សន្តិសុខសង្គម
ទុស្សេខ្សែភ្លើង ឆេះផ្ទះលក់ពូក ១ កន្លែង ខូចខាតសម្ភារៈមួយចំនួនធំ នៅក្រុងសៀមរាប
ទុស្សេខ្សែភ្លើង បង្កជាអគ្គិភ័យឆាបឆេះផ្ទះលក់ពូក និងលក់បាយ ១ កន្លែង នៅក្រុងសៀមរាប។

ហេតុការណ៍នេះបានកើតឡើងកាលពីព្រឹកថ្ងៃទី ១៣ ខែមីនា ឆ្នាំ ២០២៦ ស្ថិតនៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប។

សមត្ថកិច្ចបានឲ្យដឹងថា ផ្ទះខាងលើមានទំហំទទឹង ១៣ ម៉ែត្រ បណ្ដោយ ២៥ ម៉ែត្រ ដំបូលប្រក់ស័ង្កសី ម្ចាស់ផ្ទះ ឈ្មោះ ឈិន ឈាង ភេទប្រុស អាយុ ៥៦ ឆ្នាំ មុខរបរប៉ូលិសព្រំដែនបានជួលទៅឲ្យឈ្មោះ នាក់ គារ៉ា ភេទប្រុស អាយុ ៤០ ឆ្នាំ បើកកន្លែងលក់ពូក និងលក់បាយ។

សមត្ថកិច្ចបានបន្តថា អគ្គិភ័យនេះបានបង្កការខូចខាតរួមមាន ៖ ម៉ូតូ ១ គ្រឿង ម៉ាកឌ្រីមសង់ ស៊េរីឆ្នាំ ២០១៨ , ពូកចំនួន ៩០០ ពូក និង កម្រាលពូក ៧០ កម្រាល , ម៉ាស៊ីនត្រជាក់ចំនួន ២ គ្រឿង , ប្រាក់រៀលចំនួន ៥០ ០០០ ០០០ លានរៀល (ហាសិបលានរៀល) , ចង្ក្រានហ្កាស ចំនួន ១០ ឈុត , អង្កចំនួន ១០ បេ និងសម្ភារៈប្រើប្រាស់មួយចំនួនទៀត។ ដោយឡែកចំពោះមូលហេតុដែលបណ្ដាលឲ្យកើតមានអគ្គិភ័យនេះមកពីទុស្សេខ្សែភ្លើងធ្លាក់មកលើពូកក៏ឆាបឆេះតែម្ដង៕
អត្ថបទ ៖ ជុន កុសល




-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


