Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីអប់រំ ផ្តាំទៅនិស្សិតត្រៀមបន្តការសិក្សានៅប្រទេសនូវែលសេឡង់ ឱ្យខិតខំរៀនសូត្រដើម្បីយកចំណេះអភិវឌ្ឍន៍ជាតិ

បានផុស

នៅ

បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានផ្តាំទៅកាន់និស្សិត៣៧រូប ដែលទទួលបានអាហារូបករណ៍រដ្ឋាភិបាលនូវែលសេឡង់ ឆ្នាំសិក្សា ២០២៥ (Manaaki New Zealand Scholarships) ត្រូវខិតខំរៀនសូត្រឱ្យបានល្អ ដើម្បីយកចំណេះដឹង និងបទពិសោធដែលទទួលបាន មកចូលរួមអភិវឌ្ឍន៍ប្រទេសជាតិឱ្យមានភាពរីកចម្រើន។ នេះបើតាមទំព័រហ្វេសប៊ុករបស់ក្រសួងអប់រំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋមន្ត្រីក្រសួងអប់រំ ផ្តាំបែបនេះ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្តីការក្រសួង ក្នុងឱកាសដែលលោកបណ្ឌិត តំណាងនាយករដ្ឋមន្ត្រីកម្ពុជា ទទួលជួបសម្ដែងការគួរសម និងផ្តល់អនុសាសន៍ណែនាំជូនដល់តំណាងនិស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលនូវែលសេឡង់ ឆ្នាំសិក្សា ២០២៥ (Manaaki New Zealand Scholarships-MNZS) ចំនួន៣៧រូប មុនចេញដំណើរទៅបន្តការសិក្សានៅប្រទេសនូវែលសេឡង់។

ក្នុងជំនួបនេះ បណ្ឌិតសភាចារ្យ មានប្រសាសន៍ ឱ្យនិស្សិតអាហារូបករណ៍ បន្តខិតខំប្រឹងប្រែងរៀនសូត្រដើម្បីទទួលបានបទពិសោធ និងចំណេះដឹងល្អៗ យកមកអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើនថែមទៀត ដោយក្រើនរំលឹកថាត្រូវតែរៀនឱ្យចេះច្បាស់ ចាប់យកជំនាញពិតប្រាកដ ហើយត្រូវមានសមត្ថភាពប្រើប្រាស់ចំណេះជំនាញបង្កើតជាគុណប្រយោជន៍ដល់សង្គមជាតិ។

បន្ថែមពីនេះ បណ្ឌិតសភាចារ្យ ហង់ជួន​ ណារ៉ុន ក៏បាននាំយកនូវការផ្តាំផ្ញើសួរសុខទុក្ខ និងយកចិត្តទុកដាក់របស់សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ចូលរួមអបអរសាទរដល់និស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលនូវែលសេឡង់ MNZS ទាំងអស់ និងចែករំលែកបទពិសោធពាក់ព័ន្ធនឹងការសិក្សា ក៏ដូចជារស់នៅបរទេស ដោយរំលេចថា ជានិស្សិតបរិញ្ញាបត្រជាន់ខ្ពស់ត្រូវផ្ដោតលើការពង្រឹងជំនាញខ្ពស់ ដែលទាមទារនូវសមត្ថភាពប្រើប្រាស់ភាសាឱ្យស្ទាត់ជំនាញទាំងការនិយាយ និងសរសេរ។ ដូច្នេះសូមបន្តពង្រឹងសមត្ថភាពភាសាឱ្យខ្លាំង ត្រូវអាន និងសរសេរឱ្យបានច្រើន បង្កើតទម្លាប់រៀនសូត្រឱ្យបានត្រឹមត្រូវ បន្តការសិក្សាស្រាវជ្រាវដោយខ្លួនឯង ចេះសង្ខេបមេរៀន ពង្រឹងជំនាញសតវត្សទី២១ ខិតខំប្រឹងប្រែងរៀនសូត្រចាប់យកជំនាញឱ្យចេះច្បាស់ ទន្ទឹមនឹងនេះក៏ត្រូវផ្តោតយកចិត្តទុកដាក់ឱ្យលើការថែរក្សាសុខភាពឱ្យបានរឹងមាំតស៊ូជម្នះដើម្បីបង្កើនភាពធន់ខ្លួនឯងសម្រាប់ជីវិតការងារជោគជ័យនាពេលអនាគត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៣ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម