ផ្អាកពិធីមង្គលការ និង​ការជួបជុំ​ផ្សេងៗ​ទាំងអស់​ជា​បណ្តោះអាសន្ន នៅខេត្ត​ឧ​ត្ត​រ​មានជ័យ
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ផ្អាកពិធីមង្គលការ និង​ការជួបជុំ​ផ្សេងៗ​ទាំងអស់​ជា​បណ្តោះអាសន្ន នៅខេត្ត​ឧ​ត្ត​រ​មានជ័យ

បានផុស

នៅ

​ឯកឧត្ដម ប៉ែន កុស​ល្យ អភិបាលខេត្ត​ឧ​ត្ត​រ​មានជ័យ កាល​ពី​ថ្ងៃទី​១២ ខែមីនា ឆ្នាំ​២០២១​នេះ បាន​បើក​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាព​ខេត្ត ដោយ​សម្រេច​ឲ្យ​ផ្អាក​កម្មវិធី​រៀបចំ​មង្គលការ ពិធីជប់លៀង និង​ការជួបជុំ​តាមបែប​សាសនា​នានា ជា​បណ្ដោះអាសន្ន​ទាំងអស់ ដើម្បី​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ក្នុងភូមិ​សាស្ដ្រ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ឯកឧត្តម​អភិបាលខេត្ត បាន​លើកឡើងថា «​ដោយសារ​ស្ថានភាព​នៃ​ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​១៩ ក្នុង​ព្រឹត្តិការណ៍ «​សហគមន៍ ២០ កុម្ភៈ​» នៅតែ​បន្ត​កើន​ឡើងជា​លំដាប់​ពីមួយថ្ងៃ ទៅមួយថ្ងៃ ហើយ​ជាមួយគ្នានេះ រដ្ឋបាលខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​សង្កេតឃើញថា ​នៅមាន​បងប្អូន​ប្រជាពលរដ្ឋ​មួយចំនួន​តូច​នៅ​បន្ត​រៀបចំ​ពិធីមង្គលការ ពិធីជប់លៀង និង​ការជួបជុំ​បែប​សាសនា​នានា ដែលមាន​ការប្រមូលផ្តុំ​មនុស្ស​ច្រើន និង​ពិធី​ផ្សេងៗ​ទៀត គួបផ្សំ​នឹង​ប្រជាពលរដ្ឋ​មួយ​ចំនួន​នៅតែមាន​ការធ្វេសប្រហែស មិនបាន​អនុវត្ត​ខ្ជាប់ខ្ជួន​នូវ​វិធានការ​អនាម័យ និង​វិធានការ​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ តាម​វិធានការ «៣​កុំ និង ៣​ការពារ​» កត្តា​ទាំងនេះ បាន​បង្ក​ហានិភ័យ​ខ្ពស់​ក្នុង​ការចម្លង និង​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ ចូលក្នុង​សហគមន៍​»​។​

​រដ្ឋបាលខេត្ត​ឧ​ត្ត​រ​មានជ័យ បានធ្វើ​ការណែនាំ​ដល់​អភិបាលក្រុង​ស្រុក ក្នុង​ខេត្ត ដូចខាងក្រោម​៖

​ទី​១៖ ត្រូវ​ណែនាំ​ជាបន្ទាន់​ដល់​លោក លោកស្រី​មេឃុំ ចៅសង្កាត់ ត្រូវតែ​ផ្អាក​ជា​បណ្តោះអាសន្ន​នូវ​ការអនុញ្ញាត​ច្បាប់ សម្រាប់​រៀបចំ​ពិធីមង្គលការ ពិធីជប់លៀង និង​ការជួបជុំ​បែប​សាសនា​នានា ក្នុង​រូបភាព​ប្រមូលផ្តុំ​មនុស្ស​ច្រើន​ចាប់ពី​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០២១ នេះ​តទៅ​

