ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ អំពាវនាវរោងចក្រសហគ្រាស គោរពច្បាប់ការងារ និងគិតគូរផលប្រយោជន៍កម្មករ-និយោជិត
លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអំពាវនាវដល់ម្ចាស់រោងចក្រសហគ្រាសទាំងអស់ ត្រូវគោរពច្បាប់ការងារ និងគិតគូរផលប្រយោជន៍កម្មករ-និយោជិត ដើម្បីកសាងសហគ្រាសមួយក្លាយជាសហគ្រាសសុខសាន្តបង្កើនផលិតភាពការងារ រក្សាការងារ និងបង្កើនប្រាក់ចំណូល ជួយលើកស្ទួយជីវភាពគ្រួសារ និងសេដ្ឋកិច្ចជាតិកាន់តែប្រសើរ។

លោក កត្តា អ៊ន បានមានប្រសាសន៍ថា រោងចក្រសហគ្រាសទាំងអស់ ត្រូវគោរពច្បាប់ការងារឱ្យបានត្រឹមត្រូវ ដោយត្រូវបំពេញបែបបទ និងចុះបញ្ជិការោងចក្រសហគ្រាស និងចុះបញ្ជីកម្មករ-និយោជិត របស់ខ្លួន ដើម្បីចូលរួមគោរពច្បាប់ការងារ ក៏ដូចជាគិតគូរដល់ផលប្រយោជន៍កម្មករ-និយោជិត ទាំងអស់គ្នា។

លោក កត្តា អ៊ន បានបន្តថា រោងចក្រសហគ្រាសទាំងឡាយណាដែលមិនទាន់បានចុះបញ្ជី និងមិនបញ្ជូនឈ្មោះបុគ្គលិក ឬ កម្មករ-និយោជិត របស់ខ្លួន ទៅបេឡាជាតិសន្តិសុខសង្គម(ប.ស.ស) នឹងទទួលការដាក់កំហិត និងផាកពិន័យតាមច្បាប់។

លោកបានបន្តទៀតថា បច្ចុប្បន្ននេះនៅកម្ពុជាមានរោងចក្រសរុបចំនួន ៤៥ ៥៨៤ រោងចក្រសហគ្រាស ក្នុងនោះ រោងចក្រកាត់ដេរចំនួន ១ ៥៤៥ រោងចក្រ ហើយនិយោជកដែលប្រើកម្មករ-និយោជិត ចាប់ពី ១ នាក់ ឡើងទៅ ត្រូវចុះបញ្ជីសមាជិក ប.ស.ស ជូនកម្មករ-និយោជិត ដើម្បីឱ្យពួកគេទទួលបានការធានារ៉ាប់រងរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព ផ្នែកហានិភ័យការងារ និងផ្នែកប្រាក់សោធន រួមទាំងអត្ថប្រយោជន៍របបសន្តិសុខសង្គមផ្សេងៗ ជាច្រើនទៀត។ ចំពោះរោងចក្រដែលមិនទាន់បំពេញកាតព្វកិច្ចត្រឹមត្រូវ ករណីអធិការការងាររកឃើញ នឹងទទួលដាក់កំហិត និងផាកពិន័យ។

លោកបានបន្ថែមថា ការដាក់កំហិត និងផាកពិន័យចំពោះក្រុមហ៊ុន សហគ្រាស គ្រឹះស្ថាន មិនអនុវត្តតាមច្បាប់ គឺដើម្បីឱ្យបុគ្គលិក ឬ កម្មករ-និយោជិត កំពុងបំពេញការងារក្នុងក្រុមហ៊ុន សហគ្រាស គ្រឹះស្ថានទាំងអស់នោះ ឱ្យទទួលបានការគាំពារពេញលេញ ក្នុងន័យចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ស្ថិរភាពសង្គម។

គួរបញ្ជាក់ថា មកទល់ពេលនេះ ប.ស.ស មានសមាជិកជាង ២,៧ លាននាក់ នៅទូទាំងប្រទេស ក្នុងនោះ បុគ្គលស្ថិតក្នុងវិស័យសាធារណៈមានចំនួនជិត ៥០ ម៉ឺននាក់ បុគ្គលក្រោមបទប្បញ្ញត្តិច្បាប់ស្ដីពីការងារមានចំនួនជាង ១,៦ លាននាក់ បុគ្គលស្វ័យនិយោជន៍មានចំនួនជាង ៤៣ ម៉ឺននាក់ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស ចំនួនជិត ១៤ ម៉ឺននាក់ ដោយជាសហព័ទ្ធ(ប្រពន្ធ ឬប្តី) មានចំនួន ៣៦ ៦១២ នាក់ និងកូនមានចំនួន ១០២ ៧៨៨ នាក់៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៦ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


