ព័ត៌មានជាតិ
មន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ប្រាប់ដល់អាជ្ញាធរខេត្តកោះកុងទប់ស្កាត់កាប់ទន្រ្ទានចូលយកដីរដ្ឋ
រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក អ៊ុត សំអន បន្តលើកទឹកចិត្តដាក់អាជ្ញាធរខេត្តកោះកុងបង្កើនការទប់ស្កាត់ និងបង្រ្កាបការកាប់ទន្រ្ទានចូលយកដីរដ្ឋធ្វើជាកម្មសិទ្ធិ ដោយសំដៅធ្វើយ៉ាងណារក្សាឱ្យបានគង់វង្ស។ លោកលើកឡើងដូច្នេះ ក្នុងពិធីពិធីប្រកាសតែងតាំងលោក ទៀ សុរៈឆ័យ ជាអភិបាលរងខេត្តកោះកុង នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤។

ក្រសួងមហាផ្ទៃ បាននឹងកំពុងតាមដានបញ្ហាទំនាស់ដីធ្លីយ៉ាងយកចិត្តទុកដាក់ ពិសេសបញ្ហាដីធ្លីរបស់រដ្ឋដែលមានក្រុមខិលខូចលួចចូលកាប់ទន្រ្ទានធ្វើជាកម្មសិទ្ធិខុសច្បាប់ ក្នុងគោលបំណងធ្វើការងារបច្ចុប្បន្នភាពអំពីបញ្ហានេះ។ នេះបើតាមការបញ្ជាក់របស់លោក អ៊ុត សំអន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ។
លោករដ្ឋលេខាធិការក្រសួងមហាផ្ទៃ បន្ថែមថា រាជរដ្ឋាភិបាល ប្តេជ្ញាចិត្តខ្ពស់ចំពោះការដោះស្រាយបញ្ចប់ជម្លោះ និងកាត់បន្ថយទំនាស់ដីធ្លីរបស់ពលរដ្ឋកាន់កាប់ជាក់ស្តែង ឬទៅតាំងទីលំនៅគ្មានការអនុញ្ញាត។ ដូច្នេះលោកសូមទាមទារឱ្យការធ្វើការួមគ្នា ដើម្បីសម្រេចបានទៅផែនការកំណត់។

លោក អ៊ុត សំអន ក៏បានក្រើនរម្លឹកពីការងារអ្នកម៉ៅការប្រចាំឆ្នាំ និងបចេ្ចកទេស ដោយលោកស្នើឱ្យរដ្ឋបាលខេត្តកោះកុង មានការយកចិត្តទុកដាក់ពីការអនុវត្តគម្រោងអភិវឌ្ឍន៍មូលនិធិតាមឃុំសង្កាត់ ជៀសវាងជ្រើសរើសតែក្រុមអ្នកម៉ៅការដដែល និងធ្វើឱ្យប៉ះពាល់ដល់គុណភាពនៃការកសាងសមិទ្ឋផលហេដ្ឋារចនាសម្ព័ន្ឋ។ រីឯមន្រ្តីនៅការិយាល័យផែនការបច្ចេកទេស ក៏ត្រូវតែពង្រឹងសមត្ថភាពចំណេះដឹងតាមបែបគណនេយ្យភាពឡើងវិញ ដើម្បីកាត់បន្ថយភាពអវិជ្ជមានដែលចាំបាច់លុបបំបាច់ចោល។
រដ្ឋលេខាធិការក្រសួងមហាផ្ទៃ កន្លងទៅរកឃើញមានក្រុមអ្នកបច្ចេកទេសដែលខេត្តទទួលស្គាល់គឺនៅមានអ្នកដេញថ្លៃមិនដែលបានជោគជ័យសោះ តែនៅមានឈ្មោះរហូត។ នេះសបញ្ជាក់ឱ្យឃើញទំនងជាអ្នករៀបចំដេញថ្លៃជាចំនួនមួយ ដើម្បីគ្រប់លក្ខខណ្ឌចូលរួមដេញថ្លៃអភិវឌ្ឍន៍គម្រោងនីមួយៗ។
លើសពីនេះ លោករដ្ឋលេខាធិការក្រសួងមហាផ្ទៃ ក៏ណែនាំលោកអភិបាលរងថ្មីខេត្តកោះកុង ត្រូវចូលរួមក្តោបក្តាប់រាល់ការងារសន្តិសុខសណ្តាប់ធ្នាប់ក្នុងមូលដ្ឋានឱ្យបានល្អប្រសើរ ដើម្បីធានាស្ថេរភាព សុវត្ថិភាពសង្គម និងការអភិវឌ្ឍន៍ តាមរយៈការអនុវត្តខ្លឹមសារគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព។

លោក ទៀ សុរៈឆ័យ ដែលទើបតែឡើងកាន់តំណែងជាអភិបាលរងថ្មីខេត្តកោះកុង បានសន្យាថា លោកនឹងយកអស់កម្លាំងកាយចិត្ត ចំណេះដឹង និងបទពិសោធន៍ដែលធ្លាប់ឆ្លងកាត់មកជួយអភិវឌ្ឍន៍ខេត្តឱ្យកាន់តែរីកចម្រើនទៅមុខ។ ការពារសន្តិសុខសុវត្ថិភាពសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ និងថ្នាក់ដឹកនាំឱ្យបានម៉ឺងម៉ាត់បំផុត ដោយធានាបាននូវការរក្សាបានសុខសន្តិភាព និងការអភិវឌ្ឍន៍គ្រប់វិស័យ។
លោក ទៀ សុរៈឆ័យ បន្តថា លោកនឹងបង្កើនការពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងរិះរកគ្រប់មធ្យោបាយទាំងអស់លើការកៀងគរអ្នកវិនិយោគមកដាក់ទុនធ្វើអាជីវកម្មនៅក្នុងខេត្តកោះកុងកាន់តែច្រើនឡើង។ ហើយគោរពនូវបទបញ្ជារបស់ថ្នាក់ដឹកនាំ អនុវត្តតាមលិខិតបទដ្ឋានគតិយុត្ត និងតួនាទីភារកិច្ចឱ្យបានត្រឹមត្រូវផងដែរ។
ដោយឡែកលោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង បានសម្តែងនូវក្តីរីករាយចំពោះការឡើងកាន់តំណែងរបស់លោក ទៀ សុរៈឆ័យ នៅថ្ងៃនេះ ដោយលោកស្រីជឿជាក់ថា លោកអភិបាលរងថ្មី នឹងអនុវត្តការងារទៅតាមឋានានុក្រម បទបញ្ជារបស់ថ្នាក់ដឹកនាំ និងលិខិតបទដ្ឋានគតិយុត្តបានយ៉ាងល្អចាប់ពីពេលនេះតទៅ។

លោកស្រី មិថុនា ភូថង លើកឡើងដែរថា គណៈអភិបាលខេត្ត បានធ្វើការណែនាំតម្រង់ទិសជាប្រចាំដល់មន្ត្រីរាជការ ឱ្យយកចិត្ត ទុកដាក់បំពេញការងារស្របតាមច្បាប់ លិខិតបទដ្ឋានគតិយុត្តនានាដែលមានចែងជាធរមាន និងបំពេញ តួនាទី ភារកិច្ច ស្របតាមលក្ខ័ណ្ឌការងាររបស់ខ្លួនម្នាក់ៗ សំដៅធានាបាននូវការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋប្រកដោយប្រសិទ្ធភាព៕
អត្ថបទៈសិរីវឌ្ឍនៈ


-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


