ព័ត៌មានជាតិ
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឧបត្ថម្ភ១០លានរៀលជូនស្ត្រីប៉ូលិស ដែលបំបៅកូនក្នុងពេលបំពេញការងារ
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាបានឧបត្ថម្ភថវិកា១០លានរៀលជូនស្ត្រីជាប៉ូលិសនៅស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ដែលបំបៅកូនក្នុងពេលបំពេញការងារជាការលើកទឹកចិត្តដល់ស្ត្រីរូបនេះ ដែលបានបំពេញកាតព្វកិច្ចជាម្តាយផងនិងបំពេញការងារជូនជាតិផង។

នាល្ងាចថ្ងៃ ទី១២ ខែមីនា ឆ្នាំ២០២១ ក្នុងនាមសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន លោក ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែងបានប្រគល់ ថវិកាដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំនួន ១០ លានរៀលឧបត្ថម្ភជូនលោកស្រីអនុសេនីយ៍ទោ ស៊ីថុង សុខា អធិការរងទទួលផែនចរាចរណ៍ នៃអធិការដ្ឋាននគរបាលស្រុកសៀមប៉ាងខេត្តស្ទឹងត្រែង ដែលបានបំបៅកូនប្រុសអាយុ១ឆ្នាំ២ខែ ក្នុងឯកសណ្ឋាននគរបាលកាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១ កន្លងមក នេះក្នុងពេលបំពេញភារកិច្ចចុះអនុវត្តការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក។

លោក ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែងបានពាំនាំនូវការផ្តាំផ្ញើសួរសុខទុករបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងក្នុងនាម សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជាស្ត្រីម្នាក់ជាមាតាម្នាក់ និង ជាជីដូនមួយរូប ដែលយល់ដឹងច្បាស់ពីជីវិតជាស្ត្រី និង ការមានកូនការយកចិត្តទុកដាក់ ក្នុងការចិញ្ចឹមបីបាច់និងការថែទាំកូនយ៉ាងមិចឲ្យបានល្អនោះ។ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតសូមកោតសរសើរផ្តល់តម្លៃនិងលើកទឹកចិត្ត ចំពោះឆន្ទៈនិងទឹកចិត្តរបស់លោក ស្រីអនុសេនីយ៍ទោ ស៊ីថុង សុខា ដែលជាមាតាមួយរូបចុះបំពេញការងារស្នូលក្នុងអង្គភាពរបស់ខ្លួនផងនិងគិតគូរថែទាំកូនផង ។

លោកស្រីអនុសេនីយ៍ទោ ស៊ីថុង សុខា អធិការរងទទួលផែនចរាចរណ៍នៃអធិការដ្ឋាននគរបាលស្រុកសៀមប៉ាងក៏បានបង្ហាញអារម្មណ៍រំភើបឥតឧបមាដោយបានទទួល ការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំកំពូលនិងបានឧបត្ថម្ភថវិកាជូនដល់រូបលោកស្រីនាពេលនេះ។ លោកស្រីបានថ្លែងអំណរគុណសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែនដែលបានឧបត្ថម្ភថវិកា ១០ លានរៀលតាមរយៈលោកអភិបាលខេត្តនៅពេលនេះ ដែលនេះ គឺជាទឹកចិត្តដ៏ល្អប្រពៃថ្លៃថ្លាមិនអាចកាត់ថ្លៃបាន ក្នុងការគិតគូរនិងយក ចិត្តទុកដាក់ចំពោះរូបលោកស្រីក៏ដូចជាស្ត្រីគ្រប់រូបៗព្រមទាំងប្រជាពលរដ្ឋគ្រប់ទីកន្លែង។ ជាមួយគ្នានេះ លោកស្រីក៏សូមគោរពជូនពរសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមមានសុខភាពល្អ កម្លាំងមាំមួន ជន្មាយុយឺនយូរ ដើម្បីបន្តជួយស្ត្រី និងប្រជាពលរដ្ឋ ព្រមទាំងអភិវឌ្ឍប្រទេសជាតិជាមួយសម្តេចតេជោហ៊ុន សែន ឲ្យកាន់ រីកចម្រើនរុងរឿងបន្តទៀត ក្រោមម្លប់សុខសន្តិភាពពិសេសទទួលបានជោគជ័យក្នុងការប្រយុទ្ធប្រឆាំងនិងទប់ស្កាត់ជំងឺកូវីដ១៩ ៕
អត្ថបទ៖ ណារី
សូមចុចអាន៖ ផ្អាកពិធីមង្គលការ និងការជួបជុំផ្សេងៗទាំងអស់ជាបណ្តោះអាសន្ន នៅខេត្តឧត្តរមានជ័យ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៦ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


