ព័ត៌មានជាតិ
កម្ពុជាឈរលេខរៀងទី១១ លើ១៩៦ទូទាំងពិភព លោកទទួលបានជោគជ័យក្នុងការប្រយុទ្ធនឹងជំងឺអេដស៍
លោក នាក់ ណេរ៉ុន អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប បានអះអាងថា កម្ពុជាឈរលេខរៀងទី១១ លើ១៩៦ទូ
ទាំងពិភពលោកទទួលបានជោគជ័យក្នុងការប្រយុទ្ធនឹងមេរោគអេដស៍ និងជំងឺអេដស៍។

ថ្លែងក្នុងទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ប្រព្រឹត្តនៅសួនច្បារទល់មុខមហាសណ្ឋាគា រ៉ាហ្វែល អង្គរ កាលពីថ្ងៃទី០១ធ្នូ លោក នាក់ ណេរ៉ុន បានបន្តថា ភាពជោគជ័យទាំងនេះដោយសារមានការរួមដៃគ្នាយ៉ាងសកម្មដោយរាជរដ្ឋាភិបាល សង្គមស៊ីវិលទើបទទួលបានលទ្ធផលជាទីមោទនៈសមិទ្ធផលដែលសម្រេចបានក្នុងការឆ្លើយតបនឹងមេរោគអេដស៍និងជំងឺអេដស៍នៅក្នុងវេទិកាអន្តរជាតិដោយឈរនៅលំដាប់កំពូលនៅក្នុងពិភពលោកក្នុងការប្រយុទ្ធនឹងមេរោគ អេដស៍ និងជំងឺអេដស៍ គឺលេខ១១លើ១៩៦ទូទាំងពិភពលោក។
លោក នាក់ ណេរ៉ុន បានបន្តទៀតថា «យើងទាំងអស់គ្នាបានដឹងហើយថា មេរោគអេដស៍ និងជំងឺអេដស៍ ក៏នៅមិនទាន់មានឱសថសម្រាប់ព្យាបាល សះស្បើយដាច់ស្រឡះនៅឡើយដែរ។ បន្ថែមលើនេះ មេរោគអេដស៍ និងជំងឺអេដស៍បាន
និងកំពុង បន្តដោយមានការកើនឡើងចំនួននៃការឆ្លងថ្មីនៃមេរោគអេដស៍ជាពិសេសក្នុងចំណោមយុវជនវ័យក្មេង និង
ការស្លាប់ដោយសារជំងឺអេដស៍នៅតែជាការព្រួយបារម្ភដែលយើងទាំងអស់គ្នាត្រូវផ្តោតការយកចិត្តទុកដាក់ និងចូលរួមប្រយុទ្ធទប់ស្កាត់ឱ្យសកម្មបំផុត។ ការរើសអើង និងការមាក់ងាយនៅគ្រប់ទម្រង់ចំពោះអ្នករស់នៅ ជាមួយមេរោគអេដស៍
និងក្រុមប្រឈមមុខនៅតែមានបន្តដែលជាឧបសគ្គចម្បងសម្រាប់ការឆ្លើយតបនឹងមេរោគអេដស៍បានចំគោលដៅ ជាហេតុបញ្ជាក់ច្បាស់លាស់ថា ការប្រយុទ្ធនឹងមេរោគអេដស៍ មេរោគអេដស៍មិនទាន់ដល់ទីបញ្ចប់ទេ» ។

លោកអភិបាលរងខេត្តបានធ្វើការអំពាវនាវចូលរួមសហការបន្តជាមួយរាជរដ្ឋាភិបាលក្នុងឆ្លើយតបមេរោគអេដស៍ និងជំងឺអេដស៍ឱ្យបានគ្រប់ជ្រុងជ្រោយ និងជាពិសេសធ្វើយ៉ាងណា ជាពិសេសក្រុមយុវជនបង្ការខ្លួនចៀសផុតពីការឆ្លង
មេរោគអេដស៍។ ប្រឹងប្រែងស្វែងរកនៅពេលដែលគាត់សង្ស័យថា បានប្រព្រឹត្តប្រឈមនឹងការឆ្លងមេរោគអេដស៍ សូមរួសរាន់ទៅទទួលសេវាធ្វើតេស្តរកមេរោគអេដស៍ដើម្បីឆាប់បានទទួលការព្យាបាល ថែទាំជាពិសេសយុវវ័យរបស់យើង។ចូលរួមលុបបំបាត់ការមាក់ងាយ និងរើសអើងលើគ្រប់ទម្រង់ អ្នករស់នៅជាមួយមេរោគអេដស៍ និងអ្នកជំងឺ អេដស៍
ដោយចាត់ទុកអ្នករងគ្រោះទាំងអស់ជាបងប្អូន មិត្តភក្តិយើងដែលត្រូវជួយគ្នាលើកទឹកចិត្តគ្នា ធ្វើការរួមគ្នាដើម្បីភាពសុខដុមនៃសង្គមជាតិយើង។