​ទី​២៖ ក្នុងករណី​ទទួលបាន​ការអនុញ្ញាត​ឲ្យ​រៀបចំ​ពិធី​ពី​អាជ្ញា​ធរមាន​សមត្ថកិច្ច​មុន​ទទួលបាន​សេចក្តីណែនាំ​នេះ ត្រូវធ្វើ​ការអប់រំ​ណែនាំ​ម្ចាស់​ពិធី​ដែល​បាន​ស្នើសុំ​រួចរាល់​នោះ​ឱ្យ​លើក​ពេល ឬ​ផ្អាក​ពិធី​ដែលមាន​ការប្រមូលផ្តុំ​មនុស្ស​ច្រើន ក្នុង​ពេល​ចាំបាច់​ចំពោះមុខ​នេះ​សិន ឬ​ក្នុងករណី​ចាំបាច់​ត្រូវតែ​បន្ត​ប្រារព្ធ​ពិធី​ត្រូវ​ណែ​នាំ​ឲ្យ​កាត់បន្ថយ​ភ្ញៀវ​ចូលរួម​ជា​អប្បបរមា ដោយ​ចាំបាច់​ត្រូវ​ពាក់​ម៉ាស មាន​អាល់កុល ឬ​ជែ​ល សម្រាប់​លាង​សម្អាត​ដៃ និង​បាញ់សម្លាប់​មេរោគ ដោយ​តាមដាន​វត្តមាន​ភ្ញៀវ​ដែល​ត្រូវ​ចូលរួម​ឲ្យ​បាន​ច្បាស់លាស់ (​ពិសេស​អត្តសញ្ញាណ និង​មធ្យោបាយ​ទំនាក់ទំនង សម្រាប់​អ្នក​មកពី​ក្រៅ​ខេត្ត​) និង​រក្សា​គម្លាត​សុវត្ថិភាព​សង្គម ពិសេស​ត្រូវ​រៀបចំ​តុ​អាហារ​មិនឱ្យ​លើសពី ០៥​នាក់ ក្នុង​មួយ​តុ​ជា​កំហិត​។ ក្នុងករណី​ដែល​ម្ចាស់​ពិធី​មិន​ចូលរួម​សហការ និង​មិន​អនុវត្តតាម​ការណែនាំរ​បស់​ក្រសួងសុខាភិបាល នៅ​បន្ត​រៀបចំ​ពិធី​ដោយ​ពុំមាន​ការអនុញ្ញាត និង​មិន​គោរព​តាម​វិធានការ​អនាម័យ និង​ការណែនាំ​គណៈបញ្ជាការ​ឯកភាពរ​ដ្ឋ​បាល​ក្រុង ស្រុក ត្រូវ​ចុះ​បិទ ឬ​ផ្អាក​ពិធី​នៃ​ការជួបជុំ​នោះ​ជាបន្ទាន់​។​

​ទី​៣៖ បន្ត​ពង្រឹង​ការអនុវត្ត​វិធានការ​ការពារ​សុវត្ថិភាព​សង្គម តាម​គោលការណ៍​របស់​រាជរ​ដ្ឋា​ភិ​បាល ក្រសួងសុខាភិបាល និង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​កាត់បន្ថយ​ហានិភ័យ​នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩ និង​ត្រូវអនុវត្ត​វិធានការ​ច្បាប់​ដែលមាន​ជា​ធរមាន​ជា​ចាំបាច់​ចំពោះ​ជន​ណា​ដែល​បំពាន​ការណែនាំ និង​មិន​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ក្នុង​ការងារ​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩​។​

​និង​ទី​៤៖ ការ​ផ្អាក​ជា​បណ្តោះអាសន្ន​ការរៀបចំ​ពិធីមង្គលការ ពិធីជប់លៀង និង​ការ​ជួបជុំ​តាមបែប​សាសនា​នានា និង​ត្រូវ​បន្ត​អនុវត្ត​រហូតដល់​មានការ​ជូនដំណឹង​ជាថ្មី​ពី​រដ្ឋបាលខេត្ត​៕

អត្ថបទ៖ ​ចាន់ ធី

សូមចុចអាន៖ ​រាជធានីភ្នំពេញត្រៀមដី ១០ ហិកតា និងឡរបច្ចេកទេសស្តង់ដារ៦ ដើម្បីបូជាសពដែលស្លាប់ដោយជំងឺកូវីដ-១៩

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រគល់ថវិកា ៥លាន​រៀល ជូននារី ដែលសម្រាលកូនដោយ​​ខ្លួនឯងក្នុងបន្ទប់ជួលទាំង​យប់

ព័ត៌មានជាតិ៤ ម៉ោង មុន

លោក ងួន ទ្ធិរិទ្ធ ប្រធានក្រុមការងារ​យុវជនបក្សស្រុកអន្លង់វែង បានដឹកនាំក្រុមការងា រចុះសាកសួរសុខទុក្ខប្រជាពលរដ្ឋមួយគ្រួសារដែលរងគ្រោះ ដោយ សារភ្លើងឆេះផ្ទះ

ជីវិតកម្សាន្ដ៤ ម៉ោង មុន

នាយក្រិន ធ្លាក់ខ្លួនឈឺធ្ងន់ដេក ស្តូកស្តឹងក្នុងមន្ទីពេទ្យ

ជីវិតកម្សាន្ដ៥ ម៉ោង មុន

សមាជិកក្រុមរាំ ពេជ្រ សោភា ម្នាក់ជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់យ៉ាងរន្ធត់

ជីវិតកម្សាន្ដ៥ ម៉ោង មុន

ពេជ្រ សោភា តក់ស្លុតខ្លាំងក្រោយ ទទួលដំណឹងដ៏រន្ធត់ចិត្ត

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services