ព័ត៌មានជាតិ
មួយឆ្នាំនេះ រដ្ឋមន្ត្រីក្រសួងបរិស្ថានដាក់ចេញយុទ្ធនាការធំៗទាក់ទាញមនុស្សរាប់លាននាក់ ចូលរួមថែរក្សាបរិស្ថាន
ក្រសួងបរិស្ថានក្រោមការដឹកនាំដោយលោក អ៊ាង សុផល្លែត បានបង្ហាញសមិទ្ធផលសម្រេចបានក្នុងរយៈពេលមួយឆ្នាំលើកិច្ចការពារបរិស្ថាន និងធនធានធម្មជាតិ។
ជារដ្ឋមន្ត្រីបន្តវេនដែលឡើងជំនួសតំណែងលោក សាយ សំអាល់ ក្នុងនីតីកាលទី ៧ នៃរាជរដ្ឋាភិបាល លោក អ៊ាង សុផល្លែត បានដាក់ចេញយុទ្ធសាស្ត្រចក្រាដែលផ្ដោតលើមុំធំៗចំនួន ៣ គឺ «ស្អាត បៃតង និងចិរភាព»។


លោករដ្ឋមន្រ្តីបានផ្តួចផ្តើមយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើប្រាស់ថង់ប្លាស្ទិក» ដែលមានការចូលរួមពីពលរដ្ឋរាប់លាននាក់។ យុទ្ធនាការដាំដុះកូនឈើឲ្យបាន ១ លានដើមក្នុងមួយឆ្នាំ ដើម្បីឈានសម្រេចជាប្រទេសអព្យាក្រឹត្យកាបូន និងបង្កើនគម្របព្រៃឈើឲ្យបាន ៦០% ក្នុងឆ្នាំ ២០៥០។
លោករដ្ឋមន្រ្តី ក៏បានដាក់ចេញយុទ្ធនាការសម្អាតផ្ទៃទឹក ដោយជំរុញឲ្យសហគ្រាសបំពាក់ប្រព័ន្ធតាមដានគុណភាពទឹកកខ្វក់ដើម្បីការពារសុខភាព និងអាយុជីវិតរបស់ពលរដ្ឋ។



បន្ថែមពីនេះ លោករដ្ឋមន្រ្តីបានរៀបចំបង្កើតថ្នាលបណ្តុះកូនឈើកម្រិតតំបន់តាមបណ្តាខេត្តធំៗចំនួន ៥ មានខេត្តត្បូងឃ្មុំ កំពង់ស្ពឺ កោះកុង សៀមរាប និងមណ្ឌលគិរី រួមទាំងប្រកាសបង្កើតកម្មវិធីប្រកួតប្រជែងគ្នា «កម្ពុជាស្អាត គ្មានសំរាមប្លាស្ទិកតាមដងផ្លូវ» និងការដាក់ចេញនូវយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» រួមគ្នារើសសំរាម ប្លាស្ទិក សម្អាតតាមដងវីថិ តាមទីសាធារណៈ ជុំវិញបរិវេណផ្ទះ រោងចក្រសហគ្រាស សាលារៀន និងតាមទីអារាមជាដើម។
សមិទ្ធផលដ៏ធំមួយទៀត គឺការរៀបចំពិព័រណ៍ដើមឈើដ៏ធំបំផុតមិនធ្លាប់មាន «ពន្លកបៃតង» ដែលមានការចែកកូនឈើរាប់ម៉ឺនដើមដោយឥតគិតថ្លៃ ក្នុងចលនាបំផុសពលរដ្ឋនិងយុវជនចាប់ផ្ដើមស្រលាញ់ដើមឈើ និងចូលរួមដាំដើមឈើតាមគេហដ្ឋាន វត្តអារាម សាលារៀន និងទីសាធារណៈនានា៕
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


