Connect with us

ព័ត៌មានជាតិ

តំបន់ Pub Street ក្រុងសៀមរាប ជាប់ចំណាត់ថ្នាក់ទី២ ជាផ្សាររាត្រីដ៏ទាក់ទាញនៅទូទាំងពិភពលោក

បានផុស

នៅ

គេហទំព័រ TravelBag របស់ចក្រភពអង់គ្លេស បានផ្តល់ចំណាត់ថ្នាក់លេខ២ ដល់ផាប់ស្ទ្រីត (Pub Street) ស្ថិតនៅក្រុងខេត្តសៀមរាប ក្នុងចំណោមគោលដៅផ្សាររាត្រីកំពូលៗនៅទូទាំងពិភពលោក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គេហទំព័រ TravelBag បញ្ជាក់ថា ការផ្តល់ចំណាត់ថ្នាក់លេខ២នេះ គឺតាមរយៈការបោះឆ្នោតពីភ្ញៀវទេសចរអន្តរជាតិរាប់លាននាក់ ដែលធ្លាប់មកលេងកម្សាន្ត នៅផាប់ស្រ្តីត ខេត្តសៀមរាប។ TravelBag បន្តថា ផ្សាររាត្រីនៅតំបន់ផាប់ស្រ្តីត បានផ្តល់ជូនអ្នកធ្វើដំណើរនូវការលាយបញ្ចូលគ្នារវាងការកម្សាន្តពេលរាត្រីដ៏អ៊ូអរ ជាមួយម្ហូបអាហារតាមដងផ្លូវ និងវប្បធម៌ក្នុងតំបន់ដ៏សម្បូរបែប បន្ទាប់ពីអ្នកទេសចរអន្តរជាតិចំណាយពេលពេញមួយថ្ងៃ ស្វែងយល់ពីអច្ឆរិយភាពនៅតំបន់រមណីយដ្ឋានអង្គរ។

ក្រៅពីបរិយាកាសដ៏សម្បូរបែបនេះ Pub Street ក៏ត្រូវបានគេចាត់ទុកថា មានសុវត្ថិភាព និងងាយស្រួលសម្រាប់អ្នកទេសចរគ្រប់ជាតិសាសន៍។

តាមរយៈការធ្វើចំណាត់ថ្នាក់របស់ TravelBag បានឆ្លុះបញ្ចាំងថា Pub Street មិនត្រឹមតែជាគោលដៅទេសចរណ៍មួយដែលល្បីតែនៅក្នុងខេត្តសៀមរាបប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រូវបានគេទទួលស្គាល់ថា ជាទីផ្សារអន្តរជាតិដ៏ទូលំទូលាយមួយ ដែលអូសទាញភ្ញៀវទេសចរមកកម្សាន្តរាប់លាននាក់មកកាន់ប្រទេសកម្ពុជានៅក្នុង១ឆ្នាំ៕

អត្ថបទ៖ ជុន កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម