Connect with us

ព័ត៌មានជាតិ

មន្រ្តីក្រសួង​សាធារណការ ចេញគោលការណ៍ ៦ ចំណុច លុបបំបាត់ប្រភពមូលហេតុ​ការ​ដឹក​លើស​ទម្ងន់កំណត់

បានផុស

នៅ

កាលពីពេលថ្មីៗនេះ មន្រ្តីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​ដឹកនាំ​ដោយ​ លោក សេង ឈួន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស បាន​ចុះបេសកកម្ម​​ដើម្បី​ដឹកនាំ​កិច្ចប្រជុំតាមដានការអនុវត្តការងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស នៅតាមខេត្តចំនួន៥ រួមមាន ខេត្តកំពង់ធំ ព្រះវិហារ សៀមរាប ឧត្តរមានជ័យ និងបន្ទាយមានជ័យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គោលបំណងនៃដំណើរ​បេសកកម្ម​ គឺដើម្បីផ្សព្វផ្សាយសេចក្តីសម្រេចលេខ ០៣១/២៤ ចុះថ្ងៃទី ៨ ខែសីហា ឆ្នាំ​២០២៤ ស្តីពីការតែងតាំងសមាសភាពក្រុមការងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស និងតាមដានការអនុវត្តការងាររបស់រាជធានី-ខេត្ត ពាក់ព័ន្ធនឹងការងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស។

ក្នុង​ដំណើរ​​ចុះ​តាម​ដាន​ការ​អនុវត្តការងារ លោក សេង ឈួន ប្រធានក្រុមការងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេសថ្នាក់ជាតិ បានណែនាំឱ្យបន្តការអនុវត្តបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ប្រមុខរដ្ឋាភិបាល ក្នុងការត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស ដើម្បីលុបបំបាត់ឱ្យបាននូវប្រភពមូលហេតុនៃដឹកលើសទម្ងន់កំណត់

លោក សេង ឈួន បានគូសបញ្ជាក់ថា ការងារត្រួតពិនិត្យនេះ គឺពិតជាមានសារៈសំខាន់ណាស់ ក្នុងការទប់ស្កាត់បាននូវបទល្មើសចរាចរណ៍ ជាពិសេសការដឹកលើសទម្ងន់កំណត់ដែលជាមូលហេតុបង្កឱ្យខូចខាតផ្លូវថ្នល់ និងអាចបង្កនូវគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុ។

នៅ​ចំពោះមុខ​ក្រុមការងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេសខេត្ត លោក សេង ឈួន បាន​ណែនាំ​ឲ្យ​មន្រ្តី​​ប្រចាំ​ការ​ត្រូ​វតែ​អនុវត្តការងាររបស់ខ្លួន​​ឲ្យ​បានម៉ឺងមាត់ បន្ទាប់ពីមានសេចក្តីសម្រេចថ្មីស្តីពីការកែសម្រួលសមាសភាពក្រុមការងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេសខេត្ត។

ក្រុមការងារថ្នាក់ជាតិ បានស្នើដល់ក្រុមការងារខេត្តចំនួន ៦ ចំណុច រួមមាន៖

១. ស្នើឱ្យចុះអនុវត្តការងារឱ្យបានយ៉ាងតិច ១ដងក្នុង១សប្តាហ៍
២.ស្នើផ្តល់ទីតាំងកូអរដោនេចុះអនុវត្តសកម្មភាពត្រួតពិនិត្យរថយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស ក្នុងភូមិសាស្ត្រខេត្តរបស់ខ្លួន ដើម្បីងាយស្រួលតាមដានការអនុវត្តការងារ
៣.ស្នើឱ្យអាជ្ញាធរមានសមត្ថកិច្ច ចុះបិទយានដ្ឋានដែលមិនមានច្បាប់អនុញ្ញាត
៤.ស្នើឱ្យស្វែងរកយានដ្ឋានដែលមានអាជ្ញាបណ្ណ និងលក្ខណៈសម្បត្តិសមស្រប ដើម្បីធ្វើជាដៃគូក្នុងការកែយានយន្តខុសលក្ខណៈបច្ចេកទេសនោះឱ្យបានត្រឹមត្រូវតាមច្បាប់កំណត់វិញ
៥.ស្នើផ្តល់នូវសេចក្តីសម្រេច (ថ្មី) ស្តីពីការកែសម្រួលសមាភាពក្រុមការងារកែច្នៃខុសលក្ខណៈបច្ចេកទេសខេត្ត មកក្រុមការងារលខាធិការដ្ឋាន
៦. លុបបំបាត់វប្បធម៌អន្តរាគមន៍៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម