ព័ត៌មានជាតិ
តំបន់ទេសចរណ៍មួយកន្លែង នៅខេត្តមណ្ឌលគិរី មានទឹកជ្រោះ ៣ ជាន់ ល្បីសំបូរសត្វព្រៃចម្រុះ និងធម្មជាតិ
សហគមន៍ទេសចរណ៍ធម្មជាតិទឹកធ្លាក់ «ឡែងកៅ» ជាទីតាំងទេសចរណ៍ដែលទើបបង្កើតឡើងថ្មីដ៏ទាក់ទាញមួយក្នុងខេត្តមណ្ឌលគិរី សម្បូរទៅដោយធម្មជាតិស្រស់បំព្រង និងសត្វព្រៃចម្រុះជាច្រើនប្រភេទ បាននឹងកំពុងសម្ងំលាក់ខ្លួនក្នុងខេត្តភាគឦសានកម្រមានភ្ញៀវទេសចរបានស្គាល់ និងបានទៅដល់។

បើតាមលោក ហួត ហាក់ រដ្ឋមន្ត្រី ក្រសួងទេសចរណ៍ បានឱ្យដឹងថា សហគមន៍ទេសចរណ៍ធម្មជាតិទឹកធ្លាក់ «ឡែងកៅ» ជាតំបន់ទេសចរណ៍ធម្មជាតិថ្មីមួយដែលទើបតែបង្កើតថ្មីកាលពីឆ្នាំ២០២៣ ដែលមានទីតាំងស្ថិតនៅក្នុងសហគមន៍ភូមិអណ្តូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។
លោករដ្ឋមន្រ្តីបានគូសបញ្ជាក់ថា ដោយសារតែសហគមន៍ទេសចរណ៍ធម្មជាតិទឹកធ្លាក់ «ឡែងកៅ» ទើបតែបង្កើតឡើង បានជាធ្វើឱ្យភ្ញៀវទេសចរពុំទាន់បានស្គាល់ច្រើននៅឡើយ ប៉ុន្តែនៅទីនោះមានទេសភាពស្រស់ស្អាត អមជាមួយនឹងទឹកធ្លាក់មកពីលើភ្នំបែបធម្មជាតិ និងទេសភាពព្រៃភ្នំខៀវស្រងាត់ មានខ្យល់អាកាសបរិសុទ្ធ និងមានទឹកត្រជាក់អាចងូតលេងកម្សាន្ត ហើយស្តាប់នូវសំឡេងសត្វព្រៃយំកំដរអារម្មណ៍របស់អ្នកទេសចរ ដែលបានមកដល់នៅទីនេះហើយពិតជាមានភាពស្រស់ស្រាយដក់ជាប់ជាមួយនឹងធម្មជាតិដ៏ស្រស់បំព្រងនៅទីនេះ។

សហគមន៍ទេសចរណ៍ទឹកធ្លាក់ «ឡែងកៅ» មានជ្រោះចំនួន ៣ ជាន់ ព្រមទាំងមានផ្ទាំងថ្មធម្មជាតិ និងដើមឈើធំៗ ដែលមានភាពស្រស់បំព្រង រួមទាំងមានសត្វព្រៃចម្រុះ ៥៨ ប្រភេទ។ សម្រាប់ភ្ញៀវទេសចរដែលទៅលេងកម្សាន្ត ក៏អាចធ្វើដំណើរដោយថ្មើរជើងនៅជុំវិញតាមព្រៃសហគមន៍ប្រមាណ ១៨ ហិតា ដែលអាចសិក្សាស្វែងយល់ពីព្រៃឈើ សត្វព្រៃ និងជីវៈចម្រុះយ៉ាងសម្បូរបែប។ មិនតែប៉ុណ្ណោះ ភ្ញៀវទេសចរក៏អាចបោះតង់សម្រាកកម្សាន្តនៅតំបន់ទឹកធ្លាក់នៅក្នុងសហគមន៍ ក៏ដូចជាជួយផ្សព្វផ្សាយពីធនធានធម្មជាតិនៅក្នុងដែនជម្រកសត្វព្រៃកែវសីមាផងដែរ។

ក្រៅពីសហគមន៍ទេសចរណ៍ទឹកធ្លាក់ «ឡែងកៅ» នៅក្នុងខេត្តមណ្ឌលគិរី មានរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រចំនួន ២ កន្លែង គឺភ្នំដោះក្រមុំ នៅក្រុងសែនមនោរម្យ និង ភ្នំក្រោល នៅស្រុកកោះញែក។ រមណីយដ្ឋានធម្មជាតិ មានចំនួន ១០៣ កន្លែង ជាតំបន់ទឹកជ្រោះ តំបន់ទេសភាព ធម្មជាតិ វាលស្មៅ តំបន់ភ្នំ ដូចជាទឹកជ្រោះប៊ូស្រា ទឹក ជ្រោះរមនាទី១ រមនាទី២ ជ្រៃយស់ លែងអង លែងឃិន ភ្នំណាមលៀរ វាលស្មៅ និងតំបន់ព្រៃ នៃដែនជម្រកសត្វព្រៃចំនួន ៥ កន្លែង៕

-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


