សន្តិសុខសង្គម
កម្មការិនីម្នាក់ចាញ់ល្បិចក្រុមទម្លាក់កញ្ចប់មាសកាឡៃ នាំទៅដោះគ្រឿងអលង្ការ
ជនសង្ស័យប្រុសស្រីចំនួន ៤ នាក់ធ្វេីជារេីសបានកញ្ចប់មាស លួងលោមនារីកម្មការិនីរោងចក្រម្នាក់ នាំទៅលក់ចែកគ្នា បែរជាទៅដល់កន្លែងស្ងាត់ ដោះយកគ្រឿងអលង្ការនាង សល់ត្រឹមថង់ក្រហម និងខ្សែកកាឡៃមួយខ្សែ យកទៅប្តឹងសមត្ថកិច្ច។

ហេតុការណ៍ នេះបានកេីតឡេីងកាលពីវេលាម៉ោង ៧ព្រឹក ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ នៅតាមផ្លូវ ៦០ម៉ែត្រថ្មី ខាងត្បូងស្ពានអាកាសផ្លូវល្បឿនលឿន ផ្លូវជាតិលេខ៤ ត្រង់ចំណុចភូមិអង្គកែវ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

នារីរងគ្រោះមានឈ្មោះ ឆ ស.ល អាយុ ២៣ឆ្នាំ មុខរបរ កម្មការិនីរោងចក្រ ស្នាក់នៅផ្ទះជួលក្នុងភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅ ស្រុកព្រះស្តេច ខេត្តព្រៃវែង។ នារីរងគ្រោះអះអាងថា សម្ភារៈបាត់បង់ មានក្រវិលមាសមួយគូ ៥ហ៊ុន និង ទូរស័ព្ទ ម៉ាក OPPO A53 មួយគ្រឿង។

នារីរងគ្រោះ បានឱ្យដឹងថា មុនពេលកេីតហេតុ នាងបានចេញពីបន្ទប់ជួលនៅភូមិអង្គ ឆ្ពោះទៅរោងចក្រ នៅក្បែរផ្សារអង្គ ស្រាប់តែលេចមុខជនសង្ស័យគ្នា ៤នាក់ ស្រី ២នាក់ ប្រុស ២នាក់ ជិះម៉ូតូ ២គ្រឿង តាមពីក្រោយ ហើយស្ត្រីសង្ស័យម្នាក់ ហៅឃាត់សាកសួរ រឿងគេជ្រុះកញ្ចប់មាស រួចលួងលោមនាំជិះម៉ូតូ ដោយប្រាប់ថា ទៅលក់ចែកគ្នានៅផ្សារជម្ពូវ័ន។ លុះធ្វើដំណើរមកដល់ចំណុចស្ពានអាកាស ក៏បត់ចូលទៅតាមផ្លូវ ៦០ម៉ែត្រថ្មី ដល់កន្លែងស្ងាត់ ខាងក្រោយភូមិអង្គកែវ ឈប់ម៉ូតូ រួចជនសង្ស័យហុចថង់ពណ៌ក្រហម មានច្រកលោហៈពណ៌ក្រហមឱ្យជនរងគ្រោះកាន់ និងដោះយកក្រវិល យកទូរស័ព្ទដៃបានហើយ ជនសង្ស័យនាំគ្នាជិះគេចខ្លួនបាត់អស់ ដោយប្រាប់ថា ឱ្យរង់ចាំ។ លុះចាំបាត់ៗ នារីរងគ្រោះស្រាយមាត់ថង់មើល ឃើញខ្សែកកាឡៃ ទើបដឹងថាចាញ់បោកគេ។
នារីរងគ្រោះ ក្រោយពីដឹងខ្លួនថាចាញ់បោកគេហើយ អស់សង្ឃឹម ឈរសម្រក់ទឹកភ្នែក ត្រូវបានពលរដ្ឋឃើញ ជួយឌុបជូនទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាល ចោមចៅទី៣ ឱ្យជួយស្រាវជ្រាវមុខសញ្ញាឆបោកខាងលើ៕
អត្ថបទ៖ សុខា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
សន្តិសុខសង្គម២០ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


