សន្តិសុខសង្គម
ឃាត់ខ្លួនជនសង្ស័យ ២ នាក់ ករណីចរាចរណ៍ប្រាក់ដុល្លារក្លែងក្លាយ
មុខសញ្ញាប្រុសស្រី ២ នាក់ ត្រូវកម្លាំងអធិការដ្ឋាននគរបាលស្រុកសង្កែ ធ្វើការឃាត់ខ្លួន បន្ទាប់ពីជនសង្ស័យទាំង ២ នាក់ បានធ្វើសកម្មភាពយកប្រាក់ដុល្លារក្លែងក្លាយ ទៅធ្វើចរាចរណ៍នៅលើទីផ្សារ។

ការឃាត់ខ្លួននេះ បានធ្វើឡើងកាលពីថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២១ វេលាម៉ោង ៨ និង ៣០ នាទីព្រឹក នៅចំណុចភូមិជំនីក ឃុំអន្លង់វិល ស្រុកសង្កែ ខេត្ដបាត់ដំបង ក្នុងករណីដាក់ឲ្យធ្វើចរាចរណ៍រូបិយវត្ថុ និងរូបិយប័ណ្ណក្លែងក្លាយ និងករណីប៉ុនប៉ងលួច(ម៉ូតូ)។
ជនសង្ស័យទាំង ២នាក់ គឺ ១.ឈ្មោះ ម៉ាន សំណាង ភេទប្រុស អាយុ ២៣ ឆ្នាំ មានទីលំនៅភូមិមិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ, ២.ឈ្មោះ ថិត សា ភេទស្រី អាយុ ១៦ ឆ្នាំ មានទីលំនៅ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ នៅមុនពេលឃាត់ខ្លួន គឺជនទាំងពីរបានធ្វើសកម្មភាពយកក្រដាសប្រាក់ដុល្លារក្លែងក្លាយទៅទិញអីវ៉ាន់នៅតូបលក់អីវ៉ាន់របស់ជនរងគ្រោះ ឈ្មោះ ឆាយ សុភាព ហៅ ទុង ភេទប្រុស អាយុ ៣៤ ឆ្នាំ មានទីលំនៅក្រុម៣ ភូមិជំនីក ឃុំអន្លង់វិល ស្រុកសង្កែ។


ក្រោយពីទទួលបានពាក្យបណ្តឹងផ្ទាល់មាត់ កម្លាំងអធិការដ្ឋាននគរបាលស្រុកសង្កែ សហការណ៍ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអន្លង់វិល បានធ្វើការឃាត់ខ្លួនជនសង្ស័យ ២ នាក់ ព្រមទាំងបាន ដកហូតវត្ថុតាងរួមមាន៖ ក្រដាសប្រាក់ដុល្លារក្លែងក្លាយ (50$) ៦ សន្លឹក, ប្រាក់រៀល ២៧,០០០ រៀល ទូរស័ព្ទស៊េរីចាស់ ១ គ្រឿង, កាបូបប្រាក់ ១, ស្រោមដៃ០១ គូ, ដែកកែងចុងស្រួច រាងអក្សរអិល សម្រាប់កាច់សោរកម៉ូតូ ១, កាវស្និត ១ កំប៉ុង និងម៉ូតូ ១ គ្រឿង ម៉ាកហុងដាទ្រីម ស៊េរីឆ្នាំ ២០១៧ ពាក់ស្លាកលេខភ្នំពេញ ១JC-៥៧៤០។ ករណីនេះ កម្លាំងអធិការដ្ឋាននគរបាលស្រុកសង្កែ កំពុងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅកាន់ការិយាល័យជំនាញ និងចាត់ការតាមនីតិវិធី៕
អត្ថបទ៖ សោ និយមរ័ត្ន
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


