ព័ត៌មានជាតិ
អ្នកនាំពាក្យ៖ ប ស ស កំពុងសិក្សាពង្រីកវិសាលភាពទៅលើក្រុមអ្នកដឹកជញ្ជូន
លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍នៅរសៀលថ្ងៃទី១០កម្ភៈ ថា បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កំពុងសិក្សាពង្រីកវិសាលភាពទៅលើក្រុមអ្នកដឹកជញ្ជូន (Platform worker ) ស្របតាមផែនការសកម្មភាពរបស់
ប.ស.ស.។

លោក កត្តា អ៊ន បានបន្តថា ឆ្នាំ២០២៥នេះ បេឡាជាតិសន្តិសុខសង្គមបានពង្រីកវិសាលភាពអនុវត្តបន្ថែមចំពោះបុគ្គលនៃវិស័យសាធារណៈសម្រាប់របបសន្តិសុខសង្គមផ្នែកថែទាំសុខភាពចំពោះបុគ្គលជានិស្សិតនរបាល និងសិស្សនគរបាលដែលកំពុងសិក្សា និងហ្វឹកហ្វឺនរួចរាល់ ស្របតាមអនុក្រឹត្យលេខ៣០៤ ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤។ បន្ទាប់ពីប.ស.ស. បានអនុវត្តទៅលើកម្មករនិយោជិត បុគ្គលស្វ័យនិយោជន៍អ្នកនៅក្នុងបន្ទុកសមាជិក ប.ស.ស.និងអ្នកបម្រើតាមផ្ទះ។

លោក កត្តា អ៊ន បានបន្តទៀតថា ការពង្រីកវិសាលភាពសមាជិក ប.ស.ស.ដើម្បីលើកកម្ពស់សុខភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋសំដៅចូលរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រឱ្យបានកាន់តែប្រសើរបន្ថែមទៀតព្រោះថាមានប័ណ្ណសមាជិក ប.ស.ស.ពេលទៅពិគ្រោះ និងពិនិត្យព្យាបាលជំងឺនៅតាមមន្ទីរពេទ្យជាដៃគូរជាមួយ ប.ស.ស. មិនគិតថ្លៃឡើយ។

លោក កត្តា អ៊ន បានបញ្ជាក់ថា គិតត្រឹមសប្តាហទី៤ ខែមករា ឆ្នាំ២០២៥នេះ ប.ស.ស.មានសមាជិកកើនឡើងដល់២៧៨៥៥២៦នាក់ ស្រី១៥៤៤២២៣នាក់ ក្នុងនោះបុគ្គលស្ថិតក្នុងវិស័យសាធារណៈចំនួន៤៩៥៥៩៣នាក់,
បុគ្គលក្រោមបទប្បញ្ញត្តិច្បាប់ស្តីពីការងារចំនួន១៦០៣៤៨២នាក់,បុគ្គលស្វ័យនិយោជន៍ ចំនួន៥២៣០១៣នាក់,និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស.ចំនួន១៦៣,៤៣៨នាក់៕
អត្ថបទ៖ សំអឿន


-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម៣ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧
-
ព័ត៌មានជាតិ១ ថ្ងៃ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%


