ព័ត៌មានជាតិ
កសិករនៅសង្កាត់អូរម៉ាល់ ក្រុងបាត់ដំបងដាំពូជស្រូវតម្រូវទីផ្សារ ក្នុង១ហិកតាទទួលបានទិន្នផលចន្លោះពី ៦ទៅ ៧តោន
ប្រភេទស្រូវស្រង៉ែ និងស្រូវសែនក្រអូប ជាប្រភេទស្រូវមានតម្លៃខ្ពស់លើទីផ្សារ ហើយត្រូវបានប្រជាកសិករនៅក្នុង សង្កាត់អូរម៉ាល់ធ្វើការដាំដុះច្រើនដើម្បីតម្រូវតាមទីផ្សារ ធ្វើឲ្យពួកគាត់មិនប្រឈមលើទីផ្សារពេលប្រមូលផល។ ក្រុមកសិកររស់នៅក្នុងសង្កាត់មួយនេះ បានអះអាងថា ទិន្និផលស្រូវរបស់ពួកគាត់ទាំង២ប្រភេទខាងលើនេះ ក្នុង១ហិកតាទទួលបានទិន្នផលចន្លោះពី៦ទៅ៧តោន ខណៈមួយឆ្នាំពួកគាត់ថាធ្វើ២ ទៅ៣ដង តែទិន្នផលឆ្នាំខ្លះ ក៏ទទួលបានត្រឹម ៤តោនប៉ុណ្ណោះនៅគ្រាដែលប្រភពទឹកមិនអាចគ្រប់គ្រងបាន។

លោក សន ពឿន ចៅសង្កាត់អូរម៉ាល់ បានទទួលស្គាល់ថា ប្រជាកសិកររស់នៅក្នុងសង្កាត់លោកគ្រប់គ្រង ពិតជាធ្វើការដាំដុះដំណាំស្រូវច្រើនដងក្នុង១ឆ្នាំ ដែលធ្វើឲ្យកម្រិតសេដ្ឋកិច្ចគ្រួសាររបស់ពួកគាត់ភាគច្រើនមិនប្រឈមការខ្វះខាត។លោកថា នៅក្នុងសង្កាត់លោកកសិករ បានបង្កបង្កើនផលលើពូជដំណាំស្រូវមានតែ៣ប្រភេទប៉ុណ្ណោះ គឺស្រូវស្រាល ស្រូវកណ្តាល និងស្រូវធ្ងន់ លើផ្ទៃដីសរុប២៨៨៤,៤៣ហិកតា ក្នុងនោះមានស្រូវស្រាលមាន ២៨០៩ហិកតា ស្រូវកណ្តាល ២៥ហិកតា និងស្រូវធ្ងន់ មាន៥០ហិកតា។
លោកបន្តថា ព្រោះតែពួកគាត់បានយល់ដឹងច្រើនចំពោះទីផ្សារ ទើបកសិករនៅក្នុងសង្កាត់របស់លោកបានដាំដុះស្រូវចំនួនតែ ២ប្រភេទដែលតម្រូវតាមទីផ្សារ គឺស្រូវស្រង៉ែ និងស្រូវសែនក្រអូប។ ហើយទិន្នផលក៏កំពុងតែល្អ និងជិតប្រមូលផលផងដែរ ក្នុងរយៈពេលយ៉ាងយូរ១ខែទៀតប៉ុណ្ណោះ ហើយប្រជាពលរដ្ឋលោកក៏មិនបារម្ភ នឹងទីផ្សារដែរ។ លោកបញ្ជាក់ថា ការធ្វើផលដំណាំស្រូវច្រើនដងក្នុង១រដូវកាលរបស់កសិករក្នុងសង្កាត់លោក គឺបានពឹងផ្នែកលើប្រភពទឹកចំនួន២ គឺប្រភពទឹកអាងកំពីងពួយ និងប្រភពទឹកពីដងស្ទឹងសង្កែ។

មន្ត្រីកសិកម្មខេត្ត បានឲ្យដឹងថា ល្បឿននៃការបង្កបង្កើនផលដំណាំស្រូវស្រង៉ែ និងស្រូវសែនក្រអូប គឺកសិករនៅក្នុងសង្កាត់ អូរម៉ាល បានដើរតួយ៉ាងប្រសើជាងបណ្តាឃុំ.សង្កាត់នានា ក្នុងក្រុងបាត់ដំបង ដែលសង្កាត់នេះមានផ្ទៃដីដាំដុះដំណាំស្រូវប្រមាណជិត៣ពាន់ហិកតា។ ប្រភពដដែលថា ក្នុងរដូវកាលឆ្នាំនេះស្រូវរបស់កសិករក្នុងសង្កាត់មួយនេះ ក៏កំពុងលូតលាស់បានល្អ មិនមានប្រឈមនឹងបញ្ហាណាមួយនោះទេ ហើយនៅ១ខែទៀតខាងមុខនេះ ពួកគាត់នឹងប្រមូលទិន្នផលចូលទីផ្សារផងដែរ៕
អត្ថបទ៖ សៅ សារិទ្ធ

-
ចរាចរណ៍១ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ព័ត៌មានជាតិ១ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាជ្ញាធរចិន ដាក់ក្រុមហ៊ុនថៃនាំចេញសាច់មាន់១៧ ក្នុង«បញ្ជីខ្មៅ»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវបុរាណចំនួន ៧ ខ្សែ សាងសង់ភ្ជាប់ពីរាជធានីអង្គរទៅតំបន់ឆ្ងាយៗក្នុងដែនដីអាណាចក្រខ្មែរ
-
ព័ត៌មានជាតិ១ ថ្ងៃ agoក្រសួងការងារ សម្ដែងក្តីរន្ធត់ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យកម្មករជាង១០នាក់ស្លាប់និងរបួសជាង៣០នាក់
-
កីឡា១ សប្តាហ៍ agoក្រុមកីឡាបាល់បោះ បាល់ទាត់លើតុ រីករាយចំពោះការចូលរួមកាន់តែច្រើនពីវិស័យឯកជនមកលើកីឡានៅកម្ពុជា


