ព័ត៌មានជាតិ
ក្រុមការងារចាក់បញ្ចាំងភាពយន្តចល័តកម្ពុជា-ចិន លើកទី៨ បានបញ្ចប់បេសកកម្មប្រកបដោយភាពជោគជ័យលើទឹកដីខេត្តកំពង់ឆ្នាំង
បន្ទាប់ពីទទួលបានការឯកភាពនិងគាំទ្រពីរដ្ឋបាលខេត្ត អាជ្ញាធរក្រុង ស្រុក កងកម្លាំងទាំងបី មន្ទីរអប់រំ យុវជន និងកីឡាខេត្ត ក្រោមកិច្ចសម្របសម្រួលពីមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត កម្មវិធីដំណើរភាពយន្តចល័តកម្ពុជា-ចិន ដ៏ឆ្នើម លើកទី៨ ឆ្នាំ២០២៤ បានបិទបញ្ចប់ប្រកបដោយភាពជោគជ័យ នៅល្ងាចថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

ខេត្តកំពង់ឆ្នាំងគឺជាគោលដៅទី៣នៃការចាក់បញ្ចាំងភាពយន្តដ៏ល្អឆ្នើមរវាងប្រទេសទាំងពីរ ដោយមានការចូលរួមពីមន្រ្តីរាជការ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋ បានចូលរួមទស្សនា ដែលញុំាងអោយកម្មវិធីចាក់បញ្ចាំងភាពយន្តចល័តមួយនេះ ពោរពេញទៅដោយស្នាមញញឹម ក្រោមបរិយាកាសសប្បាយរីករាយ និងកក់ក្តៅ។

សូមជម្រាបថា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានសហការជាមួយស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងវិទ្យុមិត្តភាពកម្ពុជា-ចិន បានរៀបចំកម្មវិធីដំណើរ ភាពយន្តចល័តកម្ពុជា-ចិន ដ៏ឆ្នើម លើកទី៨ ឆ្នាំ២០២៤នេះ ក្នុងគោលបំណងដើម្បីពង្រឹងចំណងមិត្តភាព និងការផ្លាស់ប្តូរវប្បធម៌រវាងប្រទេសទាំង២ និងជាឱកាសសម្រាប់ប្រជាជនកម្ពុជាយើងបានសិក្សាឈ្វេងយល់ពីវប្បធម៌ ប្រពៃណី ប្រវត្តិសាស្ត្រ និងស្ថានភាពបច្ចុប្បន្នរបស់ប្រទេសចិន។ ក្រោយបញ្ចប់ការចាក់បញ្ចាំង នៅលើទឹកដីនៃខេត្តកំពង់ឆ្នាំង ក្រុមការងារនឹងបន្តដំណើរភាពយន្តចល័តកម្ពុជា-ចិនដ៏ឆ្នើម លើកទី៨ ឆ្នាំ២០២៤ ឆ្ពោះទៅរាជធានីភ្នំពេញនិងខេត្តកណ្តាល៕










-
ព័ត៌មានជាតិ១ សប្តាហ៍ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា២ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៧ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៤ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


