ព័ត៌មានជាតិ
អ្នកនាំពាក្យ៖ ភរិយានាយករដ្ឋមន្ត្រី គ្មានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុន CIC ដូចការចោទប្រកាន់របស់បុគ្គល គឹម សុខ ឡើយ
តាមរយៈសេចក្ដីបដិសេធ ក្រុមអ្នកនាំពាក្យនាយករដ្ឋមន្ត្រី នៅរសៀលថ្ងៃពុធ នេះ បានចេញមកអះអាងថា លោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត គ្មានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនអាយស៊ី ផាតនើរ ដូចការចោទប្រកាន់របស់បុគ្គល គឹម សុខ ឡើយ។ ក្រុមអ្នកនាំពាក្យ បានចេញមកអះអាង យ៉ាងដូច្នេះ គឺបន្ទាប់ពី សារព័ត៌មាន ឌឹ ខេមបូឌាដេលី ខ្មែរ បានផ្សព្វផ្សាយនូវព័ត៌មានមួយ ដែលក្រុមអ្នកនាំពាក្យយល់ថា បានចោទប្រកាន់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ថាជាប់ពាក់ព័ន្ធនឹង ក្រុមហ៊ុនស៊ីអាយស៊ី ផាតនើរ ដោយយោងសម្តីរបស់បុគ្គល គឹម សុខ ចេញផ្សាយកាលពីថ្ងៃទីកាលពីថ្ងៃទី២៧ ខែសីហា។

នៅក្នុងសេចក្ដីបដិសេធក្រុមអ្នកនាំពាក្យនាយករដ្ឋមន្ត្រីកម្ពុជា បានចាត់ទុកការចោទប្រកាន់របស់បុគ្គល គឹម សុខ ថាជាទង្វើអសីលធម៌ និងថោកទាបបំផុត។ តាមក្រុមអ្នកនាំពាក្យ បុគ្គល គឹម សុខ ត្រូវតែទទួលខុសចំពោះច្បាប់ជាធរមាននូវទង្វើរបស់ខ្លួន។
ផ្អែកតាមការកត់សម្គាល់ នៅក្នុងសេចក្ដីបដិសេធ ក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រី សរសេរយ៉ាងដូច្នេះ៖«នេះពុំមែនជាលើកទី១នោះទេ ដែលបុគ្គល គឹម សុខ នេះ បានប្រឌិតព័ត៌មានមិនពិត និងបានចោទប្រកាន់ទាំងបំពានក្នុងចេតនាអាក្រក់បំផុត ដែលធ្វើឱ្យសាធារណជនមានការភាន់ច្រឡំ និងបានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់លោកជំទាវបណ្ឌិត ក៏ដូចជាសម្តេចធិបតី និងក្រុមគ្រួសារ ដែលនេះជាទង្វើអសីលធម៌ និងថោកទាបបំផុតក្នុងនាមជាមនុស្ស»។

តាមសេចក្ដីបដិសេធកម្រាស់២ទំព័រ ចេញនៅថ្ងៃទី២៨ ខែសីហា ក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រី អះអាងថា លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី មិនដែលប្រើប្រាស់តួនាទីជាភរិយារបស់ សម្តេចធិបតី ដើម្បីគាំទ្រ ឬនៅពីក្រោយអំពើខុសច្បាប់របស់បុគ្គលណាម្នាក់នោះឡើយ។ លោកជំទាវបណ្ឌិត តែងតែប្រកាន់ខ្ជាប់នូវការបំពេញតួនាទីយ៉ាងល្អប្រសើរ និងឥរិយាបទ ប្រកបដោយសេចក្តីថ្លៃថ្នូរ ក្នុងនាមជាឧត្តមភរិយារបស់សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី និងតែងតែយកចិត្តទុកដាក់ខ្ពស់ និងចូលរួមយ៉ាងសកម្មក្នុងកិច្ចការសង្គម វប្បធម៌ និងសកម្មភាពមនុស្សធម៌ ដើម្បីរួមចំណែកក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន ក៏ដូចជាការអភិវឌ្ឍសង្គម។

ជាមួយគ្នានេះ ក្រុមអ្នកនាំពាក្យនាយករដ្ឋមន្ត្រីកម្ពុជា បានស្នើឱ្យសារព័ត៌មាន ឌឹ ខេមបូឌាដេលី ខ្មែរ ប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ សារព័ត៌មានឱ្យបានត្រឹមត្រូវ។
សូមជម្រាបថា កាលថ្ងៃទី២៧ ខែសីហា គណៈកម្មការស្តាក្រុមហ៊ុន និងមូលនិធិនៃក្រុមហ៊ុនខេមបូឌាន អ៊ិនវេសស្ទ័រ ឃែភីថល ផាតនើរ ម.ក (ស៊ី អាយ ស៊ី ផាតនើរ) ក៏បានចេញលិខិតបដិសេធ និងច្រានចោលព័ត៌មានមិនពិត និងគ្មានមូលដ្ឋានរបស់ សារព័ត៌មាន ឌឹ ខេមបូឌាដេលី ខ្មែរ។ ក្រុមហ៊ុន ស៊ីអាយស៊ី បានឱ្យដឹងថា លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត គ្មានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនឡើយ។ គណៈកម្មការស្ដារក្រុមហ៊ុន ស៊ីអាយស៊ី ចាត់ទុក ការភ្ជាប់សមាជិកគ្រួសារថ្នាក់ដឹកនាំ និងក្រុមហ៊ុន ដោយគ្មានមូលដ្ឋាន ជាទង្វើគ្មានសីលធម៌ និងក្រមសីលធម៌សារព័ត៌មាន និងជាអ្នកវិភាគនោះទេ៕
ដោយ៖ ង៉ិល ណារ៉ាត់

-
ព័ត៌មានជាតិ១ សប្តាហ៍ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា២ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សន្តិសុខសង្គម៧ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


