Connect with us

ព័ត៌មានជាតិ

Breaking News! ACU ឃាត់ខ្លួន លោក កន សុខកាយ ដែលសូកលុយលោក លី សាម៉េត ៣០ម៉ឺនដុល្លារ ដើម្បីធ្វើអភិបាលក្រុងអរិយក្សត្រ

បានផុស

នៅ

អង្គភាពប្រឆាំងអំពើពុករលួយ ឃាត់ខ្លួន លោក កន សុខកាយ អតីតអភិបាលស្រុកល្វាឯម ក្រោយបានសូកលុយចំនួន៣០ម៉ឺនដុល្លារសហរដ្ឋអាមេរិក ទៅលោក លី សាម៉េត ដើម្បីរត់ការទៅកាន់តំណែងជាអភិបាលក្រុងអរិយក្សត្រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោយឃាត់ខ្លួន អង្គភាពប្រឆាំងអំពើពុករលួយបានបន្តនីតិវិធីនានា រួចនឹងបញ្ជូនលោក កន សុខកាយ ទៅកាន់តុលាការនៅរសៀលថ្ងៃទី១២ ខែវិច្ឆិកា នេះ។

គួរឱ្យដឹងថា លោក កន សុខកាយ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា តែងតាំងជាអភិបាលស្រុកល្វាឯម កាលពីថ្ងៃទី​០៩ ខែមីនា ឆ្នាំ២០២០។ 

កាន់តំណែងជាង៤ឆ្នាំ លោក កន សុខកាយ ត្រូវបានសម្ដេចធិបតី ហ៊ុន ម៉ាណែត ដកចេញពីតំណែងជាអភិបាលស្រុកល្វាឯម នៅថ្ងៃទី០៨ ខែតុលា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម