ព័ត៌មានជាតិ
ឈ្មួញសម្រុកទិញស្លាខ្ចី ដឹកទៅលក់ប្រទេសវៀតណាម ១ ថ្ងៃៗ ពី ២០ ទៅ ៣០ តោន
ផ្លែស្លាខ្ចីមូលទ្រវែងកំពុងត្រូវប៉ាន់ត្រូវឈ្មួញសម្រុកទិញដឹកចេញពីខេត្តត្បូងឃ្មុំ ទៅលក់នៅប្រទេសវៀតណាមក្នុងមួយថ្ងៃៗ មិនក្រោមពី ២០ ទៅ ៣០ តោននោះទេ។
អ្នកស្រី ណុច សុខឃីម អាយុ ៥៤ ឆ្នាំ រស់នៅភូមិវាលកណ្តៀង ឃុំជប់ ស្រុក/ខេត្តត្បូងឃ្មុំបានបញ្ជាក់ឲ្យដឹងថា ជារៀងរាល់ឆ្នាំគ្រួសារអ្នកស្រីតែងទិញស្លាពីប្រជាពលរដ្ឋមកហាន់ធ្វើស្លារចំណិត ដែលក្នុង១គីឡូក្រាមស្លាស្រស់តម្លៃ ១ ២០០ រៀល ហើយពេលស្លាគ្រាមលក់ចេញបានតម្លៃ ២៧ ០០០ រៀល។

ឆ្នាំនេះស្លាថោកជាងឆ្នាំទៅលក់បានតម្លៃ ៣ ម៉ឺនរៀល។ នេះបើតាមអ្នកស្រី សុខឃីម។
ក្នុងស្លាស្រស់ ៥០០ គីឡូក្រាម ហាលគ្រាមចំណិតបានតែ ៣៦ គីឡូក្រាមតែប៉ុណ្ណោះ។ មុខរបរនេះ អាចរកចំណូលបាន ៥ ទៅ ៦ លានរៀលដែរក្នុង១ឆ្នាំៗ ជាចំណូលសំខាន់សម្រាប់ដោះស្រាយជីវភាពគ្រួសារបានដែរ។
អ្នកស្រីបន្ថែមថា បើកសិករមានដីទំហំធំ ដាំស្លារអាចរស់ស្រួលមែនទែន។
លោក ស៊ាន សឿន អាយុ ៣២ ឆ្នាំ រស់នៅភូមិចុងព្រែក ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំបានឲ្យដឹងដែរថា រាល់ថ្ងៃលោកបានដើរទិញស្លាខ្ចីក្នុងខេត្តត្បូងឃ្មុំ ខេត្តកំពង់ចាម ក្រចេះ និងខេត្តកំពង់ធំ យកមកលក់ឲ្យឈ្មួញកណ្តាល ក្នុង ១ គីឡូក្រាមបាន ២៧០០ រៀល ខណៈទិញពីគល់តម្លៃ ២០០០រៀល។
លោកថា គិតទៅក្នុង១ថ្ងៃអាចរកប្រាក់ចំណូលបាន ៤ ទៅ ៥ ម៉ឺនរៀលដែរ ហើយក្រុមលោកដែលនាំគ្នាដើរទិញពីគ្រប់មូលដ្ឋានទាំង ៣ ខេត្ត មានគ្នាចំនួន ២០ នាក់ ទិញរាល់ថ្ងៃ អាចរកចំណូលបានតាមលទ្ធភាពរៀងៗខ្លួន។

លោក ភិន វណ្ណៈ អាយុ ៣០ ឆ្នាំ ជាឈ្មួញមួយរូបរស់នៅភូមិជប់ ឃុំជប់ ស្រុក/ខេត្តត្បូងឃ្មុំបានទទួលទិញស្លាខ្ចី ក្នុង ១ គីឡូក្រាមតម្លៃពី ២ ទៅ ៣ ពាន់រៀល។
លោកប្រាប់ថា លោកទិញតែប្រភេទស្លាមូលទ្រវែងទេ ហើយមូលអត់ទិញទេ ព្រោះទីផ្សារវៀតណាមស៉ីតែស្លាមូលវែងហើយខ្ចីទៀត ដែលក្នុង១ថ្ងៃៗ លោកអាចប្រមូលទិញបានពី ៣ ទៅ ៤ តោន ដឹកយកទៅលក់នៅប្រទេសវៀតណាម។
លោកបញ្ជាក់ទៀតថា ឈ្មួញមានច្រើន រាល់ថ្ងៃស្លាដឹកទៅលក់នៅប្រទេសវៀតណាមមិនក្រោមពី ២០ ទៅ៣០តោននោះទេ។

ផ្លែស្លាមានពីរប្រភេទ គឺប្រភេទផ្លែរាងមូលទ្រវែង និងប្រភេទផ្លែមូល។ ពេលផ្លែចាស់ល្មមអាចហាន់ជាចំណិតហាលឲ្យគ្រាម គេថា ស្លាចំណិត គុណប្រយោជន៍ ប្រជាពលរដ្ឋខ្មែរយើង ចាស់ៗតែង ពិសារទាំងខ្ចី ទាំងចំណិតជាមួយម្លូរគ្រាន់កំដរមាត់ ពិសេសស្លាចំណិតគេអាចរៀបធ្វើជា ស្លាធម៌ មានលាយ ទៀន ធូប និងពិធីប្រពៃណីខ្មែរយើង មិនអាចអត់ស្លាបានឡើយ ហើយបច្ចុប្បន្នក៏នៅបន្តនិយមដែរ ។ បងប្អូនកសិករយើងដាំស្លាក៏អាចរកចំណូលបានមួយផ្នែកធំសម្រាប់ជួយសេដ្ឋកិច្ចគ្រួសារបានដែរ ។ ផលស្លាល្អ ស្រួលលក់ ពោលគឺ មានម៉ូយចូលទិញដល់ផ្ទះតែម្តង ទាំងផ្លៃស្លាខ្ចី និងស្លាចំណិត ។
សាន វិឡែម ១៣.៨.២០២៤
-
ព័ត៌មានជាតិ៧ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
កីឡា១៧ ម៉ោង agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៣ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


