សន្តិសុខសង្គម
យកលុយក្លែងក្លាយវេរតាមវីង សមត្ថកិច្ចឃាត់ខ្លួនរកឃើញជិត៥០០ដុល្លារក្លែងក្លាយទាំងអស់
ស្ត្រីម្នាក់ត្រូវបានម្ចាស់ទីតាំងវេលុយ ប្តឹងនគរបាលឱ្យឃាត់ខ្លួន បន្ទាប់ពីយកលុយដុល្លារក្លែងក្លាយទៅដាក់វេរកន្លែងខ្លួន ។
ការឃាត់ខ្លួនក្នុងករណីចែកចាយលុយក្លែងក្លាយនេះ បានកើតឡើងកាលពីវេលាម៉ោងជិត៧យប់ ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២២ នៅចំណុចភូមិលេខ១ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា ស្ត្រីដែលឃាត់ខ្លួនមានឈ្មោះ លឹម ស្រីពៅ ហៅ ណែត អាយុ ៣៩ឆ្នាំ មានទីលំនៅភូមិព្រែកតាព្រីង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរលក់ដូរ ។ ចំណែកជនរងគ្រោះឈ្មោះ ម៉ិច សីហា ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅភូមិលេខ១ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ អាជីវករ ។
សមត្ថកិច្ចបានឲ្យដឹងថា ក្រោយពីឃាត់ខ្លួន កម្លាំងបានរកឃើញវត្ថុតាងមួយចំនួនរួមមាន ម៉ូតូមួយគ្រឿងម៉ាកស្កូបពី, ប្រាក់ដុល្លារក្លែងក្លាយចំនួន៤៥០ដុល្លារ (ក្រដាស ៥០ ចំនួន ៩សន្លឹក), ទូរស័ព្ទដៃចំនួនមួយគ្រឿង, ប្រាក់រៀលចំនួន ១៥.៨០០រៀល, ប្រាក់ដុល្លារអាមេរិកចំនួន ៥០ដុល្លារ (ក្រដាស ៥០មួយសន្លឹក) និងកាបូបដៃពណ៌ឈាមជ្រូកចំនួន១ ។

សមត្ថកិច្ចបញ្ជាក់ថា នៅវេលាកើតហេតុស្ត្រីសង្ស័យបានជិះម៉ូតូតែម្នាក់ឯងមកឈប់មុខទីតាំងផ្ទះវេលុយខាងលើ ហើយយកលុយដុល្លារក្លែងក្លាយក្រដាស៥០ ឱ្យជនរងគ្រោះវេរឱ្យ ពេលជនរងគ្រោះមើលលុយឃើញថា លុយនោះជាលុយក្លែងក្លាយ ទើបរាយការណ៍ទៅសមត្ថកិច្ចប៉ុស្តិ៍ស្វាយរលំ ឱ្យចុះមកអន្តរាគមន៍ឃាត់ខ្លួន និងឆែកក្នុងកែបម៉ូតូឃើញប្រាក់ដុល្លារក្លែងក្លាយក្រដាស៥០ ចំនួន ៨សន្លឹកទៀត យកទៅសាកសួរនៅប៉ុស្តិ៍ រួចបញ្ជូនបន្តមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


