ព័ត៌មានជាតិ
មេភូមិទ្រាប នៅឆ្ងាយពីប្រជុំជន ស្នើសុំអាជ្ញាធរជួយជំរុញការអភិវឌ្ឍក្នុងមូលដ្ឋាន
ក្រោយត្រូវបានកាត់បញ្ចូលក្នុងដែនដីរដ្ឋបាលខេត្តមណ្ឌលគិរី មេភូមិទ្រាបបានស្នើឲ្យអាជ្ញាធរជួយជំរុញការអភិវឌ្ឍក្នុងមូលដ្ឋាន ខណៈពលរដ្ឋកំពុងជួបការលំបាកក្នុងការទទួលបានសេវារដ្ឋបាលផ្សេងៗរួមទាំងគម្រោងអភិវឌ្ឍនានា ដោយសារនៅឆ្ងាយពីតំបន់ប្រជុំជនខេត្ត។
លោក ឆក់ នង អាយុ ៦១ឆ្នាំ មេភូមិទ្រាប បានរៀបរាប់ប្រាប់ថា ភូមិទ្រាបស្ថិតក្នុងភូមិសាស្ត្រនៃឃុំស្រែឈូក ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី ជាប់ព្រំប្រទល់ឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ ដែលពីមុនភូមិនេះស្ថិតនៅក្រោមដែនដីរដ្ឋបាលរបស់ខេត្តក្រចេះ ឥលូវត្រូវបានកាត់ចូលក្នុងដែនដីរដ្ឋបាលខេត្តមណ្ឌលគិរីគ្រប់គ្រង។

លោក ឆក់ នង អាយុ ៦១ឆ្នាំ មេភូមិទ្រាប
លោកមេភូមិទ្រាបបានបញ្ជាក់ថា តាំងពីរូបលោកកើតមករហូតដល់អាយុ ៦១ឆ្នាំ ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានជួបការលំបាកទាំងការងាររដ្ឋបាល សន្តិសុខសណ្ដាប់ធ្នាប់ និងបញ្ហាសុខុមាលភាព។
លោកបន្តថា ការកាត់ភូមិទ្រាបទៅក្នុងដែនរដ្ឋបាលខេត្តមណ្ឌលគិរី នាំឲ្យពលរដ្ឋជួបការលំបាកច្រើន ដោយសារនៅឆ្ងាយពីតំបន់ប្រជុំជនខេត្ត ហើយការអភិវឌ្ឍមានភាពយឺតយ៉ាវមិនដូចតំបន់ដទៃ។
«ដូចជាប៉ុន្មានថ្ងៃមុនមន្រ្តីធនធានទឹកចុះទៅដល់ភូមិ ប្រជាពលរដ្ឋខំអរ នឹកស្មានថា បានទឹកប្រើប្រាស់ ដល់ពេលខាងមន្ត្រីជំនាញឆែកមើលគឺស្ថិតនៅក្នុងទឹកដីនៃខេត្តមណ្ឌលគិរី ចឹងក៏អត់បានទៅ។ សូម្បីតែខាងអង្គការ អុកស្វាមកម្ពុជា ចុះសិក្សាបម្រុងបិទទំនប់ រួមនឹងគម្រោងអភិវឌ្ឍផ្សេងទៀត ក៏អត់បានដែរ ដោយសារស្ថិតនៅទឹកដីខេត្តមណ្ឌលគិរី។ សូម្បីតែការរានដីធ្វើស្រែចម្កាបន្តិចបន្តួច ក៏មន្ត្រីបរិស្ថានខេត្តមណ្ឌលគិរីហាមឃាត់មិនឲ្យធ្វើដែរ ដោយហេតុថាជាទឹកដីខេត្តមណ្ឌលគិរី។
ឥឡូវនេះ រឿងសំខាន់គឺអគ្គីសនី រាយបង្គោលខ្សែភ្លើងអស់ហើយ ថាខេត្តមណ្ឌលគិរីទៀត តើឲ្យពលរដ្ឋរស់នៅតំបន់នោះសង្ឃឹមអ្វី?
លោក ឆក់ នង បានអះអាងថា ពេលត្រូវការទៅទទួលសេវាផ្សេងៗ ពលរដ្ឋពិបាកទៅតំបន់រដ្ឋបាលខេត្តមណ្ឌលគិរី ពីព្រោះផ្លូវឆ្ងាយណាស់ ហើយលំបាកទៀត មានតែមកខេត្តក្រចេះទេ ដូច្នេះសូមឲ្យអាជ្ញាធរជួយអភិវឌ្ឍន៍ផង ព្រោះប្រជាពលរដ្ឋ ត្រូវការសម្រាកពេទ្យ ប្រពន្ធឆ្លងទន្លេ នឹងទទួលសេវាផ្សេងៗ គឺត្រូវមកក្រចេះ។

លោក ទុយ ប៊ុនសេរីរត្ន័មុនី អភិបាលរងខេត្តក្រចេះ
ពាក់ពន្ធ័ជុំវិញការលើកឡើងរបស់លោក ឆក់ នង មេភូមិទ្រាប លោក ទុយ ប៊ុនសេរីរត្ន័មុនី អភិបាលរងខេត្តក្រចេះ បានបញ្ជាក់ថា ចំពោះបញ្ហាការអភិវឌ្ឍន៍ និងប្រជាពលរដ្ឋរស់នៅតំបន់នោះ លោកនឹងលើកយកបញ្ហាទៅពិភាក្សាជាមួយលោកអភិបាលខេត្តនៅថ្នាក់ខេត្ត ដើម្បីរកដំណោះស្រាយជួបពិភាក្សាជាមួយខាងថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី លើការងារអភិវឌ្ឍន៍នៅតំបន់នោះ។
លោកបានបញ្ជាក់បន្ថែមថា ចាប់តាំងពីដើមមកនៅតំបន់នោះ មានប្រជាពលរដ្ឋតែ ៦០ គ្រួសារប៉ុណ្ណោះ ប៉ុន្តែឥឡូវវិញ មានប្រជាពលរដ្ឋ សរុបចំនួន ៥០៥គ្រួសារ ស្មើនឹងប្រជាពលរដ្ឋជាង ៣០០០នាក់ ដូច្នេះ ពលរដ្ឋ ត្រូវការការអភិវឌ្ឍន៍នៅនឹងកន្លែងហ្នឹង៕
អត្ថបទ៖ ប្រុញ វិធិន

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៤ ម៉ោង ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម២២ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់