្ឋបាលខេត្តកំពង់ចាម ចេញសេចក្តីជូនដំណឹងដល់ក្រុុមហ៊ុន និងអ្នកសារព័ត៌មាន ស្តីពីការដំណេីរការដេញថ្លៃនៅក្នុងភូមិសាស្ត្រខេត្តកំពង់ចាមកុំឲ្យមានសកម្មភាពបែបនេះតទៅទៀតពោល គឺត្រូវប្រកបដោយភាពក្រមសីលធម៌ និងតម្លាភាព៕
អត្ថបទ៖ឡេក ចាន់ពេជ្រ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា២ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៧ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៤ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


