ព័ត៌មានជាតិ
អាជ្ញាធរ និងមន្ត្រីជំនាញខេត្តកែប បន្តចុះពិនិត្យឱសថស្ថាន៥ទីតាំងក្នុងក្រុងកែប ដើម្បីបញ្ជាក់គុណភាព និងលុបបំបាត់ឱសថក្លែងក្លាយ
កាលពីរសៀលថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ លោក ប៊ុន យោង អភិបាលរងខេត្តកែប បានដឹកនាំអាជ្ញាធរពាក់ព័ន្ធ និងមន្ដ្រីជំនាញ ចុះត្រួតពិនិត្យតាមទីតាំងលក់ ឱសថស្ថាន ចំនួន ៥កន្លែងក្នុងភូមិសាស្ត្រក្រុងកែប ដើម្បីត្រួតពិនិត្យគុណភាពថ្នាំ និងលុបបំបាត់កុំឱ្យមានឱសថក្លែងក្លាយ។

លោក ប៊ុន យោង បានបញ្ជាក់ឲ្យដឹងថា ក្នុងការចុះត្រួតពិនិត្យលើកនេះ យ៉ាងហោចណាស់ឱសថចំនួន ១៤មុខ ត្រូវបានរកឃើញមិនមានការចុះបញ្ជី និងហួសសុពលភាពត្រូវបានមន្ត្រីជំនាញធ្វើកាដកហូត ហើយអាជ្ញាធរបានឲ្យម្ចាស់ឱសថស្ថានទាំងនោះធ្វើកិច្ចសន្យាកុំឱ្យមានបន្តទៀត។

លោកអភិបាលបាលរងខេត្តកែប បានប្រាប់ឱ្យដឹងទៀតថា ការបន្តចុះត្រួតពិនិត្យនេះ គឺដើម្បីពង្រឹងគុណភាពសេវាសុខាភិបាល នៅក្នុងមូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាពល្អប្រសើរបន្ថែមទៀត នៅក្នុងនោះរដ្ឋបាលខេត្តកែប ក្រោមការដឹកនាំរបស់ លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប បានយកចិត្តទុកដាក់ខ្ពស់ដើម្បីពង្រឹង ក្នុងការផ្តល់ឱសថនៅតាមឱសថស្ថានឯកជន និងរដ្ឋ ដោយទប់ស្កាត់នូវការលក់ឱសថក្លែងក្លាយ ឱសថគ្មានចុះការបញ្ជីដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋដែលទិញយកទៅប្រើប្រាស់។

លោកក៏បានណែនាំដល់ម្ចាស់លក់ឱសថស្ថានទាំង ៥ទីតាំង ត្រូវតែប្រកាន់ខ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈជូនដល់គ្រួសារប្រជាពលរដ្ឋ ព្រមទាំងអនុវត្តឱ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាលដែលបាន និងកំណត់ច្បាប់ផងដែរ៕
អត្ថបទ៖ សឹង រ៉ាត់





-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


