ព័ត៌មានជាតិ
អភិបាលខេត្តកំពង់ចាម ប្រាប់ឱ្យមន្ទីរអង្គភាពពាក់ព័ន្ធ រួមគ្នាអនុវត្តលើការគ្រប់គ្រងសំណល់រឹង និងសំរាម
នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ រដ្ឋបាលខេត្តកំពង់ចាម បានរៀបចំកិច្ចប្រជុំ ស្តីពីកិច្ចពិភាក្សា ក្នុងការពង្រឹងវិធានការណ៍ គ្រប់គ្រងសំណល់រឹង-សំរាមតាមដងផ្លូវសាធារណ: និងតាមទីប្រជុំជន ជាពិសេសសំណល់ប្លាស្ទិក ដោយស្របទៅតាមយុទ្ធនាការរបស់ក្រសួងបរិស្ថាន “ផ្លូវជាតិ គ្មានសំរាមប្លាស្ទិក”។ ក្នុងកិច្ចប្រជុំនោះ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានដាក់ចេញវិធានការ ដែលតម្រូវឱ្យមន្ទីរអង្គភាពពាក់ព័ន្ធ អាជ្ញាធរក្រុង ស្រុក រួមគ្នាដើម្បីអនុវត្តគ្រប់គ្រងសំណល់រឹង និងសំរាម។

ក្នុងនោះរដ្ឋបាលខេត្ត ត្រូវបង្កើតក្រុមការងារកម្រិតខេត្ត ដែលដឹកនាំដោយអភិបាលរងទទួលបន្ទុក ដោយមានអភិបាល និងអភិបាលរងទទួលបន្ទុក និងមន្ទីរ អង្គភាពពាក់ព័ន្ធ ជាសមាជិក។ ចំណែករដ្ឋបាលក្រុង ស្រុក ត្រូវបង្កើតក្រុមការងារ កម្រិតក្រុង ស្រុក ដែលដឹកនាំដោយអភិបាលរងទទួលបន្ទុក ដោយមាន ការិយាល័យពាក់ព័ន្ធ និងអាជ្ញាធរឃុំ សង្កាត់ ជាសមាជិកដើម្បីទទួលអនុវត្តន៍ ការងារឱ្យមានប្រសិទ្ធភាពខ្ពស់ និងដោយការទទួលខុសក្នុងការគ្រប់គ្រងសំណល់រឹង សំរាម ឱ្យបានត្រឹមត្រូវ។
ក្រុមនីមួយៗ ត្រូវអនុវត្តនៅវិធានការ ទី១. គឺវិធានការអប់រំផ្សព្វផ្សាយ ចាំបាច់ត្រូវបន្តធ្វើ បង្កើនការយល់ដឹងដល់ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់ ក្នុងការបោះបង់ការប្រើប្រាស់ថង់ប្លាស្ទិច ដើម្បីឱ្យពួកគាត់ចូលរួមទទួលយកភាពស្អាតទាំងអស់គ្នា។ រីឯគោលដៅអាទិភាព គឺចាប់ផ្ដើមពីប្រជាពលរដ្ឋរស់នៅតាមដងផ្លូវ,ប្រជាពលរដ្ឋប្រើប្រាស់ដងផ្លូវ, រោងចក្រសហគ្រាសដែលកំពុងធ្វើអាជីវកម្មតាមដងផ្លូវ។ ទន្ទឹមនឹងនេះ រោងចក្រសហគ្រាសក៏ត្រូវចូលរួមសហការ អប់រំណែនាំដល់កម្មករ កម្មការិនីរបស់ពួកគាត់ ហើយចំពោះរថយន្តដឹកកម្មករ កម្មការិនី ត្រូវឱ្យមានធុងដាក់សំរាមនៅលើរថយន្តនោះតែម្ដង។

ទី២ ៖ សម្រាប់អាជ្ញាធរដែនដី គឺមានតួនាទីសំខាន់ ក្នុងការដឹកនាំចាត់ចែងឱ្យមានសកម្មភាព ដើម្បីបំផុសដល់សហគមន៍ប្រជាពលរដ្ឋចូលរួម តាមរយៈយន្តការសិស្សសាលា យុវជនទាំងអស់ គឺឲ្យពួកគាត់ចូលរួមមិនប្រើប្រាស់ថង់ប្លាស្ទិក និងចូលរួមសំអាតប្រមូលសំរាម និងថង់ប្លាស្ទិកយកទៅដាក់ទីកន្លែងទុកដាក់សំរាម ឱ្យបានត្រឹមត្រូវ។
លោកអភិបាលខេត្ត បានគូសបញ្ជាក់ថា ចំពោះបុគ្គលណាដែលមិនចូលរួមជាមួយនឹងអាជ្ញាធរ ហើយនៅតែប្រព្រឹត្តចោលសំរាម ឬថង់ប្លាស្ទិកពាសវាលពាសកាល ត្រូវកោះហៅយកមកធ្វើកិច្ចសន្យានៅប៉ុស្តិ៍រដ្ឋបាល។ ប្រសិនបើ បុគ្គលនោះនៅតែប្រព្រឹត្តល្មើសទៀត គឺអាចប្រឈមនូវការទទួលពិន័យ ដោយប្រការនេះ អាជ្ញាធរមូលដ្ឋាន និងមន្ទីរបរិស្ថាន ត្រូវសិក្សាពីលទ្ធភាពដែលត្រូវពិន័យ ទៅតាមច្បាប់ របស់ក្រសួងបរិស្ថានដែលបានចែង៕



-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៧ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក