Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក និង​អង់គ្លេស បង្ក្រាប​បាន​បណ្ដាញ​លាងលុយ​កខ្វក់​របស់​រុស្ស៊ី

បានផុស

នៅ

សហរដ្ឋអាមេរិក និងចក្រ​ភព​អង់គ្លេស បានប្រកាសកាលពីថ្ងៃ​ទី​៤​ខែ​ធ្នូ​ឆ្នាំ​២០២៤​ថា ពួកគេបានបង្ក្រាប​ក្រុម​លាងលុយកខ្វក់ជាសកល ដែល​មាន​ក្រុម​អ្នក​មាន​ជា​ជនជាតិរុស្សី​នៅ​ពី​ក្រោយ​ខ្នង ដើម្បីគេចពីការដាក់ទណ្ឌកម្ម ព្រម​ទាំង​​ប្រើ​សម្រាប់​ការ​ជួញដូរគ្រឿងញៀន ឧក្រិដ្ឋកម្ម និងចារកម្ម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទីភ្នាក់ងារឧក្រិដ្ឋកម្មជាតិ​របស់​អង់គ្លេស ហៅ​កាត់​ថា NCA បាន​​ឲ្យ​ដឹង​ថា ប្រតិបត្តិការ​អនុវត្តច្បាប់ដែល​មាន​ការ​សម្របសម្រួល​ពី​អន្តរជាតិ​នេះ មានឈ្មោះថា «Operation Destabilise» ហើយ​ក្រុ​ម​ដែល​​ត្រូវ​បាន​បង្ក្រាប​មាន​ប្រព័ន្ធ​បណ្ដាញ​​ក្នុង​ប្រទេស​ចំនួន​៣០។

NCA និយាយថា ប្រតិបត្តិការនេះក៏មានការចូលរួមពីអាជ្ញាធរក្នុងប្រទេសបារាំង អៀរឡង់ និងអារ៉ាប់រួមផងដែរ។ រហូតមកដល់ពេលនេះ មានការចាប់ខ្លួន​មនុស្ស​ចំនួន ៨៤​នាក់ និងការរឹបអូស​​ប្រាក់​បានជាង ២៥​លាន​ដុល្លារ មាន​ទាំង​លុយ​សុទ្ធ និង​លុយ​គ្រីបតូ។

NCA បានបន្ថែម​ថា បណ្តាញ​​ក្រុម​ជន​ល្មើស​ បានធ្វើ​ប្រតិបត្តិការ​របស់​ខ្លួន​​នៅ​ចក្រភពអង់គ្លេស និងអឺរ៉ុប ទៅកាន់​តំបន់​មជ្ឈិមបូព៌ា និងអាមេរិកខាងត្បូង ដើម្បី​គាំទ្រ​ដល់​អំពើ​​ឧក្រិដ្ឋកម្ម​​​នៅជុំវិញពិភពលោក។

ក្រសួងរតនាគារសហរដ្ឋអាមេរិក បានប្រកាស​ថា កន្លង​មក ​អាមេរិក​ធ្លាប់​បានដាក់ទណ្ឌកម្មលើសមាជិកនៃក្រុមនេះ​រួច​​មកហើយ មុន​ពេល​ពួក​គេ​​ប្រើប្រាស់​លុយ​គ្រីបតូ ដើម្បីគេចពីទណ្ឌកម្មដែលបានដាក់​​​ទៅ​លើ​ពួក​គេ បន្ទាប់ពី​រុស្ស៊ី​ឈ្លាន​ពាន​​​​អ៊ុយក្រែន​​​នៅខែកុម្ភៈ​ឆ្នាំ​២០២២៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម