Connect with us

ព័ត៌មានជាតិ

មុខសញ្ញាចាយលុយសែនពេលរាត្រី ត្រូវពលរដ្ឋចាប់បានពីរនាក់

បានផុស

នៅ

ជនសង្ស័យចំនួន២នាក់ដែលជាមុខសញ្ញាបន្លំយកលុយសែន(លុយក្លែងក្លាយ)ដើរចាយពេលរាត្រី ត្រូវបានប្រជាពលរដ្ឋឃាត់ខ្លួនបាន២នាក់ រួចប្រគល់ឲ្យសមត្ថកិច្ច ក្រោយពីបានជិះម៉ូតូកង់បី របស់បុរសចំណាស់ម្នាក់។ ហេតុការនេះបង្ក​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​កាល​ពី​វេលាម៉ោង​១១និង​៣០នាទី​យប់​ ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ ​ឆ្នាំ​២០២៥​ នៅ​ផ្លូវ​សហព័ន្ធ​រុស្ស៊ី​ ផ្សារ​ទឹកថ្លា​​ សង្កាត់​ទឹក​ថ្លា​ ខណ្ឌ​សែន​សុខ​ រាជធានី​ភ្នំពេញ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ប្រភព​ព័ត៌មាន​ពី​ម្ចាស់ម៉ូតូ​កង់​បី​បាន​និយាយប្រាប់​ថា​ នៅមុន​ពេល​កេីត​ហេតុ​គាត់​ឃេីញ​បុរស​២នាក់​ ឈរ​ជិត​ផ្សារ​​ផ្លូវ​ ១០០២​ សង្កាត់ភ្នំពេញថ្មី​ ហើយពួកគេ​បាន​ហៅម៉ូតូកង់បីរបស់គាត់​ជិះ​​មក​ម្តុំ​ផ្សារ​ទឹក​ថ្លា ក្នុង​តម្លៃ​៥ពាន់​រៀល។​ លុះ​ពេល​ដឹក​មក​ដល់​នៅ​ផ្សារ​ទឹកថ្លា​ ជនសង្ស័យម្នាក់បាន​យក​លុយ​ដុល្លារ​ក្រដាស់​៥ដុល្លារ​អោយ​គាត់​ តែគាត់ពុំមានលុយ​អាប់។

បុរសម្ចាស់កង់បីបានបន្តថា នៅពេលនោះគាត់បានឱ្យជនសង្ស័យទៅដូរឱ្យគាត់ តែដោយ​មាន​ការ​សង្ស័យគាត់​ក៏យក​លុយ​មក​ពិនិត្យ​​ ដោយ​គាត់​និយាយ​ថា ​លុយ​ក្លែងក្លាយ​ទេ​ក្មួយ​ ចំណែក​ឯក្រុមជនសង្ស័បានតបវិញថា លុយ​ក្លែងក្លាយ​ឯ​ណា​ គេ​ទេីប​ដូរ​អោយ​មុន​នឹង​មិញ​។ ម្ចាស់ម៉ូតូ​កង់​បី​បាន​ពិនិត្យ​ម្តង​ទៀត​ ទើបដឹងថា ពិតជាលុយដុល្លារសែនមែន ស្រាប់តែជនសង្ស័យទាំង២នាក់នាំគ្នារត់​តែម្តង។

ភ្លាមៗបុរសម្ចាស់កង់បីបានស្រែកឱ្យគេជួយចាប់ ទើបផ្អើលប្រជាពលរដ្ឋជួយដេញចាប់បានជនសង្ស័យទាំង២​ និងឆែកឆេរ​រកឃើញលុយ​ដុល្លារ​សែន​ជា​ច្រើន​សន្លឹក​។ ជនសង្ស័យបាននិយាយថា មកពីពួកខ្លួនអត់លុយ និងមិនដឹងរកវិធីអ្វីទើបប្រើវិធីបែបនេះ។ ក្រោយ​ពេល​កេីតហេតុ​​ប្រជាពលរដ្ឋ​​បាន​ទាក់ទង​ទៅ​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ភ្លាម​ៗ​ និងប្រគល់​ជនសង្ស័យ២នាក់​ឲ្យសមត្ថកិច្ច​យក​ទៅ​សួរនាំ​នៅ​ប៉ុស្តិ៍​នគរបាល​សង្កាត់​ទឹកថ្លា​ដេីម្បី​ចាត់ការ​តាម​និតិវិធី​បន្ត​៕

អត្ថបទ៖ សំណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម