ព័ត៌មានជាតិ
អភិបាលខេត្តបាត់ដំបង ចុះពិនិត្យស្ថានភាពបង្កបង្កើនស្រូវកសិករនៅស្រុកចំនួន ៣ ក្នុងខេត្តបាត់ដំបង
លោក សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានចុះពិនិត្យស្ថានភាពការងារបង្កបង្កើនផលស្រូវប្រាំងឆ្នាំ២០២៥ និងពិនិត្យលទ្ធភាពអាងស្តុកទឹកសម្រាប់ការស្រោចស្រព ក្នុងស្រុកថ្មគោល ស្រុកបវេល និងស្រុកបាណន់ ។

សមាសភាពចូលរួមក៏មានមន្រ្តីមកពីមន្ទីរកសិកម្មខេត្ត មន្ទីរធនធានទឹក និងឧតុនិយម មន្ទីរអភិវឌ្ឍន៍ជនបទ អភិបាលស្រុកថ្មគោល អភិបាលស្រុកបវេល អភិបាលស្រុកបាណន់ រួមទាំងប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិនិងបរិស្ថានស្រុកថ្មគោល បវេល និងបាណន់ និងអាជ្ញាធរដែនដី។
គណៈប្រតិភូបានចុះពិនិត្យតំបន់ផលិតកម្មស្រូវ ១. តំបន់តេជោសែនអូរតាគី ឃុំអូរតាគី នៃស្រុកថ្មគោល ២. ពិនិត្យស្ថានភាពទឹក សំណង់ស្ទាក់ទឹកស្ថិតក្នុងឃុំបវេល និងស្ថានភាពដំណាំស្រូវភូមិសៀម ឃុំអំពិលប្រាំដើម ៣. សំណង់ស្ទាក់ទឹកតាហែន នៃឃុំក្តុលតាហែន ស្រុកបវេល និង ៤. ប្រព័ន្ធធារាសាស្រ្តអាងស្តុកទឹកកំពីងពួយ ដែលស្ថិតនៅឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង។


ជាលទ្ធផលឃើញថា ការងារបង្កបង្កើនផលស្រូវ ក្នុងឃុំអូរតាគី មានផ្ទៃដីផលិតកម្មស្រូវ OM ចំនួន ១.២៨៨ ហិកតា ស្រូវស្រង៉ែចំនួន ៥.០៩០ ហិកតា និង ស្រូវសែនក្រអូប ចំនួន ៨៦ហិកតា ។ យោងតាមរបាយការណ៍ស្រុកឃើញថាស្រូវទុំប្រមាណ៣០% ស្រូវក្នុងដំណាក់កាលចេញផ្កា២០% និងដំណាក់កាលផើមមានប្រមាណ ៥០%។
ប្រភពទឹកសម្រាប់ស្រោចស្រពមកពីអាងស្តុកទឹកកំពីងពួយ ហើយស្រូវមួយចំនួនធំនិងអាចស្រោចស្រពបាន។ ផ្ទៃដីដាំដុះសរុបក្នុងស្រុកបវេល មានចំនួន ៥២.៣៥៨ ហិកតា ក្នុងនោះស្រូវបង្កើនរដូវមាន ១៧.១៩៩ ហិកតា និងស្រូវប្រាំងចំនួន ២.៨៧៥ ហិកតា ។ ក្នុងនោះផ្ទៃដីដំណាំស្រូវដែលមានអាយុពី ៣០ ដល់ ៤៥ថ្ងៃ ដែលស្ថិតក្នុងឃុំអំពិលប្រាំដើម កំពុងត្រូវការទឹកមានចំនួនប្រមាណ ១៥០ ហិកតា ហើយបច្ចុប្បន្នអាងស្ទាក់ទឹកនៃស្ទឹងបវេល មិនមានលទ្ធភាពផ្គត់ផ្គង់ទឹកសម្រាប់ស្រោចស្រពបានទេ ។ សម្រាប់ប្រព័ន្ធស្រោចស្រពអាងកំពីងពួយអាចមានលទ្ធភាព ស្រោចស្រពស្រូវតំបន់ខ្លះនៃស្រុកថ្មគោល និងស្រុកបាណន់ ដែលនឹងត្រូវផ្តល់ម្តងទៀតនៅចុងខែកុម្ភៈ ដោយមន្ទីរធនធានទឹក និងឧតុនិយម៕
អត្ថបទ៖ សោ និយមរ័ត្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា២ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៧ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៤ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


