ព័ត៌មានអន្ដរជាតិ
វៀតណាមព្រមានថា វិស័យអចលនទ្រព្យនៅតែរងគ្រោះដោយការលាងលុយកខ្វក់
របាយការណ៍ចុងក្រោយរបស់ធនាគាររដ្ឋវៀតណាម (SBV) ដែលជាធនាគារកណ្ដាលរបស់ប្រទេស បានកត់សម្គាល់ថា វិស័យអចលនទ្រព្យរបស់វៀតណាមនៅតែងាយរងគ្រោះចំពោះការលាងលុយកខ្វក់ ដោយហានិភ័យក្នុងវិស័យនេះនៅតែមានខ្ពស់។ នេះបើតាមការចុះផ្សាយរបស់កាសែត Viet Nam News កាលពីថ្ងៃអង្គារ។

របាយការណ៍និយាយថា វិស័យអចលនទ្រព្យដែលទាក់ទាញមូលនិធិវិនិយោគសំខាន់ៗ តែងតែកត់ត្រាប្រតិបត្តិការប្រាក់ជាច្រើនប្រចាំថ្ងៃ ហើយជារឿយៗធ្វើឡើងតាមរយៈការផ្ទេរប្រាក់តាមធនាគារ ឬជួនកាលដោយសាច់ប្រាក់សុទ្ធ ដោយមិនឆ្លងកាត់ការដោះដូរអចលនទ្រព្យដែលមានការអនុម័តពីអាជ្ញាធរ។ ការណ៍នេះ បណ្តាលឱ្យមានការលំបាកក្នុងការផ្ទៀងផ្ទាត់ និងតាមដានប្រភពដើមនៃមូលនិធិ។
យោងតាមធនាគារកណ្តាល ក្នុងករណីជាច្រើនអំឡុងឆ្នាំ ២០១៨-២០២២ ទ្រព្យសម្បត្តិភាគច្រើនដែលអាជ្ញាធររឹបអូសបាន គឺជាទ្រព្យសម្បត្តិអចលនទ្រព្យ។ ជាទូទៅ ឧក្រិដ្ឋជនអនុវត្តឧក្រិដ្ឋកម្មដោយផ្ទេរកម្មសិទ្ធិនៃទ្រព្យសម្បត្តិទាំងនោះ ទៅឱ្យសមាជិកគ្រួសារ ឬបង់ប្រាក់ជំនួសសម្រាប់ការទិញរបស់ពួកគេ។
រហូតមកដល់ពេលនេះ ប្រតិបត្តិការរបស់ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ និងអាជីវកម្មជាទូទៅ ត្រូវបានទូទាត់តាមរយៈធនាគារ ដោយមិនចាំបាច់ធ្វើតាមរយៈការដោះដូរដោយអាជ្ញាធរនោះទេ។ ប្រតិបត្តិការផ្ទាល់ខ្លួន ដែលរួមចំណែកភាគច្រើននៃប្រតិបត្តិការទាំងអស់ អាចទូទាត់ឡើងដោយសាច់ប្រាក់ ឬមាសក្នុងករណីកម្រមួយចំនួន។

របាយការណ៍បន្តថា កត្តាទាំងនេះបានធ្វើឱ្យវិស័យអចលនទ្រព្យ ក្លាយទៅជាអំណោយផលសម្រាប់សកម្មភាពលាងលុយកខ្វក់។
ធនាគារកណ្តាលបានសន្មតថា ភាពងាយរងគ្រោះរបស់វិស័យអចលនទ្រព្យបណ្ដាលមកពីកង្វះក្របខ័ណ្ឌច្បាប់ និងគោលការណ៍ណែនាំ ដើម្បីប្រយុទ្ធប្រឆាំងនឹងសកម្មភាពខុសច្បាប់ និងប្រាក់ចំណេញដ៏ច្រើនដែលអាចទាក់ទាញឧក្រិដ្ឋជនធំៗ។
ជាមួយគ្នានោះ ការត្រួតពិនិត្យភ្នាក់ងារអចលនទ្រព្យនៅតែមានការលំបាក ដោយសារភ្នាក់ងារជាច្រើនមានកម្រិតលើចំណេះដឹងពីទីផ្សារនៅឡើយ ខណៈភ្នាក់ងារឯករាជ្យមួយចំនួនធំដំណើរការដោយគ្មានអាជ្ញាប័ណ្ណ។ វិស័យអចលនទ្រព្យក៏ខ្វះស្ថិរភាព និងតម្លាភាព ដែលអនុញ្ញាតឱ្យឧកញ៉ាៗចូលរួមក្នុងការអនុវត្តការក្លែងបន្លំភាគហ៊ុន ក្រឡុកទីផ្សារ ហើយរំខានដល់ការអភិវឌ្ឍនៃវិស័យនេះ៕
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


