ព័ត៌មានជាតិ
អាជ្ញាធរខណ្ឌដូនពេញ ដាក់គ្រឿងចក្រអ៊ុតកៅស៊ូនៅផ្លូវជង្ហុកប្រវែងជាង ៦០ ម៉ែត្រ ក្រោយមានការស្នើសុំពីពលរដ្ឋ
ក្រោយមានការស្នើសុំពីប្រជាពលរដ្ឋឲ្យជួសជុលកំណាត់ផ្លូវលេខ ៥១ ដែលរងការខូចខាតជាច្រើនកន្លែង ពេលនេះ រដ្ឋបាលខណ្ឌដូនពេញ បានបន្តយកចិត្តទុកដាក់ពីបញ្ហាផ្លូវខូច ជង្ហុកសំបុកមាន់ តាមដងផ្លូវតូច-ធំ ក្នុងមូលដ្ឋាន ត្រូវជួសជុលផ្លូវ អ៊ុតកៅស៊ូ ឡើងវិញ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់អ្នកដំណើរ និងលើកសោភ័ណភាពតាមដងផ្លូវផងដែរ។

ជាក់ស្ដែងនៅថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០២៤ នេះ លោក ជា ខេមា អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ ត្រួតពិនិត្យមើល និងដាក់គ្រឿងចក្រ រៀបចំជួសជុលផ្លូវ អ៊ុតកៅស៊ូ ក្នុងគម្រោងរបស់រដ្ឋបាលខណ្ឌ នៅកំណាត់ផ្លូវលេខ ៥១ ចាប់ពីផ្លូវលេខ ១០៨ ដល់អង្គដួង ដែលមានប្រវែងជាង ៦០ ម៉ែត្រ ស្ថិតក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ប្រជាពលរដ្ឋតែងធ្វើដំណើរឆ្លងកាត់តំបន់ខាងលើនេះ មានភាពសប្បាយរីករាយ និងសាទរដល់អាជ្ញាធរមូលដ្ឋាន ដែលយកចិត្តទុកដាក់ពីផលលំបាករបស់ពួកគាត់ ហើយគិតគូរតាំងពីការធ្វើដំណើរ ការរស់នៅ និងសុខសុវត្ថិភាព។

គួរបញ្ជាក់ថា កន្លងមក ប្រជាពលរដ្ឋបានស្នើសុំឲ្យមានការជួសជុលកំណាត់ផ្លូវលេខ ៥១ នេះ ដោយសារផ្លូវនេះខូចខាតជាយូរណាស់មកហើយ តែមិនឃើញអាជ្ញាធរមកជួសជុល ឬ ស្ថាបនាទាល់តែសោះ ធ្វើឲ្យអ្នកដំណើរជួបការលំបាកជាខ្លាំងពេលធ្វើដំណើរ។ បើមានភ្លៀង និងទឹកដក់នៅពេលភ្លៀងធ្លាក់ម្តងៗ គឺ ទឹកក្នុងជង្ហុក អ្នកដំណើរមើលមិនឃើញ ជិះធ្លាក់ជង្ហុកដួលម្តងៗ ទៅហើយ៕
អត្ថបទ ៖ ម៉េង






-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១៩ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


