ព័ត៌មានជាតិ
ពលរដ្ឋសាទរ ក្រោយផ្លូវតុលាការខេត្តសៀមរាបស្ថាបនារួច សម្រួលការធ្វើដំណើរ
ផ្លូវ ១ ខ្សែ ប្រវែង ២ គីឡូម៉ែត្រ ទទឹង ៩ ម៉ែត្រ ស្ថិតក្នុងសង្កាត់ជ្រាវ ក្រុងសៀមរាប (ផ្លូវតុលាការ) ដែលរងការខូចខាតជាច្រើនឆ្នាំមកហើយនោះ ត្រូវបានជួសជុលឡើងវិញរួចរាល់ជាស្ថាពរ ក្រោមការយកចិត្តទុកដាក់ពីសំណាក់ លោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប និង អ្នកឧកញ៉ា សៀង ណាំ អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ សិស្សានុសិស្ស ក៏ដូចជាភ្ញៀវទេសចរ ជាដើម។


ប្រជាពលរដ្ឋក្នុងមូលដ្ឋានខាងលើ បានបង្ហាញការសាទរ និង អរគុណដល់អាជ្ញាធរខេត្តសៀមរាប ដែលជួសជុលផ្លូវ ១ ខ្សែនេះ ឡើងវិញ បង្កភាពងាយស្រួលដល់ពួកគាត់ក្នុងការធ្វើដំណើរ ប្រកបអាជីវកម្មនានា ជាពិសេសជួយកាត់បន្ថយការលំបាកប្រចាំថ្ងៃ។ បន្ថែមនោះ អាចជួយលើកកម្ពស់សេដ្ឋកិច្ចក្នុងតំបន់ ខណៈផ្លូវខាងលើនេះ កាលពីមុន មានការខូចខាតខ្លាំង ពិបាកក្នុងការធ្វើដំណើរ ជាពិសេសក្នុងរដូវវស្សាផ្ដល់ការលំបាក និងបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ថែមទៀតផង។


លោក ក្អោប រ៉ន ចៅសង្កាត់ជ្រាវ បានថ្លែងអំណរគុណដល់លោក ប្រាក់ សោភ័ណ និង អ្នកឧកញ៉ា សៀង ណាំ ដែលយកចិត្តទុកដាក់ខ្ពស់ពីសុខទុក្ខពលរដ្ឋក្នុងមូលដ្ឋាន និងបានជួសជុលផ្លូវ ១ ខ្សែ នេះ ជាសរសៃឈាមសេដ្ឋកិច្ចរបស់ពលរដ្ឋក្នុងការដឹកកសិផលទៅកាន់ទីផ្សារ និងការធ្វើដំណើរឆ្លងកាត់ ជាពិសេសភ្ញៀវទេសចរ។


ទន្ទឹមនោះ លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ សូមចូលរួមថែរក្សាផ្លូវនេះឲ្យបានគង់វង្ស យូរអង្វែង និងមិនត្រូវដឹកទំនិញលើសទម្ងន់កំណត់ឡើយ។

ជាមួយនេះ លោកចៅសង្កាត់ជ្រាវ ក្រុងសៀមរាប ក៏បានបញ្ជាក់ថា អាជ្ញាធរសង្កាត់ នឹងធ្វើការប្រជុំជាមួយប្រជាពលរដ្ឋ ដើម្បីរៀបចំសណ្ដាប់ធ្នាប់នៅតាមបណ្ដោយដងផ្លូវនេះ ឲ្យមានសោភ័ណភាព និងដាក់ភ្លើងសូឡាបំភ្លឺផ្លូវនៅពេលយប់ថែមទៀតផង៕
អត្ថបទ ៖ គឿនវេត
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


