Connect with us

ព័ត៌មានជាតិ

សមត្ថកិច្ចខេត្តសៀមរាប ដុតបំផ្លាញចោលស្លាបមាន់អត់គុណភាពជាង៤តោន ដែលនាំចូលពីប្រទេសជិតខាង

បានផុស

នៅ

កម្លាំងសមត្ថកិច្ចចម្រុះ ខេត្តសៀមរាប បានដុតបំផ្លាញចោលស្លាបមាន់ចំនួន៣៦២កេស ស្មើ៤,៣៤៤គីឡូ ដែលនាំចូលមកពីប្រទេសជិតខាងចូលមកក្នុងប្រទេសកម្ពុជា ដោយគ្មានច្បាប់អនុញ្ញាត។ ការដុតបំផ្លាញចោលនេះ ធ្វើឡើងកាលពីរសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ ដោយកម្លាំងនៃផែនការងារនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការនគរបាលខេត្តសៀមរាប សហការជាមួយមន្រ្តីជំនាញពាក់ព័ន្ធដោយមានការបញ្ជាដឹកនាំពីសំណាក់លោកឧត្តមសេនីយ៍ទោហួត សុធី ស្នងការនគរបាលខេត្ត និងសម្របសម្រួលនីតិវិធីពីឯកឧត្តម មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តសៀមរាប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកឧត្តមសេនីយ៍ត្រី សឿន សេន ស្នងការរងទទួលផែនការងារនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការនគរបាលខេត្តសៀមរាប បានឲ្យដឹងថា វត្ថុតាងសាច់ចុងស្លាបមាន់ដែលសមត្ថកិច្ចបានដុតបំផ្លាញចោលនៅទីលានចាក់សំរាម ក្នុងភូមិសាស្រ្តស្រុកប្រាសាទបាគង ត្រូវបានសមត្ថកិច្ចចម្រុះ ចុះបង្ក្រាបការដឹកជញ្ជូនគ្មានច្បាប់អនុញ្ញាត និងការរក្សាទុកមិនត្រឹមត្រូវតាមស្តង់ដារគុណភាពកាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤។

លោកឧត្តមសេនីយ៍ត្រី សឿន សេន បានបន្តថា ករណីនេះ មធ្យោបាយដឹកជញ្ជូន ត្រូវបានរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕

ដោយ៖ ជុន កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម