ព័ត៌មានជាតិ
នាយឧត្ដមសេនីយ៍ ឈិន ច័ន្ទពណ៌ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ ទទួលមរណភាព ក្នុងជន្មាយុ ៧២ ឆ្នាំ ដោយរោគាពាធ
លោកនាយឧត្ដមសេនីយ៍ ឈិន ច័ន្ទពណ៌ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ បានទទួលមរណភាព កាលពីវេលាម៉ោង ១២ និង ២៦ នាទី ថ្ងៃទី ៨ ខែធ្នូ ឆ្នាំ ២០២៤ នេះ ក្នុងជន្មាយុ ៧២ ឆ្នាំ ដោយរោគាពាធ។

នៅរសៀលថ្ងៃទី ៨ ខែធ្នូ ឆ្នាំ ២០២៤ នេះ បើតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ លោកនាយឧត្ដមសេនីយ៍ ឃឹម ប៊ុនសុង រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមប្រឹក្សាកីឡាកងយោធពលខេមរភូមិន្ទ (ខ.ភ.ម) បានឲ្យដឹងថា លោក និងក្រុមគ្រួសារ សូមចូលរួមរំលែកទុក្ខដ៏សែនក្រៀមក្រំបំផុត ជាមួយនឹងក្រុមគ្រួសារ លោកនាយឧត្ដមសេនីយ៍ ឈិន ច័ន្ទពណ៌ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ ដែលបានទទួលមរណភាព កាលពីវេលាម៉ោង ១២ និង ២៦ នាទី ថ្ងៃទី ៨ ខែធ្នូ ឆ្នាំ ២០២៤ ក្នុងជន្មាយុ ៧២ ឆ្នាំ ដោយរោគាពាធ។
លោកនាយឧត្ដមសេនីយ៍ ឃឹម ប៊ុនសុង បានបន្តទៀតថា មរណភាពរបស់ លោកនាយឧត្ដមសេនីយ៍ ឈិន ចាន់ពណ៌ គឺជាការបាត់បង់ បងប្រុស ឪពុក ជីតា ប្រកបដោយព្រហ្មវិហារធម៌ដ៏ឧត្តុង្គឧត្ដមចំពោះក្រុមគ្រួសារ ហើយក៏ជានាយទាហានមួយរូប ដែលពេញមួយជីវិត បានលះបង់ បូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុការពារជាតិ សាសនា ព្រះមហាក្សត្រ ព្រមទាំងចូលរួមការពារសន្តិភាព អភិវឌ្ឍន៍សង្គម សេដ្ឋកិច្ចជាតិ រហូតដល់ថ្ងៃមរណភាព ដែលជាការលាគ្នាដ៏សែនក្រៀមក្រំ គ្មានថ្ងៃជួបវិញ។
ជាមួយនេះ លោកនាយឧត្ដមសេនីយ៍ ឃឹម ប៊ុនសុង សូមបួងសួងដល់គុណព្រះរតនត្រ័យ និងវត្ថុស័ក្ដិសិទ្ធិទាំងឡាយក្នុងលោក សូមជួយទ្រទ្រង់ដួងវិញ្ញាណក្ខន្ធ លោកនាយឧត្ដមសេនីយ៍ ឈិន ច័ន្ទពណ៌ បានចាប់បដិសន្ធិក្នុងសុគតិភព កុំបី ឃ្លៀងឃ្លាតឡើយ៕
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


