ព័ត៌មានជាតិ
ភ្ញៀវទេសចរ អាចមកលំហែទស្សនាហ្វូងសត្វស្លាបជាង ១០០ ប្រភេទ នៅស្រុកបូរីជលសារ និងស្រុកកោះអណ្ដែត
ភ្ញៀវទេសចរ អាចមកលំហែ និង ទស្សនាហ្វូងសត្វស្លាបជាង ១០០ ប្រភេទ នៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ក្នុងភូមិសាស្ត្រស្រុកបូរីជលសារ និងស្រុកកោះអណ្ដែត ខេត្តតាកែវ។

នៅស្រុកបូរីជលសារ មានតំបន់ការពារទេសភាពមួយកន្លែង គឺ តំបន់ការពារទេសភាពបឹងព្រែកល្ពៅ ដែលតំបន់នេះគឺជាតំបន់ដីសើមមួយស្ថិតតាមដីសណ្ដទន្លេមេគង្គក្រោមភាគអាគ្នេយ៍ នៃប្រទេសកម្ពុជា មានផ្ទៃដីទំហំ ៨,៣០៥ ហិតា ក្នុងភូមិសាស្ត្រស្រុកបូរីជលសារ និងស្រុកកោះអណ្ដែត ខេត្តតាកែវ។

តំបន់ការពារទេសភាពបឹងព្រែកល្ពៅ មានសត្វស្លាបប្រមាណជា ១៣២ ប្រភេទ ដោយបង្ហាញវត្តមាន នៅតាមរដូវកាល ដោយសារតែតំបន់នេះមានរយៈពេល ៦ ខែទឹក និង ៦ ខែគោក។

ប្រភេទសត្វកម្រ និងសំខាន់ៗ រួមមាន ៖ សត្វក្រៀល ចាបព្រៃវែង ទុងប្រផេះ ស្មោញ ត្រដក់ធំ ត្រយងខ្លួនស ត្រយងខ្លួនរលោង រនាលពណ៌ជាដើម។ សម្រាប់សត្វដែលសំបូរជាងគេមានសត្វចង្កៀលខ្យង ក្រសារប្រផេះ ក្រសារធ្នង់ កុកគ្រោងតូច គ្រោងធំ គ្រោងមធ្យម កុកក្រកក្បាលត្នោតខ្ចី ក្អែកទឹកតូច ទាកាបព្រៃ ទាព្រៃក្បាលឆ្នូតពណ៌ស ជាដើម។

ភ្ញៀវទេសចរ អាចមកទស្សនាបានដោយឥតគិតថ្លៃក្នុងតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ដើម្បីលំហែអារម្មណ៍ ពេលសម្រាកពីការងារប្រកបរបរចិញ្ចឹមជីវិត៕
អត្ថបទ ៖ វីរៈ

-
ព័ត៌មានជាតិ៧ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
កីឡា១ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


