Connect with us

ព័ត៌មានជាតិ

អគ្គិភ័យ​លេប​ត្របាក់​ផ្សារកំពង់ពពិល ខាត​បង់អស់ជាង១​លាន​​ដុល្លារ

បានផុស

នៅ

អគ្គិភ័យ​​​ដែលលេប​ត្របាក់​ ផ្សារ​កំពង់ពពិល ស្ថិត​នៅ​ភូមិ​កំពង់​ពពិល ឃុំ​កំពង់​ពពិល ស្រុក​ពារាំង ខេត្ត​ព្រៃវែង កាល​ពីម៉ោង ២១​នាទី​យប់ ​ថ្ងៃ​ទី​០៤ ខែ​តុលា ឆ្នាំ​២០២០ ត្រូវបានរាយការណ៍ថា មានការខូចខាតគិតជាទឹក​ប្រាក់​ជាង១​លាន​ ៨​ម៉ឺន​ដុល្លារ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទំហំ​នៃ​ការ​ខូច​ខាត​​នេះ គឺមានប្រហែល​៧០​ភាគរយ (​ខូចខាត ៧៥​តូប លើ ៩៦​តូប )​ ស្មើ​និង​ទឹកប្រាក់​ប្រហែល ១​លាន​៨​ម៉ឺន ដុល្លារ​អាមេរិក​។

សូមបញ្ជាក់ថា បន្ទាប់ពីមាន​ហេតុការណ៍​អគ្គិភ័យ​​កើតឡើង គេឃើញមានការ​ចូល​រួម​សហការ​ពី​រថយន្ត​អគ្គិភ័យ​ ចំនួន​២១គ្រឿង ដោយ​ក្នុងនោះ​មាន រថយន្ត​ OCIC ជ្រោយ​ចង្វា​៧​គ្រឿង, រថយន្ត អគ្គស្នងការ ៥​គ្រឿង, ស្នងការ​ខេត្ត​កណ្តាល​៣​គ្រឿង, ស្នងការ​ខេត្ត​ព្រៃវែង​៦​គ្រឿង សរុប​៧០​ស៊ីទែន។

អត្ថបទ៖ ជលសាល

សូមចុចអាន៖ បញ្ជូន​ចោរឆក់​២​នាក់ រួម​នឹង​អាវុធ​ខ្លី​០១​ដើម​ទៅ​តុលាការ​ផ្ដន្ទាទោស​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម