ព័ត៌មានជាតិ
សូមប្រុងប្រយ័ត្ន ល្បិចឆបោកថ្មីនៅកម្ពុជា ដោយប្រើប្រាស់លេខទូរស័ព្ទ IPRN!
នាយកដ្ឋានព័ត៌មានវិទ្យា៖ កន្លងមកក្រុមការងារយើងខ្ញុំធ្លាប់បានចុះផ្សាយអត្ថបទស្តីពី “ល្បិចឆបោកប្រាក់ពីគណនីទូរស័ព្ទ Callback ឬ One-Ring Scam” ពីសំណាក់ឧក្រិដ្ឋជនក្រៅប្រទេស។ Callback ឬ One-Ring Scam ជាបច្ចេកទេសកាត់ប្រាក់ពីគណនីទូរស័ព្ទជនរងគ្រោះ ដោយប្រើប្រាស់សេវាដែលមានឈ្មោះថា International Premium Rate Number (IPRN)។ ក្រុមបណ្តាញឧក្រិដ្ឋជនដែលមានអង្គការចាត់តាំង បានទិញសេវាលេខទូរស័ព្ទ IPRN ពីក្រុមហ៊ុនផ្តល់សេវាទូរស័ព្ទ ឬគេហទំព័រអនឡាញ រៀបចំបច្ចេកទេសផ្សេងៗ តួរយ៉ាងប្រើប្រាស់លេខទូរស័ព្ទ IPRN ធ្វើការខលចេញទៅកាន់គោលដៅនានាជុំវិញពិភពលោក (Missed Call) ដើម្បីឲ្យគោលដៅទាំងនោះខលមកវិញ ជាមួយការកាត់ទឹកប្រាក់ដ៏ច្រើនខុសធម្មតា។

ថ្ងៃនេះក្រុមការងារសូមលើកយកល្បិចឆបោកដោយប្រើប្រាស់បច្ចេកទេសស្រដៀងគ្នានេះ ដែលកំពុងកើតមាន និងប្រព្រឹត្តដោយឧក្រិដ្ឋជនក្នុងព្រះរាជាណាចក្រកម្ពុជាផ្ទាល់តែម្តង។ ឧក្រិដ្ឋជនទាំងនោះនិយាយភាសាខ្មែរ និងប្រើប្រាស់បច្ចេកទេសឆបោក ដូចខាងក្រោម៖
– ធ្វើការខលទូរស័ព្ទទៅកាន់ជនរងគ្រោះថាឈ្នះរង្វាន់ ពីធនាគារក្នុងស្រុកមួយ នូវចំនួនទឹកប្រាក់ផ្សេងៗ (ឧទាហរណ៍ ឈ្នះប្រាក់រង្វាន់ ១ម៉ឺនដុល្លារអាមេរិក)
– ឧក្រិដ្ឋជនណែនាំជនរងគ្រោះដាក់ប្រាក់ក្នុងគណនីទូរស័ព្ទ (Top Up) នូវចំនួនទឹកប្រាក់ចាប់ពី ១០ដុល្លារអាមេរិក ហើយតម្រូវជនរងគ្រោះធ្វើការខលទូរស័ព្ទទៅកាន់នាយកប្រតិបត្តិធនាគារ ដើម្បីសន្ទនា និងពិភាក្សាអំពីកម្មវិធីរង្វាន់នេះ
– ឧក្រិដ្ឋជនបានផ្តល់លេខទូរស័ព្ទក្នុងស្រុក (ពេលខ្លះផ្តល់លេខ IPRN ក្រៅប្រទេសតែម្តង) ដើម្បីឲ្យជនរងគ្រោះខលសន្ទនា តែការពិតលេខទូរស័ព្ទនេះបានប្រើប្រាស់កម្មវិធី Call Fowarding ដើម្បីបញ្ជូនការខលចូលពីលេខទូរស័ព្ទជនរងគ្រោះ ទៅកាន់លេខ IPRN ក្រៅប្រទេស ជាមួយការកាត់ទឹកប្រាក់ដ៏ច្រើនតែម្តង។

ជាថ្មីម្តងទៀត ក្រុមការងារនាយកដ្ឋានព័ត៌មានវិទ្យា សូមធ្វើការណែនាំបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាពិចារណាអំពីសុក្រឹតភាព នៃការឈ្នះរង្វាន់ផ្សេងៗ និងព្យាយាមស្វែងរកព័ត៌មាន ឬការប្រឹក្សាមុនពេលធ្វើតាមការណែនាំផ្សេងៗ ជាពិសេសការចំណាយប្រាក់មុនពេលទទួលរង្វាន់៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


