ព័ត៌មានជាតិ
Update៖បាក់ទំនប់អាងទឹកស្អាត ANCO Water Supply មិនបង្កគ្រោះថ្នាក់ធំដុំដល់ពលរដ្ឋឡើយ
លោកអភិបាលស្រុកគិរីសាគរ បានអះអាងថា ការបាក់ទំនប់អាងទឹកស្អាតរបស់ក្រុមហ៊ុន ANCO Water Supply មិនបានបង្គគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ពលរដ្ឋរស់នៅភូមិក្រៀនក្រឡាញ់ ឃុំភ្ញីមាស ឡើយ។

ការអះអាងរបស់លោក ចេង មុនីរិទ្ធ អភិបាលស្រុកគិរីសាគរ យ៉ាងដូច្នេះបានធ្វើឡើងក្រោយទឹកហូរខ្លាំងធ្លាក់ពីជ្រលងភ្នំបុកផ្តាច់បាក់ទំនប់អាងទឹកក្រុមហ៊ុន ANCO Water Supply កាលពីម៉ោង១០ ព្រឹក ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤នេះ។
លោកអភិបាលស្រុក បន្តថា អាជ្ញាធរ និងសមត្ថកិច្ចរបស់លោក កំពុងតាមដានយ៉ាងយកចិត្តទុកដាក់បំផុតចំពោះបញ្ហាធាតុអាកាសដែលមានការប្រែប្រួល២ទៅ៣ថ្ងៃកន្លងទៅ ដោយស្ថានភាពទឹកក៏ស្រកចុះខ្លះហើយដែរ។ អាជ្ញាធរបន្តចុះពិនិត្យគ្រប់ភូមិសាស្រ្តដែលប្រឈម និងផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋអំពីប្រុងប្រយ័ត្នខ្ពស់ ដើម្បីជម្លៀសប្រជាពលរដ្ឋទៅទីទួលសុវត្ថិភាពបានទាន់ពេលវេលា។

យោងតាមបណ្តាញសង្គមហ្វេសប៊ុកផ្លូវការរបស់មន្ទីរធនធានទឹក និងឧត្តុនិយមខេត្តកោះកុង បង្ហាញថា ការបាក់ទំនប់អាងទឹកខាងលើ បានបណ្តាលឲ្យជន់លិចផ្ទះប្រជាពលរដ្ឋចំនួន៣ខ្នង ក្នុងភូមិកៀនក្រឡាញ់ និងលិចចូលសាលារៀនពាមកាយ ក្នុងឃុំភ្ញឺមាស១ខ្នង ព្រមទាំងផលដំណាំមួយចំនួន ស្ថិតក្នុងឃុំភ្ញីមាស និងភូមិព្រែកស្មាច់ ភូមិពាមកាយ ស្ថិតក្នុងឃុំកោះស្តេច ស្រុកគីរីសាគរ។
បើតាមការជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ កម្ពុជានឹងទទួលរងឥទ្ធិពលពីប្រព័ន្ធវិសម្ពាធ Tropical Depression ដែលស្ថិតនៅសមុទ្រចិនខាងត្បូង ហើយធ្វើដំណើរឆ្ពោះទៅកាន់តំបន់ឆ្នេរសមុទ្រភាគកណ្តាល ប្រទេសវៀតណាម និងភាគកណ្តាលនៃអាងទន្លេមេគ្គង។ វិសម្ពាធនេះ និងរបបខ្យល់មូសុងនិរតីមានឥទ្ធិពលខ្លាំងលើប្រទេសកម្ពូជា ហើយបង្កឱ្យតំបន់មាត់សមុទ្រមានភ្លៀង ផ្គរ រន្ទះ ច្រើនលើសពីកម្រិតធម្មតា និងមានខ្យល់បក់មកពីទិសនិរតី និងខ្យល់ខ្លាំង បក់ក្នុងកម្រិតល្បឿនខ្លាំងគួរឱ្យកត់សម្គាល់ដែលមានដូចជា ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ ៕
អត្ថបទ៖សិរីវឌ្ឍនៈ



-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


