ព័ត៌មានជាតិ
ក្រសួងអប់រំបង្កើត«ស្វ័យវិជ្ជាអក្ខរកម្មមេឌា» ដើម្បីលើកកម្ពស់ កម្មវិធីអប់រំបែបឌីជីថលនៅកម្ពុជា
ក្រសួងអប់រំ យុវជន និងកីឡា បានបង្កើត «ស្វ័យវិជ្ជាអក្ខរកម្មមេឌា» ជាប្រព័ន្ធផ្ញើសារដោយស្វ័យប្រវត្តិលើតេឡេក្រាម (Telegram Chatbot) ដើម្បីលើកកម្ពស់កម្មវិធីស្វ័យសិក្សា និងលើកកម្ពស់កម្មវិធីអប់រំបែបឌីជីថលនៅប្រទេសកម្ពុ ជាពិសេសទប់ស្កាត់ការបោកបញ្ឆោតដោយសារព័ត៌មានមិនពិត។

លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍នៅរសៀលថ្ងៃទី ២៤ តុលា នេះថា «ស្វ័យវិជ្ជាអក្ខរកម្មមេឌា» នេះ ត្រូវបានផ្ដួចផ្ដើម និងអភិវឌ្ឍន៍ឡើងដោយនាយកដ្ឋានបរិវត្តកម្មឌីជីថល នៃក្រសួងអប់រំ យុវជន និងកីឡា ក្រោមការគាំទ្រថវិកាដោយអង្គការ DW Akademie Asia ជាមជ្ឈមណ្ឌល Deutsche Welle សម្រាប់ការអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិបណ្ដុះបណ្ដាលសារព័ត៌មាន និងការផ្ទេរចំណេះដឹង ប្រទេសអាល្លឺម៉ង់។
លោកស្រីបានបន្តថា ការបង្កើត Telegram Chatbot @MILSelflerningBot មានគោលបំណង ដើម្បីលើកកម្ពស់កម្មវិធីស្វ័យសិក្សា តាមរយៈការផ្តល់ជូននូវមេរៀនឯកសារ វីដេអូ រូបភាព សំណួរចម្លើយ និងព័ត៌មានសំខាន់ជុំវិញចំណេះដឹងស្ដីពីអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន។ លើកកម្ពស់កម្មវិធីអប់រំបែបឌីជីថល បង្កើនភាពងាយស្រួលដល់ការសិក្សាស្រាវជ្រាវដែលអាចប្រើប្រាស់បានគ្រប់ពេលវេលា គ្រប់ទីកន្លែង និងមានភាពបត់បែន។

កសាងជំនាញភាពជាពលរដ្ឋឌីជីថល អភិវឌ្ឍន៍ការគិតបែបត្រិះរិះពិចារណា ការវាយតម្លៃ និងទប់ស្កាត់ការបោកបញ្ឆោតដោយសារព័ត៌មានមិនពិត និងជំនួយគ្រូបង្រៀន លើកកម្ពស់ការចូលរួមរបស់សិស្សក្នុងកម្មវិធីសិក្សាប្រកបដោយប្រសិទ្ធភាព វាស់ស្ទង់កម្រិត នៃការចេះដឹង និងបំណិនផ្នែកអក្ខរកម្មឌីជីថល ប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន។
លោកស្រីបានបន្តទៀតថា មុខងារសំខាន់របស់ Telegram Chatbot @MILSelflerningBot មានដូចជាបញ្ជីមាតិកា ឬកន្លែងប្រមូលព័ត៌មានពាក់ព័ន្ធ និងចំណេះដឹងអក្ខរកម្មឌីជីថល ប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន ការស្វែងរកមាតិកា (អត្ថបទ រូបភាព វីដេអូ និងសំណួរចម្លើយ) ដែលអាចស្វែងរកតាម ពាក្យគន្លឹះ ឬពាក្យបញ្ជា ទទួលបានសារជូនដំណឹងដោយស្វ័យប្រវត្តិ មានដូចជា គន្លឹះ នៃការពារសុវត្ថិភាពនៅលើអ៊ីនធឺណិត ឬការជូនដំណឹងថ្មី។

លោកស្រីបានបញ្ជាក់ថា ដើម្បីប្រើប្រាស់ Telegram Chatbot@MILSelflerningBot សូមចូលទៅក្នុងកម្មវិធីតេឡេក្រាម ក្នុងប្រអប់ស្វែងរក រួចវាយពាក្យ @MILSelflerningBot – បន្ទាប់មកសូមជ្រើសរើស ភេទ ទីកន្លែងដែលកំពុងរស់នៅ និងអាយុ ហើយបន្ទាប់មកសូមចុចលើពាក្យ /start ដើម្បីចូលទៅសិក្សា និងស្វែងយល់រាល់មាតិកា ដែលមានក្នុង @MILSelflerningBot៕
អត្ថបទ ៖ សំអឿន

-
ព័ត៌មានជាតិ៧ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
កីឡា១ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