លោកអភិបាលរងខេត្តបានបន្ថែមថា «ពេលយើងប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍នេះ យើងទទួលស្គាល់ថា
«ការប្រយុទ្ធនឹងមេរោគ អេដស៍/ជំងឺអេដស៍ មិនទាន់បញ្ចប់ទេ» ហើយយើងបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់យើងរួមគ្នាក្នុងការបញ្ចប់ជំងឺអេដស៍ដោយការលើកកម្ពស់គោលនយោបាយរួមគ្នា និងធានាឱ្យមានលទ្ធភាពទទួលបាន ការធ្វើតេស្ត និងការព្យាបាលសម្រាប់ប្រជាជនគ្រប់រូប»។

លោកអភិបាលរងបានបញ្ជាក់ថា ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍នេះដើរតួជាវេទិកាដ៏សំខាន់មួយសម្រាប់អ្នកតស៊ូ មតិចំពោះមេរោគអេដស៍/ ជំងឺអេដស៍ដើម្បីទទួលស្គាល់វឌ្ឍនភាពដែលបានទទួលចងចាំរំលឹកដល់អ្នកដែលបានបាត់បង់ជីវិត ទាក់ទងនឹងជំងឺអេដស៍ និងអ្នកដែលបន្តការប្រយុទ្ធបន្ត ហើយសូមប្រកាសបើកទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍នាថ្ងៃនេះ និងត្រូវបានក្រើនរំលឹកថា «ការប្រយុទ្ធនឹងមេរោគអេដស៍/ជំងឺអេដស៍ មិនទាន់បញ្ចប់ទេ»។
លោកអភិបាលរងខេត្តសូមថ្លែងនូវអំណរគុណដល់អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ និងក្រុមការងារអាជ្ញាធរជាតិប្រយុទ្ធ នឹងជំងឺអេដស៍បានរៀបចំ “ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍នាខេត្តសៀមរាបនេះ និងអគុណផងដែរដែលអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍កំពុងតែជួយគាំទ្ររាជរដ្ឋាភិបាលនៅ ទីតាំងផ្តល់ឳសថប្រឆាំងមេរោគអេដស៍ខេត្តសៀមរាប និងសូទ្រនិគម និងការងារផ្សេងៗទៀត។

លោកវេជ្ជបណ្ឌឹត ឈឹម សារ៉ាត់ នាយកប្រចាំតំបន់អាស៊ីអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍បានមានប្រសាសន៍ថា ព្រឹត្តិការណ៍ប្រារព្ឋទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ឆ្នាំ២០២៤ មានសកម្មភាពជាច្រើន ដូចជា
ការប្រកួតគូរគំនូរ ការដើរដង្ហែរក្បួន និងការជូនអំណោយអាហារសុខភាពរបស់កសិដ្ឋានអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ រួមទាំងការចែកចាយស្រោមអនាម័យដោយឥតគិតថ្លៃ និងកម្មវិធីជួបជុំនៅទីកំសាន្តផាប់ស្ទ្រីត ខេត្តសៀមរាប។

គួរបញ្ជាក់ថា ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ឆ្នាំ២០២៤ មានការចូលរួមពីលោក ស្រេង ហេង អគ្គលេខាធិការរងអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លោកស្រី Terri Ford, នាយកផ្នែកតស៊ូមតិ និងគោលនយោបាយ
និងជាតំណាងប្រមុខដឹកនាំជាន់ខ្ពស់របស់អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍សកល លោកសាស្ត្រាចារ្យជំនួយ អ៊ុក វិជ្ជា ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគព្រមទាំងសមាជិកសមាជិកាមកពី តំណាងស្ថាបន័រដ្ឋាភិបាលអង្គការក្រៅរដ្ឋាភិបាលជាតិ អាជ្ញាធរមូលដ្ឋាន ក្រុមក្មេងស្រី និងសិស្សានុសិស្ស សហគមន៍ អ៊ីមផុស និងអ្នករស់នៅជាមួយមេរោគអេដស៏ប្រមាណជាង៣០០នាក់៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


