បច្ចេកវិទ្យា
សូមប្រុងប្រយ័ត្ន! ទម្រង់ឆបោកដែលអាចឈានដល់ការគ្រប់គ្រងគណនី ABA របស់អ្នក
បច្ចុប្បន្ន បច្ចេកវិទ្យាកាន់តែមានភាពជឿនលឿន និងរីកចម្រើនយ៉ាងឆាប់រហ័ស ដែលផ្តល់ភាពងាយស្រួលទៅដល់អ្នកប្រើប្រាស់។ ទន្ទឹមនឹងភាពរីកចម្រើនផ្នែកបច្ចេកវិទ្យានេះ ក៏បង្កឱ្យមានផលប៉ះពាល់ដល់អ្នកប្រើប្រាស់ផងដែរ តាមរយៈការឆបោកបញ្ឆោតតាមទម្រង់ផ្សេងៗជាច្រើន។ ជាក់ស្តែងថ្មីៗនេះ មានទម្រង់ឆបោកបញ្ឆោតតាមរយៈសារ (SMS Phishing) ដែលអាចឈានដល់ការគ្រប់គ្រងគណនី ធនាគារ ABA របស់អ្នក។

កន្លងមក នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានជូនដំណឹងអំពីករណីឆបោកបញ្ឆោតជាច្រើនតាមប្រព័ន្ធអនឡាញ ហើយថ្មីៗនេះ ក៏បានជូនដំណឹងអំពីទម្រង់ឆបោកបញ្ឆោតតាមរយៈសារ (SMS Phishing) ដើម្បីឱ្យអ្នកប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាទាំងអស់មានការប្រុងប្រយ័ត្ន។ តាមរយៈការជូនដំណឹងនេះ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបញ្ជាក់ថា៖ «សូមប្រុងប្រយ័ត្ន! Scam Alert! សូមកុំចុចតំណរភ្ជាប់ក្លែងក្លាយ (Phishing Link) នេះគឺជាទម្រង់បោកប្រាស់ ដែលបន្លំខ្លួនជាធនាគារ ABA បញ្ឆោតឱ្យចុចតំណភ្ជាប់ណាមួយ ហើយលួចយកនូវព័ត៌មានរបស់យើង និងឈានទៅដល់ការគ្រប់គ្រងគណនី ធនាគារ ABA»។ ដូច្នេះ ដើម្បីសុវត្ថិភាព សូមលោកអ្នក កុំចុចលើតំណភ្ជាប់ណាមួយដែលមិនមានប្រភពច្បាស់លាស់ ដែលតម្រូវឱ្យបំពេញនូវព័ត៌មានផ្ទាល់ខ្លួនឱ្យសោះ។

យ៉ាងណាមិញ អ្នកប្រើប្រាស់អ៊ីនធឺណិតទាំងអស់ គួរតែប្រុងប្រយ័ត្នឱ្យបានខ្ពស់ចំពោះការប្រើប្រាស់នូវប្រព័ន្ធបច្ចេកវិទ្យា ជាពិសេស នៅពេលដែលមានការផ្ញើសារ ឬតំណរភ្ជាប់ផ្សេងៗតាមរូបភាពជាច្រើន សូមកុំព្យាយាមចុចចូលឱ្យសោះ ព្រោះអាចនាំឱ្យជនអនាមិកទទួលបានព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


