ព័ត៌មានជាតិ
អភិបាលខេត្តកែបចុះពិនិត្យការដ្ឋានជួសជុលផ្លូវលេខ១៣ ប្រវែងជាង១១គីឡូម៉ែត្រតភ្ជាប់ពីផ្លូវជាតិលេខ៣៣
នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប បានអញ្ជើញចុះពិនិត្យការដ្ឋាននៃដំណើរការសាងសង់ជួសជុលផ្លូវលេខ១៣-៣៣ ចាប់ពីរង្វង់មូលនាងគង់ហីង តភ្ជាប់មកពីផ្លូវជាតិលេខ៣៣ ត្រង់ចំណុចខាងកើតវិទ្យាល័យបុនរ៉ានី ហ៊ុនសែន ចំការដូង។

ក្នុងដំណើចុះពិនិត្យនេះ លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប ក៏បានដឹកនាំមន្ត្រីរាជការ ក៏ដូចជាប្រជាពលរដ្ឋ ដាំកូនក្ងោកលំអរសងខាងផ្លូវនៅត្រង់ចំណុចអូក្តូង ផ្លូវបំបែកភូមិអន្ទង់សរដែលស្ថិតនៅភូមិអន្ទង់សរ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប។
លោក ម៉ម ទូច ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកែប បានធ្វើរបាយការណ៍បញ្ជាក់ថា កំណាត់ផ្លូវ១៣-៣៣ នេះបានចាប់ផ្តើមដំណើការជួសជុលចាក់កៅស៊ូDBST ចាប់ពីឆ្នាំ២០១៧ ដោយធ្វើការជួសជុលជាកំណាក់ៗជារៀងរាល់ឆ្នាំ មកដល់ពេលនេះបានប្រមាណ ៨គីឡូម៉ែត្រហើយ ដោយឡែកនៅសល់ ៣គឺឡូម៉ែត្រទៀត ដែលគ្រោងនឹងជួសជុលបង្ហើយនៅឆ្នាំ២០២៥ បានតភ្ជាប់ទៅផ្លូវជាតិលេខ៣៣ ។

លោកប្រធានមន្ទីរបន្ថែមថា សម្រាប់កំណាត់ផ្លូវដែលបានសាងសង់រួច មន្ទីរបានបំពាក់នូវស្លាកសញ្ញាចរាចរណ៍ សញ្ញានាំផ្លូវ រួមទំាងសំណង់សិល្បៈអមជាច្រើនកន្លែង រួមទាំងប្រឡាយរំដោះទឹកប្រវែងជាង៣០០០ម៉ែត្រផងដែរ។
មានប្រសាសន៍សំណេះសំណាល ជាមួយប្រជាពលរដ្ឋដែលរស់នៅអមសងខាងផ្លូវនេះ លោក សោម ពិសិដ្ឋ អភិបាលខេត្តកែបបានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនចំពោះប្រជាពលរដ្ឋដែលជានិច្ចកាល សម្តេចតែងគិតគូរចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅគ្រប់ទិសទី។

លោក សោម ពិសិដ្ឋ អភិបាលខេត្តកែបបានសំដែងនូវអំណរសាទរ ចំពោះសមិទ្ធផលផ្លូវកៅស៊ូ ដ៏ថ្មីស្រឡាងមួយខ្សែនេះ ជាចំណងដៃជូនបងប្អូនប្រជាពលរដ្ឋ នៅក្នុងភូមិ ចំការចេក ភូមិចំការបី និងភូមិអន្ទង់សរ បើទោះបីពុំទាន់ហើយជាស្ថាពរ តែក៏បានរួមចំណែកយ៉ាងសំខាន់ក្នុងការសម្រួសដល់ការធ្វើដំណើរ ដឹកជញ្ជូនកសិផលមកាន់ទីផ្សារ ការធ្វើដំណើរទៅសាលារៀន ឬមន្ទីរពេទ្យកាន់តែងាយស្រួលជាពិសេស ជាសសៃឈាមតភ្ជាប់ វិស័យទេសចរណ៍ ឆ្នេរសមុទ្រ មកកាន់តំបន់អេកូទេសចរណ៍ និងកសិទេសចរណ៍ដ៏សំខាន់នៃតំបន់ ភ្នំវល្លិ៍នេះ ដែលវានឹងជួយលើកស្ទួយសេដ្ឋកិច្ច និងកំរិតជីវភាពរស់នៅរបស់បងប្អូនកាន់តែល្អប្រសើរថែមទៀត។

ជាមួយគ្នានេះលោក សោម ពិសិដ្ឋ អភិបាលខេត្តកែប ក៏ជំរុញដល់បងប្អូនប្រជាពលរដ្ឋត្រូវមានការចូលរួមជួយថែរក្សាដើមឈើដែលបានដាំអមសងខាងផ្លូវថ្មី កំពុងជួលជុល និងដាំបន្ថែមនៅតាមផ្ទះ និងទីសាធារណៈផ្សេងៗ ដើម្បីបង្កើតគម្របបៃតងគ្រប់រដូវកាលដើម្បីទាក់ទាញភ្ញៀវទេសចរមកសំរាកលំហែកម្សាន្តនៅខេត្តកែប អោយកាន់តែច្រើនឡើងថែមទៀត។
ក្នុងឱកាសនោះលោក សោម ពិសិដ្ឋ អភិបាលខេត្តកែបក៏បានផ្តល់ជូននូវវត្ថុអនុស្សាវរីយ៍កំដរដៃជូនប្រជាពលរដ្ឋនូវក្រម៉ាម្នាក់មួយ និងថវិកាមួយចំនួនផងដែរ៕
អត្ថបទ៖ សឹង រ៉ាត់





-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


