សន្តិសុខសង្គម
យប់មិញអគ្គិភ័យឆេះផ្ទះអស់១១ល្វែងនៅក្រុងសៀមរាប
ផ្ទះល្វែងធ្វើពីថ្មប្រកស័ង្កសីចំនួន១១ល្វែងត្រូវបានអគ្គិភ័យឆាប់ឆេះអស់ទាំងស្រុង។ ហេតុការណ៍នេះកើតឡើងនៅម៉ោង១២និង៤នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ ស្ថិតនៅតាមបណ្តោយផ្លូវលោកតាណឺយ ក្នុងភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។

សមត្ថកិច្ចបានឲ្យដឹងថា មានករណីភ្លើងឆេះផ្ទះសរុបអស់ ១១ល្វែង មាន ១-ផ្ទះល្វែងលក់មួកការពារសុវត្ថិភាព ចំនួន ០២ ល្វែង (ខូចខាតមួយចំនួនធំ)។២-ផ្ទះលក់ខោអាវជជុះក្បាលគីប ចំនួន ០១ល្វែង (ខូចខាតមួយចំនួនធំ) ។
៣-ផ្ទះលក់ ពូក ខ្នើយ ចំនួន ០៣ល្វែង (ខូចខាតមួយចំនួនធំ)។៤-ផ្ទះលក់ផ្លែឈើចំនូន ០២ល្វែង (ខូចខាតមួយចំនួនធំ)។៥-ផ្ទះលក់ ចាន ឆ្នាំង ចង្រ្កាន ចំនួន ០២ ល្វែង (ខូចខាចអស់មួយចំនួនធំ) ។៦-ផ្ទះល្វែងបិទទ្វារទុកចោលមិនមានអ្នកជួល ចំនួន ០១ ល្វែង (ខូចខាតអាគារ) ។

ប្រតិបត្តិការពន្លត់អគ្គិភ័យបានរលត់អស់ទៅវិញនៅម៉ោង១និង៤៩នាទីយប់ថ្ងៃដដែល។ ចំពោះមូលហេតុដែលបង្កឱ្យកើតមានអគ្គិភ័យនេះ ការិយាល័យជំនាញកំពុងធ្វើការស្រាវជ្រាវ។ ចំពោះទីតាំងទាំង១១នេះ គឺម្ចាស់បើកអាជីកម្មបានចាក់សោរទ្វារទាំងអស់ហើយទៅសម្រាកនៅផ្ទះផ្ទាល់ខ្លួនរៀងៗខ្លួន។

ករណីនេះមិនមានប៉ះពាល់ដល់អាយុជីវិត ឬបង្កឱ្យមានស្នាមរបួសដល់ប្រជាពលរដ្ឋណាម្នាក់នោះទេ គឺឆេះតែសម្ភារៈសម្រាប់លក់ដូរអស់មួយចំនួនធំប៉ណ្ណោះ៕
អត្ថបទ៖ ជុន កុសល



-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


