ព័ត៌មានជាតិ
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ៖ សំណុំរឿងកាត់ទោសជនជាតិចិនលាងលុយកខ្វក់នៅអាម៉េរិកពុំមានសញ្ជាតិខ្មែរទេ
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ស្នើវិទ្យុបារាំងអន្តរជាតិ ខេមរភាសា (RFI Khmer) ធ្វើការកែតម្រូវព័ត៌មានដែលចុះផ្សាយថា សហរដ្ឋអាម៉េរិក បានកាត់ទោសជនជាតិចិន ៣នាក់ នៅក្នុងសំណុំរឿងលាងលុយកខ្វក់ ៧៣ លានដុល្លារ ហើយក្នុងចំណោមនោះជនជាតិចិនម្នាក់មានសញ្ជាតិខ្មែរម្នាក់។ ស្ថាប័នដដែលបញ្ជាក់ថា ក្នុងចំណោមជនជាតិចិនទាំង៣នាក់នោះ ពុំមានសញ្ជាតិខ្មែរដូចការចុះផ្សាយឡើយ។
ការស្នើនេះ បន្ទាប់ពីទី វិទ្យុបារាំងអន្តរជាតិ ខេមរភាសា (RFI Khmer) កាលពីថ្ងៃ ១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ បានចេញផ្សាយនូវព័ត៌មានដែលមានខ្លឹមសារអំពីការកាត់ទោសជនជាតិចិន និងបក្សពួកសរុបចំនួន ៣នាក់ នៅក្នុងសំណុំរឿងលាងលុយកខ្វក់នៅសហរដ្ឋអាម៉េរិក។ ក្នុងនោះ វិទ្យុបារាំងអន្តរជាតិ ក៏បានលើកឡើងថា ក្នុងចំណោមជនល្មើសដែលត្រូវបានចាប់ខ្លួនទាំង ៣នាក់នោះ មានម្នាក់ឈ្មោះ Daren Li ជាជនជាតិចិនមានសញ្ញាតិខ្មែរ។

សេចក្តីបំភ្លឺរបស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ ចុះថ្ងៃទី១៤ ខែវិច្ឆិកានេះ បានបញ្ជាក់ជូនថា ឈ្មោះ Daren Li ធ្លាប់ចេញចូលប្រទេសកម្ពុជា ប៉ុន្តែឈ្មោះនេះពុំមានសញ្ញាតិខ្មែរទេ។ ផ្អែកតាមព័ត៌មានដែលបានចុះផ្សាយ ដោយគេហទំព័រផ្លូវការរបស់ក្រសួងយុត្តិធម៌ សហរដ្ឋអាម៉េរិក (U.S. Department of Justice) កាលពីថ្ងៃអង្គារ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ ពុំមានខ្លឹមសារណាមួយដែលបញ្ជាក់ថា ឈ្មោះ Daren Li មានសញ្ជាតិខ្មែរនោះទ ដោយគ្រាន់តែបានបញ្ជាក់ថា ជននោះធ្លាប់ស្នាក់នៅកម្ពុជាតែប៉ុណ្ណោះ។
សេចក្តីបំភ្លឺដដែលឱ្យដឹងថា៖«ការផ្សាយព័ត៌មានដែលមិនត្រឹមត្រូវដោយវិទ្យុបារាំងអន្តរជាតិ ខេមរភាសា (RFI Khmer) អាចធ្វើឱ្យសាធារណមតិយល់ច្រឡំ និងប៉ះពាល់ដល់ កេរ្តិ៍ឈ្មោះរបស់ប្រទេសកម្ពុជា។ ក្នុងន័យនេះ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម សូមស្នើ វិទ្យុបារាំងអន្តរជាតិ ខេមរភាសា ធ្វើការកែតម្រូវព័ត៌មានខាងលើ និងចូលរួមទប់ស្កាត់ការផ្សាយព័ត៌មានមិនពិត ឬការលាបពណ៌ផ្សេងៗក្នុងចេតនាទុច្ចរិត ដែលធ្វើឱ្យប៉ះពាល់ដល់កិត្យានុភាពរបស់ប្រទេសកម្ពុជា»។

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម សូមធ្វើការកត់សម្គាល់ថា ប៉ុន្មានខែចុងក្រោយនេះ មានការព្យាយាម ផ្សព្វផ្សាយព័ត៌មានមិនពិត និងព័ត៌មានក្លែងក្លាយមួយចំនួនអំពីប្រទេសកម្ពុជា ដោយក្រុមជនទុច្ចរិតមួយក្ដាប់តូចដែលមានបំណងសម្អុយឈ្មោះ និងធ្វើឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់ប្រទេសកម្ពុជាលើឆាកអន្តរជាតិ។
ដើម្បីចូលរួមចំណែកលើកស្ទួយកិត្យានុភាពរបស់ជាតិ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម សូមសំណូមពរដល់បងប្អូនអ្នកសារព័ត៌មាននានា មេត្តាជួយផ្សព្វផ្សាយនូវព័ត៌មានពិតប្រាកដ ដែលឆ្លុះបញ្ចាំងអំពីទិដ្ឋភាពជាក់ស្ដែង និងចំណុចវិជ្ជមានជាច្រើនអំពីប្រទេសកម្ពុជាដែលរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋកម្ពុជាខិតខំប្រឹងប្រែងសម្រេចបាននាពេលកន្លងមក៕
-
ព័ត៌មានជាតិ៥ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ចរាចរណ៍៥ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សន្តិសុខសង្គម១៤ ម៉ោង agoនគរបាលព្រហ្មទណ្ឌ សហការជាមួយនគរបាលខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីឃាតកម្ម នៅវៀតណាម
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
កីឡា៣ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ


