ព័ត៌មានជាតិ
អាជ្ញាធរក្រុងសៀមរាបថា កំពុងរៀបចំមើលថែសួនស្មៅ និងផ្កាឡើងវិញហើយ ក្រោយព្រះតេជគុណ គូ សុភាព ស្នើតាមហ្វេសប៊ុក
អាជ្ញាធរក្រុងសៀមរាប បានប្រាប់អ្នកព័ត៌មានកម្ពុជាថ្មី ថា អ្នកជំនាញកំពុងរៀបចំតប្រព័ន្ធទឹកយកមកស្រោចស្រពសួនច្បារនៅក្នុងក្រុងសៀមរាបឱ្យមានភាពស្រស់បំព្រងឡើងវិញ។ ការរៀបចំនេះ ធ្វើឡើងបន្ទាប់ពីព្រះតេជគុណ គូ បានបង្ហោះរូបភាពស្មៅ និងផ្កាងាប់នៅក្នុងសួនច្បាក្រុងសៀមរាបលើហ្វេសប៊ុក ហើយបានស្នើទៅអាជ្ញាធរ ឱ្យគិតគូរពីរឿងនេះ។

នៅលើហ្វេសប៊ុកកាលពីថ្ងៃសុក្រ ព្រះតេជគុណ គូ សុភាព បានលើកឡើងថា៖«ថ្ងៃមុន អាត្មាទៅសៀមរាប ឃើញភ្ញៀវទេសចរច្រើន តែផ្កានិងស្មៅខ្លះក្នុងក្រុង ក្រៀមឬងាប់។ ស្នើញោមអាជ្ញាធរ និងញោមអ្នកខេត្តសៀមរាបជួយស្រោចស្មៅផង ដើម្បីសោភណភាព សមជាទីក្រុងទេសចរដ៏ពិសិដ្ឋរបស់កម្ពុជា»។ ក្រោយការបង្ហោះនេះ សាធារណជនដែលនិយមលេងបណ្តាញសង្គមហ្វេសប៊ុក បានដាក់បន្ទុក និងរិះគន់អាជ្ញាធរខេត្តសៀមរាប ថាខ្វះការយកចិត្តទុកដាក់ ទើបបណ្តាលឱ្យស្មៅ និងកូនឈើជាច្រើនងាប់ជាបន្តបន្ទាប់។

ពាក់ព័ន្ធនឹងករណីនេះដែរ លោក ហាយ យ៉ង់ អភិបាលរងក្រុងសៀមរាប បានឱ្យដឹងថា លោកបានឃើញការបង្ហោះហ្វេសបុករបស់ព្រះអង្គ គូ សុភាព ហើយលោកថា អាជ្ញាធរសូមថ្លែងអំណរគុណចំពោះការរិះគន់ ដើម្បីស្ថាបនានេះ។ លោកបន្តថា ចំពោះផ្លូវនេះ មន្ត្រីជំនាញនៃខេត្តសៀមរាប កំពុងរៀបចំតប្រព័ន្ធទឹក ដើម្បីយកមកស្រោចស្រពស្មៅ ក៏ដូចជាសួនច្បារនានាក្នុងក្រុងសៀមរាប ឱ្យមានសោភ័ណ្ឌភាពល្អស្អាត ទាក់ទាញភ្ញៀវទេសចរ។ លោកបន្ថែមថា នៅតាមសួនច្បារខ្លះ អ្នកជំនាញកំពុងកាយយកស្មៅដែលងាប់នោះចេញ ដើម្បីដាក់ជីរួចដាំថ្មីឡើងវិញ។

ចំណែក អ្នកនាំពាក្យរដ្ឋបាលខេត្តសៀមរាប លោក លី វណ្ណៈ វិញ ក៏បានលើកឡើងថា ក្រុមការងារកំពុងរៀបចំបណ្តាញបាញ់ទឹកឡើងវិញសួនទ្រូងផ្លូវនៅតាមផ្លូវជាតិលេខ៦ ស្ថិតក្នុងក្រុងសៀមរាប ដោយសារបណ្តាញចាស់ខូច ហើយក្រុមការងារ នឹងរៀបចំឱ្យរួចរាល់ មុនអង្គរសង្គ្រាន្តចូលមកដល់។ លោកបានបញ្ជាក់ថា ការរៀបចំនេះមិនបានធ្វើតាមការស្នើនោះទេ ពោល គឺវាជាកិច្ចការងាររបស់អាជ្ញាធរដែលធ្វើរាល់ថ្ងៃ ដោយរដូវជារដូវប្រាំង ស្មៅមួយចំនួនមិនអាចធន់កម្តៅខ្លាំងបាន។
ដោយឡែក លោក គី វីរិន្ទ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប គឺអ្នកយកព័ត៌មានកម្ពុជាថ្មី មិនអាចសុំការពន្យល់បានទេនៅរសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយទូរស័ព្ទទៅ លោកថាជាប់រវល់។ ករណីនេះដែរ អ្នកសារព័ត៌មានជាច្រើននៅខេត្តសៀមរាប ស្នើឱ្យលោកជួយលើកទូរស័ព្ទអ្នកកាសែតផង បើខ្លាចអ្នកកាសែត សូមផ្តល់លេខអ្នកនាំពាក្យមន្ទីរមួយខ្សែមក៕
ដោយ៖ ជុន កុសល
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច១ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


