ព័ត៌មានជាតិ
មន្រ្តីក្រសួងសាធារណការ ចុះតាមដានការអនុវត្តការងារត្រួតពិនិត្យយានយន្តកែច្នៃខុសបច្ចេកទេស
មន្រ្តីជាន់ខ្ពស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដឹកនាំដោយលោក សេង ឈួន រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស កាលពីថ្ងៃសុក្រ ទី១៨ ខែតុលា ឆ្នាំ២០២៤ បានដឹកនាំក្រុមការងារចុះពិនិត្យតាមដានការអនុវត្តការងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស នៅខេត្តបាត់ដំបងនិងខេត្តប៉ៃលិន។
នៅមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបាត់ដំបង លោក សេង ឈួន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស បានដឹកនាំកិច្ចប្រជុំតាមដានការអនុវត្តការងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស ដោយមានការចូលរួមអាជ្ញាធរខេត្តបាត់ដំបង និងខេត្តប៉ៃលិន និងមន្រ្តីពាក់ព័ន្ធរបស់ក្រុមការងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេសថ្នាក់ជាតិជាច្រើននាក់។

កិច្ចប្រជុំធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយសេចក្តីសម្រេចលេខ ០៣១/២៤ ចុះថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤ ស្តីពីការ តែងតាំង សមាសភាពក្រុមការងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស និងតាមដានការអនុវត្តការងាររបស់រាជធានីខេត្តពាក់ព័ន្ធនឹងការងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស។
តាមរយៈការចែករំលែកបទពិសោធន៍ លើការអនុវត្តការងាររបស់ក្រុមការងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេសខេត្តបាត់ដំបង ដែលបានចូលរួមបំពេញការងារយ៉ាងសកម្ម ក្នុងការទប់ស្កាត់យានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស និងយានយន្តដឹកសំពីងសំពោង ក្រុមការងារថ្នាក់ជាតិក៏បានណែនាំដល់ក្រុមការងារខេត្តប៉ៃលិនឱ្យចុះអនុវត្តការងារឱ្យបានយ៉ាងតិច ១ ដងក្នុង ១ សប្តាហ៍ ហើយរាយការណ៍អំពីទិន្នន័យរថយន្តកែច្នៃខុសលក្ខណៈបច្ចេកទេសមកលេខាធិការដ្ឋានជាប្រចាំ។

ក្រុមការងារថ្នាក់ជាតិ ក៏បានស្នើដល់ក្រុមការងារខេត្តប៉ៃលិនផ្តល់នូវសេចក្តីសម្រេចស្តីពីការកែសម្រួលសមាភាពក្រុមការងារកែច្នៃខុសលក្ខណៈបច្ចេកទេសខេត្តប៉ៃលិន ព្រមទាំងស្នើផ្តល់ទីតាំងកូអរដោណេចុះអនុវត្តសកម្មភាពចុះត្រួតពិនិត្យរថយន្តកែច្នៃខុសលក្ខណៈបច្ចេកទេសក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ដើម្បីងាយស្រួលតាមដានការអនុវត្តការងារ។
ជាមួយការកោតសរសើរដល់អាជ្ញាធរមូលដ្ឋាននៅខេត្តបាត់ដំបង និងខេត្តប៉ៃលិន ដែលមានឆន្ទៈមោះមុតជួយសហការ ត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស និងយានដ្ឋានមិនមានច្បាប់អនុញ្ញាត ក្រុមការងារថ្នាក់ជាតិក៏បានស្នើដល់ក្រុមការងារខេត្ត ជួយកំណត់ទីតាំងកូអរដោណេ ចុះអនុវត្តសកម្មភាព និងបន្តសកម្មភាពក្នុងចុះត្រួតពិនិត្យឱ្យបានញឹកញាប់ ដើម្បីរក្សាសណ្តាប់ធ្នាប់ សុវត្ថិភាពចរាចរណ៍ ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផងដែរ៕
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម១ សប្តាហ៍ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


