ព័ត៌មានជាតិ
រដ្ឋមន្ត្រីក្រសួងអប់រំ លើកទឹកចិត្តដល់ភាគីពាក់ព័ន្ធបន្តពង្រឹងវិស័យអប់រំនៅស្រុកកងមាសឱ្យក្លាយជាសាលារៀនគំរូ
បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បាននិយាយលើកទឹកចិត្តកាលពី១០ ខែវិច្ឆិកា ឆ្នាំ២០២៤ ឱ្យក្រុមការងារពាក់ព័ន្ធទាំងអស់ បន្តអភិវឌ្ឍន៍ និងពង្រឹងវិស័យអប់រំនៅស្រុកកងមាស ខេត្តកំពង់ចាមបន្ថែមទៀត ដើម្បីឱ្យកាន់តែមានប្រសិទ្ធភាព និងប្រសើរឡើងថែមទៀត។

ការលើកឡើងនេះ ធ្វើឡើងក្នុងពិធីសម្ពោធសមិទ្ធិផលនានា នៅសាលាបឋមសិក្សា ហ៊ុន សែន ស្វាយស្រណោះ ស្ថិតក្នុងឃុំរកាអារ ស្រុកកងមាស ខេត្តកំពង់ចាម។ បណ្ឌិតសភាចារ្យ បានលើកទឹកចិត្តឱ្យក្រុមការងារពាក់ព័ន្ធ បន្តអភិវឌ្ឍស្រុកកងមាសជាបន្តបន្ទាប់ទៀត ជួសជុល សាងសង់អគារសិក្សាបន្ថែម ជួយស្រុកកងមាសទទួលបានសេវាអប់រំប្រកបដោយដោយគុណភាព និងប្រសិទ្ធភាព ពង្រឹងសមត្ថភាពគ្រូបង្រៀន បង្កើនម៉ោងសិក្សា ពង្រឹងភាសាបរទេស ជាពិសេសប្រែក្លាយ មត្តេយ្យសិក្សា បឋមសិក្សា និងវិទ្យាល័យ នៅស្រុកកងមាស ឱ្យក្លាយទៅជាសាលារៀនគំរូ។

ជាមួយគ្នានេះ លោកក៏បានថ្លែងអំណរគុណចំពោះក្រុមការងារចុះជួយស្រុកកងមាសទាំងអស់ ដែលបានខិតខំប្រឹងប្រែងអភិវឌ្ឍស្រុកកងមាសនាពេលកន្លងមក ដោយក្នុងរយៈពេល ៧ឆ្នាំចុងក្រោយនេះ ស្រុកកងមាសទាំងមូល ទទួលបាននូវការអភិវឌ្ឍជាច្រើនលើហេដ្ឋារចនាសម្ព័ន្ធក្នុងភូមិឃុំ ដែលមានដូចជា ស្ពាន ផ្លូវថ្នល់ ផ្លូវដឹកកសិផល និងប្រឡាយទឹក ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធសាលារៀន ធនធានសិក្សា ការអភិវឌ្ឍន៍ធនធានមនុស្សជាដើម។ លោកក៏បានវាយតម្លៃខ្ពស់ ចំពោះលទ្ធផលដែលស្រុកកងមាស ទទួលបានសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដោយអត្រាជាប់នៃស្រុកកងមាសទាំងមូលទទួលបាន ៩២% ច្រើនជាងអត្រាថ្នាក់ជាតិត្រឹម៧៥% ផងដែរ។

យ៉ាងណាមិញ ក្នុងពិធីសម្ពោធនេះ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ បានឧបត្ថម្ភដល់សិស្សានុសិស្សចំនួន២០០នាក់ ដោយសិស្សម្នាក់ៗទទួលបាន សៀវភៅ ២ក្បាល, ប៊ិច ២ដើម, ខ្មៅដៃ ២ដើម, ថ្នាំដុសធ្មេញ ១ និងច្រាសដុសធ្មេញ ១។ ចំពោះសិស្សចំនួន៣៦នាក់ ដែលទទួលបានចំណាត់ថ្នាក់លេខ១ លោកបានឧបត្ថម្ភស្បែកជើងម្នាក់មួយគូ ចំណែកគ្រូបង្រៀនវិញ ក៏ទទួលបានអាវយឺត អបអរសាទរទិវាគ្រូបង្រៀន ម្នាក់មួយអាវផងដែរ៕


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


