ព័ត៌មានជាតិ
សម្តេច ទៀ បាញ់ ណែនាំឱ្យប្រជាកសិករនៅក្នុងខេត្តសៀមរាបលក់សាច់ បន្លែ ផ្លែឈើកុំប្រើថ្នាំគីមី ដើម្បីសុខភាពអ្នកបរិភោគ
សម្តេចពិជ័យសេនា ទៀ បាញ់ បានលើកទឹកចិត្ត និងណែនាំដល់ប្រជាកសិករនៅក្នុងខេត្តសៀមរាបឱ្យលក់សាច់ បន្លែ ផ្លែឈើផ្សេងៗ កុំប្រើប្រាស់ថ្នាំគីមី ដើម្បីសុខភាពអ្នកទិញយកទៅបរិភោគ។ សម្តេចពិជ័យសេនាបានណែនាំដូច្នេះក្នុងពេលដែលសម្តេចអមដោយលោក ទៀ សីហា រដ្ឋមន្រ្តីក្រសួងការងារជាតិ អ្នកឧកញ៉ា សៀង ណាំ អ្នកតំណាងរាស្ត្រ និងលោក ប្រាក់ សោភ័ណ អភិបខេត្តលសៀមរាប បានចុះឈ្វេងយល់ពីការលក់ដូរផលដំណាំកសិផលរបស់កសិករដែលផលិតបាននៅតាមសហគមន៍នៅតាមបណ្តាភូមិ ឃុំ សង្កាត់ ក្នុងភូមិសាស្ត្រខេត្តសៀមរាប ហើយនាំមកដាក់លក់នៅផ្សារចុងសប្តាហ៍ ជារៀងរាល់ថ្ងៃសៅរ៍ និងអាទិត្យ។

ក្នុងជំនួបសន្ទនាយ៉ាងស្និតស្នាលជាមួយប្រជាកសិករលក់បន្លែ ផ្លែឈើ ត្រី សាច់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានណែនាំប្រជាកសិករ ត្រូវបង្កើនស្មារតីយកចិត្តទុកដាក់ ក្នុងការលើកកម្ពស់ជីវភាពរស់នៅតាមរយៈការផលិតផលកសិកម្មប្រកបដោយគុណភាពខ្ពស់ គ្មានជាតិគីមី ដែលមិនធ្វើឲ្យប៉ះពាល់សុខភាពដល់អ្នកបរិភោគ។ សម្តេចទៀ បាញ់ បានអះអាងថា សកម្មភាពប្រកបរបរដាំដុះ លក់ដូររបស់ប្រជាកសិករទាំងនេះ បានសបញ្ជាក់អំពីតម្លៃនៃសន្តិភាព ដែលធ្វើឱ្យគ្រប់គ្នាដឹងគុណ និងអរគុណនយោបាយ ឈ្នះ ឈ្នះ ! ដឹងគុណជានិច្ច ស្ថាបនិកមគ្គទេសក៍ឯក និងប្រតិបត្តិករនយោបាយឈ្នះ ឈ្នះ ដែលនាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ។ សម្តេចពិជ័យសេនា ក៏បានលើកឡើងថា ទីផ្សារ គឺជាទីកន្លែងដោះប្តូរ មុខទំនិញគ្នាទៅវិញទៅមក ហើយទីផ្សារចុងសប្តាហ៍នេះ បានបម្រើជូនដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

បើតាមសម្តេច ទៀ បាញ់ ស្ថិតក្រោមដំបូលសុខសន្តិភាព បានធ្វើឱ្យប្រជាពលរដ្ឋកម្ពុជា មានសិទ្ធិសេរីភាពលើការប្រកបមុខរបរចិញ្ចឹមជីវិត ព្រមទាំង រាជរដ្ឋាភិបាលបានបើកទូលាយដល់អ្នកវិនយោគទុនជាតិ អន្តរជាតិ ក្នុងការចូលរួមបង្កើនការងារជូនដល់ប្រជាពលរដ្ឋ ក្នុងការកាត់បន្ថយការធ្វើចំណាកស្រុកទៅក្រៅប្រទេស។ សម្តេចថា ដើមី្បភាពសុខសាន្តគ្រប់រូប គឺត្រូវចូលរួមជ្រោងទង់សាមគ្គី ក្នុងការថែរក្សាសន្តិភាពនៅកម្ពុជាឱ្យបានគង់វង្សជារៀងរហូត ដោយមិនអនុញ្ញាតឱ្យមជ្ឈដ្ឋានណាមួយមកបំផ្លាញទៅវិញបានឡើយ ទោះបីជាត្រូវបង់ដោយតម្លៃណាមួយក៏ដោយ ៕
ដោយ៖ គឿនវេត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច១ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


