ព័ត៌មានជាតិ
កម្ពុជាប្រឈមគ្រោះទឹកជំនន់ គ្រោះរាំងស្ងួតនាពេលខាងមុខ! នាយករដ្ឋមន្រ្តីក្រើនរំឭកឱ្យត្រៀមបង្ការនិងសង្គ្រោះ
នាយករដ្ឋមន្រ្តី សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើការក្រឿនរំឭកដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលរាជធានី ខេត្ត ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់លើការងារត្រៀមបង្ការគ្រោះធម្មជាតិនានា ពិសេសគ្រោះទឹកជំនន់នារដូវវស្សា។ ទន្ទឹមនេះ កម្ពុជាក៏អាចទទួលរងនូវគ្រោះរាំងស្ងួតដោយសារកូនរដូវប្រាំងបណ្តាលមកពីបាតុភូតអែលនីញ៉ូ (El Niño)ផងដែរ។

ការក្រើនរំឭកនេះធ្វើឡើងតាមរយៈសារាចរមួយ កាលពីថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០២៦ ដោយសម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យស្ថាប័នពាក់ព័ន្ធត្រូវយកចិត្តទុកដាក់ចាត់វិធានការរក្សាទឹកឱ្យបានច្រើននៅពាក់កណ្តាលនិងចុងរដូវវស្សានេះ ដើម្បីត្រៀមបង្ការការខ្វះខាតទឹក និងការកើនឡើងកម្ដៅនៅរដូវប្រាំងដោយសារបាតុភូតអែលនីញ៉ូ (El Niño) បណ្តាលឱ្យរដូវប្រាំងឆ្នាំ២០២៧ ខាងមុខអាចនឹងអូសបន្លាយរយៈពេលយូរ។
ការបង្កើនការយកចិត្តទុកដាក់នេះបន្ទាប់ពី អង្គការសហប្រជាជាតិ (UN) ព្រមានថា ពិភពលោកត្រូវតែត្រៀមខ្លួនសម្រាប់ការវិលត្រឡប់មកវិញនៃបាតុភូត El Niño ដែលនាំមកនូវអាកាសធាតុដ៏អាក្រក់បំផុត ដោយមានទាំងភ្លៀងធ្លាក់ខ្លាំងបណ្តាលឲ្យទឹកជំនន់ និងគ្រោះរាំងស្ងួតដ៏អាក្រក់។

ចំណែកអង្គការឧតុនិយមពិភពលោក (WMO) បានឱ្យដឹងកាលពីដើមខែមិថុនាថា គំរូអាកាសធាតុធម្មជាតិដ៏មានឥទ្ធិពល កំពុងបង្កើនសីតុណ្ហភាពពិភពលោក និងធ្វើឱ្យភ្លៀងធ្លាក់កាន់តែអាក្រក់ទៅៗ មានឱកាសកើតឡើង ៨០% មុនខែកញ្ញា និង ៩០% បន្តរហូតដល់ខែវិច្ឆិកា។ គ្រោះមហន្តរាយរបស់បាតុភូត El Niño នឹងកើតឡើង ហើយវាទំនងជានាំមកនូវឆ្នាំដ៏ក្តៅបំផុតមួយទៀត គឺនៅឆ្នាំ២០២៧ ជាពិសេសនឹងបំផ្លិចបំផ្លាញដល់កសិកររាប់លាននាក់ និងអាចមានមនុស្សស្លាប់ជាច្រើនផងដែរ។
កន្លងទៅនាយករដ្ឋមន្រ្តី សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ត្រូវបន្តតាមដានឱ្យដិតដល់ជាមួយគណៈអភិបាលរាជធានី-ខេត្ត ដោយត្រូវកំណត់ទីទួលសុវត្ថិភាព ក្នុងករណីមានគ្រោះទឹកជំនន់ ក៏ដូចជាការចាត់វិធានការបន្ទាន់ដោយត្រៀមកម្លាំង មធ្យោបាយ សម្ភារៈចាំបាច់នានា ដើម្បីធ្វើអន្តរាគមន៍សង្គ្រោះទាន់ពេលតាមការចាំបាច់។ ការណែនាំនេះធ្វើឡើង ខណៈរដូវវស្សាចូលមកដល់ ដែលនឹងមានភ្លៀងធ្លាក់ជាញឹកញាប់ បង្កទៅជាជំនន់ទឹកភ្លៀងនៅតាមតំបន់មួយចំនួន ជាពិសេសតំបន់វាលទំនាប។
ចំណែកក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រូវត្រៀម ស្បៀងនិងសម្ភារៈចាំបាច់នានា ក្នុងករណីដែលមានផលប៉ះពាល់ធំ ដែលបង្កឱ្យមានការខូចខាតដល់ដំណាំរបស់ប្រជាពលរដ្ឋដែលចាំបាច់ត្រូវជួយស្តារឡើងវិញ។

គួរជម្រាបថា គ្រោះទឹកជំនន់កន្លងមកបានបង្កផលប៉ះពាល់ដល់ផ្ទះសម្បែងរបស់ប្រជាពលរដ្ឋ និងបណ្ដាលឱ្យខូចខាតដំណាំរបស់ប្រជាកសិករ។ ដើម្បីឆ្លើយតបនឹងបញ្ហានេះ ក្រសួង និងស្ថាប័នពាក់ព័ន្ធ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល បានចេញអន្តរាគមន៍ជាកញ្ចប់ថវិកា ស្បៀងអាហារ និងចែកពូជស្រូវជូនប្រជាកសិករ សម្រាប់បង្កបង្កើនផលឡើងវិញក្រោយពេលទឹកស្រក៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


